ជ្រើសរើសនិស្សិតកម្មសិក្សា៖ ផ្នែក « អ្នកសម្របសម្រួលការងារផ្សព្វផ្សាយវប្បធម៌ និងសិល្បៈ
ប្អូនៗ ជានិស្សិត ដែលមានអាយុចន្លោះពី ១៩ ដល់ ២៥ ឆ្នាំ ហើយចូលចិត្តប្រើប្រាស់បណ្ដាញសង្គមមែនទេ? វិទ្យាស្ថានបារាំងកំពុងស្វែងរក និងផ្ដល់ឱកាសដល់និស្សិតទូទៅ មកពីគ្រប់មជ្ឍដ្ឋាន ដែលមានភាពឈ្លាសវៃ ចង់ដឹងចង់ឃើញ មានសមត្ថភាពបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ឲ្យមកចូលរួមធ្វើកម្មសិក្សាវគ្គខ្លី សម្រាប់ផ្នែក អ្នកសម្របសម្រួលការងារផ្សព្វផ្សាយវប្បធម៌ និងសិល្បៈ។ តួនាទី៖ អ្នកសម្របសម្រួលនិងផ្សព្វផ្សាយ – ផ្នែកវប្បធម៌ មុខងារ៖ និស្សិតកម្មសិក្សា ម៉ោងធ្វើការ៖ ១៥ម៉ោង/សប្តាហ៍ រយៈពេលកម្មសិក្សា៖ ចាប់ពីថ្ងៃទី ២២ខែឧសភា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣១ខែសីហា ២០២៣ ប្រាក់ឧបត្ថម្ភ៖ ១៥០ ដុល្លារ ក្នុង១ខែ ដោយយល់ឃើញថាសកម្មភាពសិល្បៈ វប្បធម៌ និងភាសាទាំងនេះ គួរត្រូវបានចែករំលែកឲ្យកាន់តែទូលំទូលាយទៅដល់មហាជនទូទៅ វិទ្យាស្ថានត្រូវការជ្រើសរើស និស្សិតខ្មែរមកពីគ្រប់មជ្ឍដ្ឋាន ដើម្បីមកចូលរួមយកបទពិសោធ រួមទាំង និងចែករំលែកសកម្មភាពវប្បធម៌ទាំងអស់នេះ។ បរិបទ៖ វិទ្យាស្ថានបារាំងនៅកម្ពុជាដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកចែករំលែកវប្បធម៌ តាមរយៈការរៀបចំកម្មវិធីចំណេះដឹងភាសាវប្បធម៌ដ៏សម្បូរបែប មានដូចជា ការតាំងពិព័រណ៌ស្នាដៃសិល្បៈ ការសម្ដែងទស្សនីយភាពសិល្បៈ ការបញ្ចាំងភាពយន្ដ សន្និសីទ ជំនួបសិល្បករ ការផ្សាយព័ត៌មានតាមវិទ្យុ […]Read More