ប្អូនៗ ជានិស្សិត ដែលមានអាយុចន្លោះពី ១៩ ដល់ ២៥ ឆ្នាំ ហើយចូលចិត្តប្រើប្រាស់បណ្ដាញសង្គមមែនទេ? វិទ្យាស្ថានបារាំងកំពុងស្វែងរក និងផ្ដល់ឱកាសដល់និស្សិតទូទៅ មកពីគ្រប់មជ្ឍដ្ឋាន ដែលមានភាពឈ្លាសវៃ ចង់ដឹងចង់ឃើញ មានសមត្ថភាពបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ឲ្យមកចូលរួមធ្វើកម្មសិក្សាវគ្គខ្លី សម្រាប់ផ្នែក អ្នកសម្របសម្រួលការងារផ្សព្វផ្សាយវប្បធម៌ និងសិល្បៈ។ តួនាទី៖អ្នកសម្របសម្រួលនិងផ្សព្វផ្សាយ – ផ្នែកវប្បធម៌ មុខងារ៖ និស្សិតកម្មសិក្សាម៉ោងធ្វើការ៖ ១៥ម៉ោង/សប្តាហ៍ រយៈពេលកម្មសិក្សា៖ ចាប់ពីថ្ងៃទី ១ ខែមិថុនា ឆ្នាំ ២០២២ ដល់ថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ ២០២២ ប្រាក់ឧបត្ថម្ភ៖ ១៥០ ដុល្លារ ក្នុង១ខែ ដោយយល់ឃើញថាសកម្មភាពសិល្បៈ វប្បធម៌ និងភាសាទាំងនេះ គួរត្រូវបានចែករំលែកឲ្យកាន់តែទូលំទូលាយទៅដល់មហាជនទូទៅ វិទ្យាស្ថានត្រូវការជ្រើសរើស និស្សិតខ្មែរមកពីគ្រប់មជ្ឍដ្ឋាន ដើម្បីមកចូលរួមយកបទពិសោធ រួមទាំង និងចែករំលែកសកម្មភាពវប្បធម៌ទាំងអស់នេះ។ បរិបទ៖ វិទ្យាស្ថានបារាំងនៅកម្ពុជាដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកចែករំលែកវប្បធម៌ តាមរយៈការរៀបចំកម្មវិធីចំណេះដឹងភាសាវប្បធម៌ដ៏សម្បូរបែប មានដូចជា ការតាំងពិព័រណ៌ស្នាដៃសិល្បៈ ការសម្ដែងទស្សនីយភាពសិល្បៈ ការបញ្ចាំងភាពយន្ដ សន្និសីទ […]Read More
តោះចុះឈ្មោះចូលរៀថ្នាក់បំប៉ននៃវិទ្យាស្ថានបារាំង! ការសិក្សាដែលមានរយៈពេល ១ម៉ោង របស់យើងត្រូវបានរៀបចំឡើងក្នុងមួយសប្តាហ៍ម្តង ទៅតាមកម្រិតនីមួយៗ (១០ម៉ោង ក្នុងមួយវគ្គ) ក្នុងគោលបំណងដើម្បីអភិវឌ្ឍចំណេះដឹងផ្នែកភាសានិងភាពស្ទាត់ជំនាញរបស់លោកអ្នកនៅក្នុងភាសាបារាំង៖ ធ្វើការសិក្សាលើការបញ្ចេញសំឡេងរបស់លោកអ្នកជាមួយថ្នាក់បំប៉នសូរស័ព្ទឬអនុវត្តភាពស្ទាត់ជំនាញផ្ទាល់មាត់របស់លោកអ្នកតាមរយៈថ្នាក់បំប៉នការសន្ទនា! ព័ត៌មានលម្អិតអំពីថ្នាក់សិក្សា៖ រយៈពេល៖ ១០ម៉ោង ក្នុងមួយវគ្គ កម្រិតដែលអាចសិក្សាបាន៖ ថ្នាក់បំប៉នសូស័ព្ទ៖ កម្រិតA1/A2 និង B1/B2 ស្តង់ដាសម្រាប់វាស់ស្ទង់កម្រិតភាសារបស់អឺរ៉ុប (CEFR) ថ្នាក់បំប៉នការសន្ទនា៖ កម្រិត A2/B1 និង B1/B2 ស្តង់ដាសម្រាប់វាស់ស្ទង់កម្រិតភាសារបស់អឺរ៉ុប (CEFR) តម្លៃ : ២៩ ដុល្លា ថ្នាក់បំប៉នសូរស័ព្ទ៖ សកម្មភាពសិក្សានេះមានគោលបំណងជួយសិស្សនិស្សិត ឱ្យស្គាល់និងញែកដាច់ពីការបញ្ចេញសំឡេង ក៏ដូចជាធ្វើឱ្យការបញ្ចេញសំឡេងរបស់ពួកគេកាន់តែប្រសើរជាងមុន។ អ្នកចូលរួមនឹងត្រូវបានអញ្ជើញឱ្យធ្វើការលើចង្វាក់ ការនិយាយនិងការសង្កត់សំឡេងនៃពាក្យដើម្បីទទួលបានការបញ្ចេញសំឡេងធម្មជាតិ ពីពាក្យមួយទៅពាក្យមួយទៀត។សាស្ត្រាចារ្យនឹងធ្វើយ៉ាងណាឱ្យយើងចេះបញ្ចេញសំលេង ការអនុវត្តការសន្ទនាប្រចាំថ្ងៃ ព្រមទាំងល្បែងកម្សន្តជាច្រើនទៀត ជាលំហាត់ ដើម្បីឱ្យសិស្សនិស្សិតសិក្សាប្រកបដោយភាពសប្បាយរីករាយ។ ថ្នាក់បំប៉នការសន្ទនា សកម្មភាពសិក្សានេះមានគោលបំណងផ្តល់ឱ្យសិស្សនូវបើកចំហរធំទូលាយមួយដែលពួកគេអាចបញ្ចេញមតិដោយសេរីដើម្បីអនុវត្តនូវជំនាញសន្ទនាផ្ទាល់មាត់របស់ពួកគេ។ សាស្ត្រាចារ្យនឹងលើកទឹកចិត្តឱ្យមានអន្តរកម្មនៅក្នុងក្រុមនិងកិច្ចសហការរវាងអ្នកចូលរួមទាំងអស់។ សម្រាប់កម្រិត A1 / Read More
វាគឺជារឿងដែលអាចទៅរួច សម្រាប់លោកអ្នកក្នុងការរៀនភាសាបារាំងនៅទីណាក៏បាន ទៅតាមពេលដែលលោកអ្នកត្រូវការ ជាមួយកម្មវិធីសិក្សាភាសាបារាំងតាមអនឡាញ ផ្តល់ដោយវិទ្យាស្ថានបារាំង! វគ្គសិក្សា “វគ្គសិក្សារបស់ខ្ញុំតាមអនឡាញ (Mon cours en ligne)” មាន ១១ ម៉ូឌុលដែលរួមមានពីកម្រិត A1 ដល់ C1 ដែលត្រូវនឹងការសិក្សាប្រហែល ៥០ ឬ ៦០ម៉ោង។ កម្មវិធីសិក្សានេះមានពីររបៀប៖ • ស្វ័យសិក្សាពីចម្ងាយ ១០០%៖ ជាមួយនឹងជម្រើសនេះ អ្នកសិក្សាធ្វើការសិក្សាដោយស្វ័យភាព បន្ទាប់មកអ្នកបង្រៀនម្នាក់ធ្វើការជួយបង្រៀនបន្ថែមលើចំនុចផ្សេងៗដទៃទៀត ក្នុងដំណើរការសិក្សា។ • ពាក់កណ្តាលស្វ័យសិក្សាពីចម្ងាយ៖ ជម្រើសនេះលាយបញ្ចូលគ្នានូវការសិក្សាតាមអនឡាញ និងការសិក្សាក្នុងថ្នាក់ជាមួយគ្នា។ វគ្គសិក្សាត្រូវបានរៀបចំឡើងស្របតាមតម្រូវការនិងភាពលំបាករបស់អ្នកសិក្សា ការសិក្សាប្រចាំការសិក្សាសប្តាហ៍ ដើម្បីវឹកហាត់ការសន្ទនាផ្ទាល់មាត់។ វគ្គសិក្សានេះមានគោលបំណងជួយលោកអ្នកឱ្យទទួលបានចំណេះដឹង និងសមត្ថភាពក្នុងការបង្កើតនូវសំនេរ និងការសន្ទនា ព្រមទាំងមានទេពកោសល្យក្នុងការប្រើប្រាស់ “ធាតុនៃភាសា” (សទ្ទានុក្រម វេយ្យាករណ៍ ការបញ្ចេញសំឡេង) និងធ្វើឱ្យលោកអ្នកមានស្វ័យភាពនិងមានភាពសកម្មលើកការសិក្សារបស់ខ្លួន។ ជាមួយនឹងកម្មវិធីសិក្សាតាមអនឡាញនេះ លោកអ្នកត្រូវធ្វើការសរសេរនិងនិយាយផ្ទាល់មាត់ដែលអាចជួយឲ្យលោកអ្នកប្រើប្រាស់ភាសាទៅតាមស្ថានភាពនីមួយៗ ប្រកបដោយភាពជោគជ័យ។ សកម្មភាពសិក្សាមានភាពខុសប្លែកៗពីគ្នា (ការរកឃើញ ការកិច្ចសិក្សាតាមអ៊ីនធឺណែត វេទិកាផ្លាស់ប្តូរសំនួរ-ចម្លើយឬមតិយោបល់ ការបំពេញពាក្យឬល្បះ លំហាត់តាមអនឡាញ ការវឹកហាត់និងការរៀនចំជាប្រព័ន្ធ “បេសកម្មដែលត្រូវសំរេច” ព្រមទាំងល្បែងកម្សាន្តជាដើម។ ល។ ) — […]Read More
វគ្គសិក្សារបស់វិទ្យាស្ថានបារាំងនៅកម្ពុជានឹងត្រូវបើកដំណើរការតាមអ៊ីនធឺណែតសម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ។ វគ្គសិក្សានេះផ្តោតវិធីសាស្រ្តដូចគ្នានឹងវគ្គសិក្សាដែលលោកអ្នកធ្លាប់សិក្សាក្នុងថ្នាក់ ហើយតាមរបៀបដូចដើមជាមួយចំនួនម៉ោង ចង្វាក់សិក្សា ព្រមទាំងគុណភាពនៃការបង្រៀនដូចគ្នា។ វគ្គសិក្សារបស់វិទ្យាស្ថានបារាំងនៅកម្ពុជានឹងត្រូវបើកដំណើរការតាមអ៊ីនធឺណែតសម្រាប់និទាឃរដូវឆ្នាំ ២០២០ ។ វគ្គសិក្សានេះផ្តោតវិធីសាស្រ្តដូចគ្នានឹងវគ្គសិក្សាដែលលោកអ្នកធ្លាប់សិក្សាក្នុងថ្នាក់ ហើយតាមរបៀបដូចដើមជាមួយចំនួនម៉ោង ចង្វាក់សិក្សា ព្រមទាំងគុណភាពនៃការបង្រៀនដូចគ្នា។ វាជាទំរង់សិក្សាថ្មីប៉ុន្តែខ្លឹមសារនៅតែដដែល៖ លោកអ្នកនឹងអភិវឌ្ឍសមត្ថភាពរបស់លោក រួមមានស្តាប់ អាន និយាយរួមនិងសរសេរ។ លោកអ្នកនឹងសិក្សាលើ វាក្យសព្ទ លំហាត់វេយ្យាករណ៍ កិច្ចការផ្ទះ … និងមានសកម្មភាពអន្តរកម្មជាច្រើនទៀតជាមួយគ្រូរបស់លោកអ្នក។ ស្វែងយល់ពី Apolearn ដែលជាវេទិកាសិក្សាឌីជីថលសម្រាប់វគ្គសិក្សានៅវិទ្យាស្ថានបារាំង! តើវាដំណើរការយ៉ាងដូចម្តេច? មើលវីដេអូបង្រៀនរបស់យើង!Read More
ការចុះឈ្មោះសម្រាប់ វគ្គប្រឡងសញ្ញាប័ត្រ DELF នឹងបើកទទួលពាក្យហើយ!សូមផ្តល់សុពលភាពឱ្យកម្រិតភាសាបារាំងរបស់អ្នកនិងទទួលបានសញ្ញាប័ត្រពីប្រទេសបារាំងដែលទទួលស្គាល់ជាអន្តរជាតិ៖ សម្រាប់ការសិក្សា ការងារ ឬសម្រាប់ការទៅរស់នៅក្នុងប្រទេសប្រើភាសាបារាំងណាមួយ ជាមួយសញ្ញាបត្រកម្រិតB2។ វិទ្យាស្ថានបារាំងជាមជ្ឈមណ្ឌលប្រឡងតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ សញ្ញាប័ត្រ DELF ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសចំនួន ១៧៤ លើ ៥ ទ្វីប។ ប្រភេទនៃសញ្ញាបត្រ DELF ទាំងអស់ (សម្រាប់មនុស្សពេញវ័យទូទៅ សម្រាប់វ័យជំទង់ សម្រាប់សិស្ស សម្រាប់កុមារនិង សម្រាប់ជំនាញ) មានសុពលភាពពេញមួយជីវិត។ សញ្ញាប័ត្រនីមួយៗវាយតម្លៃកម្រិតចំណេះដឹងរបស់លោកអ្នកក្នុងជំនាញទាំងបួនគឺ៖ ការស្តាប់ និងការសរសេរ ការសន្ទនានិងការឆ្លើយសំនួរលើអំនាន។ ការចុះឈ្មោះបើកទទួលសម្រាប់៖– DELF Tout Public – DELF Junior– DELF Prim (ប្រឡងនៅថ្ងៃទី ២២ និង ២៣ ខែឧសភា) ព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទប្រលង >> ចុចទីនេះ <<ព័ត៌មានស្តីពីកាលវិភាគប្រឡង សម្រាប់ខែមីនា ២០២១ &Read More
មជ្ឈមណ្ឌលភាសាកំពុងតែធ្វើទំនើបកម្មរបស់ខ្លួន! ប្រសិនបើលោកអ្នកជានិស្សិតនៅវិទ្យាស្ថានបារាំង លោកអ្នកអាចទទួលបានព័ត៌មានអំពីវគ្គសិក្សារបស់លោកអ្នកតាមរយៈ អ៊ិចត្រាណែត (extranet) ទោះបីជាលោកអ្នកនៅទីកន្លែងណាក៏ដោយ ដែលព័ត៌មានទាំងនោះរួមមាន៖ កាលបរិច្ឆេទ ពិន្ទុ បន្ទប់សិក្សា និងសូម្បីតែការចុះឈ្មោះ! ងាយស្រួលបំផុត ដើម្បីចូលប្រើវា។ ដោយជាដំបូង លោកអ្នកចាំបាច់: ត្រូវតែជាសិស្សនៃវិទ្យាស្ថានបារាំងនៃកម្ពុជា ត្រូវមានអាសយដ្ឋានអ៊ីម៉ែល ចូលទៅកាន់គេហទំព័រ cambodge.extranet-aec.com ; ត្រូវបំពេញអាស័យដ្ឋានអ៊ីម៉ែលដែលលោកអ្នកបានសរសេរនៅពេលលោកអ្នកចុះឈ្មោះជាមួយកន្លែងចុះឈ្មោះ។ ចុចលើ “ទទួលយកពាក្យសម្ងាត់” បញ្ជាក់ពីការបង្កើតគណនីរបស់លោកអ្នកតាមអ៊ីម៉ែល ក្រោយពីបានទទួលសារបញ្ចក់នៅក្នុងប្រអប់សំបុត្រអ៊ីម៉ែលរបស់លោកអ្នក តាមរយៈការភ្ជាប់បន្ត។ លោកអ្នកបានធ្វើតាមគ្រប់ជំហានទាំងអស់ហើយ តែលោកអ្នកនៅតែមិនបានទទួលពាក្យសម្ងាត់របស់លោកអ្នកតាមរយៈអ៊ីម៉ែលរបស់លោកអ្នកមែនទេ? លោកអ្នកចង់ចុះឈ្មោះប្រើប្រាស់កម្មវិធីនេះ តែលោកអ្នកគ្មានអាសយដ្ឋានអ៊ីម៉ែល? សូមធ្វើការទាក់ទងទៅកាន់មជ្ឈមណ្ឌលភាសាពីថ្ងៃច័ន្ទដល់សុក្រពីម៉ោង ៨ ព្រឹកដល់ ៧យប់ និងថ្ងៃសៅរ៍ពីម៉ោង ៨ ព្រឹកដល់ ១២ថ្ងៃត្រង់ តាមរយៈលេខ ០១២ ៣៦៧ ៣៣៥/៣៣៧ ឬតាមរយៈអ៊ីម៉ែល [email protected]Read More
វិទ្យាស្ថានភាសាបារាំងបើកទ្វារជាសាធារណៈនៅថ្ងៃអង្គារទី ០១ ខែមិថុនា! យោងទៅតាមប្រកាសដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ ព្រមទាំងអនុឡោមទៅតាមការណែនាំរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា វិទ្យាស្ថានបារាំងនៅកម្ពុជាមានសេចក្តីសោមនស្ស នឹងប្រកាសបើកដំណើរការជាធម្មតាឡើងវិញចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ ទៅតាមកាលវិភាគនិងម៉ោងធ្វើការដូចមុន។ – យើងខ្ញុំ សូមធ្វើការស្នើសុំទៅកាន់សារធារណជនទាំងអស់ សូមមេត្តាគោរពតាមគោលការសុវត្ថិភាព រួមមានការពាក់ម៉ាស និងការរក្សានូវគម្លាតសុវត្ថិភាពពីគ្នា នៅគ្រប់ទីកន្លែងនានានៃវិទ្យាស្ថាន។ – ថ្នាក់សិក្សាទាំងអស់នៃមជ្ឈមណ្ឌលភាសានៅតែបន្តសិក្សាតាមអនឡាញ។ កន្លែងចុះឈ្មោះត្រូវបានបើកដំណើរការទៅតាមម៉ោងធ្វើការជាធម្មតាវិញ។ – ភោជនីយដ្ឋាន Le Bistrot នឹងធ្វើការទទួលការបញ្ជាទិញឡើងវិញតាមសេវាកម្មដឹកជញ្ជូន Nham24 និង Your Phnom Penh ចាប់ពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែឧសភា ហើយនឹងត្រូវបានបើកជាសាធារណៈនៅថ្ងៃទី ១ ខែមិថុនា សម្រាប់ទទួលទានអាហារនឹងកន្លែង។ – បណ្ណាល័យពហុឯកសារនឹងត្រូវបានបើកសម្រាប់ការខ្ចី / សងឯកសារ ក៏ដូចជាសម្រាប់ការចូលប្រើប្រាស់នៅនឹងកន្លែងជាធម្មតាវិញតាមម៉ោងធ្វើការដដែល។ ការកំណត់ចំនួនអ្នកចូលប្រើប្រាស់នឹងត្រូវបានអនុវត្ត ដើម្បីការពារការប្រមូលផ្តុំគ្នាច្រើនក្នុងកន្លែងតែមួយ។ – រាល់សកម្មភាពវប្បធម៌របស់យើង ដែលមានលក្ខណៈជាការប្រមូលផ្តុំ (ដូចជាការបញ្ចាំងកុន សន្និសិទ ការប្រគុំតន្ត្រី ពិព័រណ៍ ព្រមទាំងទស្សនិយភាពផ្សេងៗ) ត្រូវបានពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែមនាពេលក្រោយ។ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នក […]Read More
មានតែជាភាសាអង់គ្លេសប៉ុណ្ណោះ ! French Government Scholarship 2022-2023 : Call for applications ! This scholarship program is aimed at all Cambodian Read More
៣០ឆ្នាំនៃវិទ្យាស្ថានបារាំងនៅកម្ពុជា ជាវ័យដ៏ស្រស់ស្អាត ពីឆ្នាំ១៩៩២-២០២២ នៅឆ្នាំ២០២២នេះ វិទ្យាស្ថានបារាំងនៅកម្ពុជាប្រារព្ធខួប៣០ឆ្នាំរបស់ខ្លួន! គឺ៣០ឆ្នាំនៃការចែករំលែកវប្បធម៌ ការរួបរួមវប្បធម៌ និងកិច្ចសន្ទនា រវាងប្រទេសកម្ពុជា និងប្រទេសបារាំង តាំងពីភ្នំពេញដល់បាត់ដំបង។ Read More
ការចុះឈ្មោះថ្នាក់ភាសាបារាំងពេញម៉ោងបើកទទួលពាក្យហើយ។ ចូលរៀននៅថ្ងៃទី ២០ ឧសភា ! តើលោកអ្នកមិនទាន់ចេះសោះ ហើយចង់រៀនភាសាបារាំងមែនទេ? វគ្គសិក្សាភាសាបារាំងពេញម៉ោងរបស់យើងគឺល្អឥតខ្ចោះសម្រាប់លោកអ្នក! អ្នកនឹងសិក្សា ២ម៉ោង ក្នុងមួយថ្ងៃតាមអនឡាញ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ផ្តល់ឱកាសដល់លោកអ្នកដែលខកខានមិនបានចុះឈ្មោះវគ្គមុន។ –> ចុះឈ្មោះឥឡូវនេះតាមរយ៖ https://cambodge.extranet-aec.com –> ឬ ទាញយកបែបបទចុះឈ្មោះ រួចផ្ញើមកកាន់៖ [email protected] ! ចុះឈ្មោះដោយរបៀបណា? ការទូទាត់បងប្រាក់ពីចម្ងាយ? ចុចទីនេះ ជ្រើសរើសវគ្គសិក្សារបស់អ្នកក្នុងចំណោមជម្រើសដែលបានផ្តល់ជូន (ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ២ម៉ោងក្នុងមួយថ្ងៃតាមអនឡាញ)៖ ម៉ោង ៩:១៥នាទីព្រីក ដល់ ១១:១៥នាទីព្រឹក ម៉ោង ២ ដល់ ៤រសៀល ម៉ោង ៦:៥នាទី ល្ងាច ដល់ ៨:៥នាទីយប់ ព័ត៌មានលើការសិក្សា៖ រយៈពេល៖ ៤៦ម៉ោងក្នុង១វគ្គ កម្រិត៖ A1.1 (អ្នកមិនទាន់ចេះសោះ) តម្លៃ៖ ១២០ដុល្លារ សៀវភៅ៖ Edito A1 (១ក្បាលសម្រាប់៦វគ្គ) ម៉ោងធ្វើការកន្លែងចុះឈ្មោះ៖ ថ្ងៃច័ន្ទ ដល់ សុក្រ ពីម៉ោង […]Read More