ថ្នាក់ភាសាបារាំង  // ចុះឈ្មោះរហូតដល់ ថ្ងៃទី ២៧ ខែមិថុនា !
ចូលរៀនថ្ងៃ ០២ ខែកក្កដា

វិទ្យាស្ថានផ្តល់វគ្គសិក្សាសម្រាប់គ្រប់កម្រិត និងសម្រាប់មនុស្សគ្រប់វ័យ ! តើលោកអ្នកជានិស្សិត ហើយចង់រៀនភាសាបារាំងបន្ថែមលើការសិក្សារបស់អ្នកមែនទេ? តើអ្នកជាឪពុកម្តាយចង់ចុះឈ្មោះកូនរបស់អ្នកក្នុងវគ្គសិក្សាភាសាបារាំងដែលសមស្របតាមអាយុដែរឬទេ? តើអ្នកជាអ្នកធ្វើការ ហើយត្រូវការកាលវិភាគដែលអាចបត់បែនបានទេ? វិទ្យាស្ថានមានថ្នាក់សិក្សាជាច្រើនសម្រាប់លោកអ្នក !

ទម្រង់នៃការសិក្សា

> ការសិក្សាក្នុងថ្នាក់៖ ១៣០$ សម្រាប់ថ្នាក់សិក្សា ៤៦ ម៉ោង / ១១០$ សម្រាប់ថ្នាក់សិក្សា ៣០ ម៉ោង
> ការសិក្សាតាមអនឡាញ៖  ១៩០$ លក្ខណៈចំរុះចូលគ្នា សម្រាប់ការសិក្សាជាក្រុម / ចាប់ពី ២៩០$ អនឡាញ សម្រាប់ថ្នាក់ពិសេស


>> ពាក្យសុំចុះឈ្មោះមនុស្សពេញវ័យ <<
>> ពាក្យសុំចុះឈ្មោះកូនក្មេង/ជំទង់ <<
>> កាតាឡុកសៀវភៅសិក្សា <<

ហេតុអ្វីត្រូវចុះឈ្មោះចូលរៀននៅវិទ្យាស្ថាននៅកម្ពុជា?

– មេរៀនដែលដឹកនាំដោយគ្រូដែលបានទទួលការបណ្តុះបណ្តាលបច្ចេកទេសបង្រៀនបារាំងចុងក្រោយបង្អស់;
– ក្រុមតូចៗ ដើម្បីលើកទឹកចិត្តឱ្យមានការចូលរួម និងបង្កើនសុវត្ថិភាព។
– ថ្នាក់ថាមវន្ត និម្មិត និងចូលរួម។
– សៀវភៅណែនាំដើម សម្របតាមតម្រូវការរបស់អ្នក និងសំបូរទៅដោយកន្លែងឌីជីថល និងសកម្មភាពបំពេញបន្ថែមដែលរៀបចំដោយគ្រូ។
– ការចូលប្រើដោយឥតគិតថ្លៃទៅកាន់បណ្ណាល័យពហុឯកសារថ្មី;
– ការរៀបចំសម្រាប់ការប្រឡង DELF ផ្លូវការនៅក្នុងមណ្ឌលប្រឡងតែមួយគត់ក្នុងប្រទេសកម្ពុជា
– ជីវិតវប្បធម៌ដ៏សម្បូរបែប (ការនែនាំអំការទស្សនាពិពណ៌ ទស្សនីយភាព ការបញ្ចាំងភាពយន្ត)

ការផ្តល់ជូនជាពិសេស

លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន អ្នកនឹងទទួលបានវិក័យប័ត្រដែលមានលេខកូដសម្គាល់។ ឲ្យលេខកូដនោះទៅកាន់ដល់មិត្តរបស់លោកដើម្បីទទួលការបញ្ចុះតំលៃ ១០% នៅពេលដែលគាត់អញ្ជើញមកចុះឈ្មោះចូលរៀន ហើយលោកអ្នកក៏នឹងទទួលបានបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់វគ្គសិក្សាភាសាបារាំងលើកក្រោយ!

តើលោកអ្នកធ្លាប់សិក្សាភាសាបារាំងពីមុនមកមែន ឬទេ? ធ្វើតេស្តចូលរៀន !

ត្រៀមរួចហើយឬនៅ សម្រាប់ការចុះឈ្មោះ?
ស្វែងយល់ថ្នាក់ភាសាបារាំងរបស់យើង !

តើគ្រប់ការចុះឈ្មោះទាំងអស់ ធ្វើឡើងតាមរយៈគណនីយនិសិ្សត។
កក់ថ្នាក់សិក្សារបស់លោកអ្នកតាមអនឡាញ ជាមួយគណនីយរសប់អ្នក !

លោកអ្នកមានជម្រើសទូទាត់ជាច្រើន៖

  • ពីផ្ទះរបស់លោកអ្នក៖ ដោយផ្ទេរប្រាក់ទៅកាន់ធនាគារ ABA
  • នៅធនាគារ BRED ៖ ដោយបង់ប្រាក់ផ្ទាល់នៅបញ្ជរធនាគារ ដែលនៅជិតផ្ទះរបស់អ្នក
  • នៅវិទ្យាស្ថាន៖ ដោយប្រើកាតឥណទាន ឬតាម ABA PAY នៅកន្លែងផ្តល់ព័ត៍មានរបស់វិទ្យាស្ថានបារាំង
ទូរស័ព្ទ > ០១២ ៣៦៧ ៣៣៥ / ៣៣៧ ឬ ០១៥ ៤៦៣ ៤២៥

អ៊ីម៉ែល > [email protected]
Facebook > www.facebook.com/institutfrancais.ducambodge

Related post