Tags :FLE

ព័ត៌មានវិទ្យាស្ថាន មជ្ឈមណ្ឌលភាសា

ថ្នាក់ភាសាបារាំង | ស្វែងយល់ពី Apolearn !

វគ្គសិក្សារបស់វិទ្យាស្ថានបារាំងនៅកម្ពុជានឹងត្រូវបើកដំណើរការតាមអ៊ីនធឺណែតសម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ។ វគ្គសិក្សានេះផ្តោតវិធីសាស្រ្តដូចគ្នានឹងវគ្គសិក្សាដែលលោកអ្នកធ្លាប់សិក្សាក្នុងថ្នាក់ ហើយតាមរបៀបដូចដើមជាមួយចំនួនម៉ោង ចង្វាក់សិក្សា ព្រមទាំងគុណភាពនៃការបង្រៀនដូចគ្នា។ វគ្គសិក្សារបស់វិទ្យាស្ថានបារាំងនៅកម្ពុជានឹងត្រូវបើកដំណើរការតាមអ៊ីនធឺណែតសម្រាប់និទាឃរដូវឆ្នាំ ២០២០ ។ វគ្គសិក្សានេះផ្តោតវិធីសាស្រ្តដូចគ្នានឹងវគ្គសិក្សាដែលលោកអ្នកធ្លាប់សិក្សាក្នុងថ្នាក់ ហើយតាមរបៀបដូចដើមជាមួយចំនួនម៉ោង ចង្វាក់សិក្សា ព្រមទាំងគុណភាពនៃការបង្រៀនដូចគ្នា។ វាជាទំរង់សិក្សាថ្មីប៉ុន្តែខ្លឹមសារនៅតែដដែល៖ លោកអ្នកនឹងអភិវឌ្ឍសមត្ថភាពរបស់លោក រួមមានស្តាប់ អាន និយាយរួមនិងសរសេរ។ លោកអ្នកនឹងសិក្សាលើ វាក្យសព្ទ លំហាត់វេយ្យាករណ៍ កិច្ចការផ្ទះ … និងមានសកម្មភាពអន្តរកម្មជាច្រើនទៀតជាមួយគ្រូរបស់លោកអ្នក។ ស្វែងយល់ពី Apolearn ដែលជាវេទិកាសិក្សាឌីជីថលសម្រាប់វគ្គសិក្សានៅវិទ្យាស្ថានបារាំង! តើវាដំណើរការយ៉ាងដូចម្តេច? មើលវីដេអូបង្រៀនរបស់យើង!Read More

បណ្ណាសារ

មជ្ឈមណ្ឌលភាសា |រកនូវលំហនិស្សិត របស់លោកអ្នកលើអ៊ីនធឺណិត!

មជ្ឈមណ្ឌលភាសាកំពុងតែធ្វើទំនើបកម្មរបស់ខ្លួន! ប្រសិនបើលោកអ្នកជានិស្សិតនៅវិទ្យាស្ថានបារាំង លោកអ្នកអាចទទួលបានព័ត៌មានអំពីវគ្គសិក្សារបស់លោកអ្នកតាមរយៈ អ៊ិចត្រាណែត (extranet) ទោះបីជាលោកអ្នកនៅទីកន្លែងណាក៏ដោយ ដែលព័ត៌មានទាំងនោះរួមមាន៖ កាលបរិច្ឆេទ ពិន្ទុ បន្ទប់សិក្សា និងសូម្បីតែការចុះឈ្មោះ! ងាយស្រួលបំផុត ដើម្បីចូលប្រើវា។ ដោយជាដំបូង លោកអ្នកចាំបាច់: ត្រូវតែជាសិស្សនៃវិទ្យាស្ថានបារាំងនៃកម្ពុជា ត្រូវមានអាសយដ្ឋានអ៊ីម៉ែល ចូលទៅកាន់គេហទំព័រ cambodge.extranet-aec.com ; ត្រូវបំពេញអាស័យដ្ឋានអ៊ីម៉ែលដែលលោកអ្នកបានសរសេរនៅពេលលោកអ្នកចុះឈ្មោះជាមួយកន្លែងចុះឈ្មោះ។ ចុចលើ “ទទួលយកពាក្យសម្ងាត់” បញ្ជាក់ពីការបង្កើតគណនីរបស់លោកអ្នកតាមអ៊ីម៉ែល ក្រោយពីបានទទួលសារបញ្ចក់នៅក្នុងប្រអប់សំបុត្រអ៊ីម៉ែលរបស់លោកអ្នក តាមរយៈការភ្ជាប់បន្ត។ លោកអ្នកបានធ្វើតាមគ្រប់ជំហានទាំងអស់ហើយ តែលោកអ្នកនៅតែមិនបានទទួលពាក្យសម្ងាត់របស់លោកអ្នកតាមរយៈអ៊ីម៉ែលរបស់លោកអ្នកមែនទេ? លោកអ្នកចង់ចុះឈ្មោះប្រើប្រាស់កម្មវិធីនេះ តែលោកអ្នកគ្មានអាសយដ្ឋានអ៊ីម៉ែល? សូមធ្វើការទាក់ទងទៅកាន់មជ្ឈមណ្ឌលភាសាពីថ្ងៃច័ន្ទដល់សុក្រពីម៉ោង ៨ ព្រឹកដល់ ៧យប់ និងថ្ងៃសៅរ៍ពីម៉ោង ៨ ព្រឹកដល់ ១២ថ្ងៃត្រង់ តាមរយៈលេខ ០១២ ៣៦៧ ៣៣៥/៣៣៧ ឬតាមរយៈអ៊ីម៉ែល [email protected]Read More

បណ្ណាសារ

ចុះឈ្មោះចូលរៀនវគ្គសិក្សាភាសាបារាំងថ្មី!

ការចុះឈ្មោះសម្រាប់វគ្គសិក្សាភាសាបារាំងបន្ទាប់ត្រូវបានបើកទទួលពាក្យ ចាប់ពីថ្ងៃទី ២៩ ខែមីនាដល់ថ្ងៃទី ០៩ ខែមេសា។ ចូលរៀននៅថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១! កន្លែងចុះឈ្មោះនៃមជ្ឈមណ្ឌលភាសា បើកទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់តែសិស្សថ្មីប៉ុណ្ណោះ។ សិស្សចាស់តម្រូវឲ្យចុះឈ្មោះតាមអនឡាញតាមប្រព័ន្ធអ៊ិចស្ត្រាណែតរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា។ ការចុះឈ្មោះតាមអនឡាញ ក៏អាចធ្វើទៅបានផងដែរ សម្រាប់សិស្សថ្មីដែលមិនមានចង់មកចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលភាសា។ ចុះឈ្មោះដោយរបៀបណា? ការទូទាត់បងប្រាក់ពីចម្ងាយ? ចុចទីនេះ ធ្វើតេស្តចូលរៀន តើលោកអ្នកធ្លាប់សិក្សាភាសាបារាំងពីមុនមកមែន ឬទេ? ធ្វើតេស្តចូលរៀន ! ថ្នាក់សិក្សារបស់យើង ! ត្រៀមរួចហើយឬនៅ សម្រាប់ការចុះឈ្មោះ?ស្វែងយល់ថ្នាក់ភាសាបារាំងរបស់យើង ! ភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ិចស្ត្រាណែត តើគ្រប់ការចុះឈ្មោះទាំងអស់ ធ្វើឡើងតាមប្រព័ន្ធអ៊ិចស្ត្រាណែត។កក់ថ្នាក់សិក្សារបស់លោកអ្នកតាមអនឡាញ ជាមួយគណនីយរសប់អ្នក ! ការផ្តល់ជូនជាពិសេស លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន អ្នកនឹងទទួលបានវិក័យប័ត្រដែលមានលេខកូដសម្គាល់។ ឲ្យលេខកូដនោះទៅកាន់ដល់មិត្តរបស់លោកដើម្បីទទួលការបញ្ចុះតំលៃ ១០% នៅពេលដែលគាត់អញ្ជើញមកចុះឈ្មោះចូលរៀន ហើយលោកអ្នកក៏នឹងទទួលបានបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់វគ្គសិក្សាភាសាបារាំងលើកក្រោយ! !! សម្គាល់ !! ការបង់ប្រាក់សម្រាប់វគ្គនេះត្រូវធ្វើមុនថ្ងៃទី ០៩ ខែមេសា វេលាម៉ោង ៦ ល្ងាច បើមិនដូច្នេះទេការចុះឈ្មោះរបស់អ្នកសម្រាប់វគ្គសិក្សាសិសិររដូវនេះ […]Read More

បណ្ណាសារ

បើកទទួលចុះឈ្មោះសម្រាប់ការប្រឡង DELF/DALF

ព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទប្រឡង >> ចុចទីនេះ <<ព័ត៌មានស្តីពីកាលវិភាគប្រឡង សម្រាប់ខែកញ្ញា ២០២១ >> ចុចទីនេះ <<សូមអញ្ជើញមកចុះឈ្មោះចាប់ពីឥឡូវនេះតទៅតាមរយៈ៖ https://cambodge.extranet-aec.com   ការចុះឈ្មោះសម្រាប់ វគ្គប្រឡងសញ្ញាបត្រ DELF/DALF Tout Public និង Junior បើកទទួលពាក្យហើយ !សូមផ្តល់សុពលភាពឱ្យកម្រិតភាសាបារាំងរបស់អ្នកនិងទទួលបានសញ្ញាបត្រពីប្រទេសបារាំងដែលទទួលស្គាល់ជាអន្តរជាតិ៖ សម្រាប់ការសិក្សា ការងារ ឬសម្រាប់ការទៅរស់នៅក្នុងប្រទេសប្រើភាសាបារាំងណាមួយ ជាមួយសញ្ញាបត្រកម្រិត B2។ វិទ្យាស្ថានបារាំងជាមជ្ឈមណ្ឌលប្រឡងតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។   សញ្ញាបត្រ DELF/DALF ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសចំនួន ១៧៤ លើ ៥ ទ្វីប។ ប្រភេទនៃសញ្ញាបត្រ DELF/DALF ទាំងអស់ (សម្រាប់មនុស្សពេញវ័យទូទៅ សម្រាប់វ័យជំទង់ សម្រាប់សិស្ស សម្រាប់កុមារនិង សម្រាប់ជំនាញ) មានសុពលភាពពេញមួយជីវិត។ សញ្ញាបត្រនីមួយៗវាយតម្លៃកម្រិតចំណេះដឹងរបស់លោកអ្នកក្នុងជំនាញទាំងបួនគឺ៖ ការស្តាប់ និងការសរសេរ ការសន្ទនានិងការឆ្លើយសំនួរលើអំនាន។   ការចុះឈ្មោះបើកទទួលសម្រាប់៖– DELF Junior– DELF/DALF Tout Public   ការទទួលចុះឈ្មោះបើកពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២១ការប្រឡងចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី […]Read More

បណ្ណាសារ

បើកទទួលចុះឈ្មោះសម្រាប់ការប្រឡង DELF

ចុះឈ្មោះប្រឡងពីថ្ងៃទី ២៧ ខែកញ្ញា ដល់ថ្ងៃទី ១៥ ខែតុលា ឆ្នាំ២០២១ សម័យប្រឡងថ្ងៃ ៦, ៧ (B1) និង ១៣ និង ១៤ (B2) ខែវិច្ចិកា ឆ្នាំ២០២១ទាក់ទងមកយើងខ្ញុំ តាមរយៈទូរសព្ទលេខ ០១២ ៣៦៧ ៣៣៥ / ០១២ ៣៦៧ ៣៣៧ ឬ សូមអញ្ជើញមកកន្លែងចុះឈ្មោះរបស់មជ្ឈមណ្ឌលភាសា។ ម៉ោងធ្វើការលេខាធិការដ្ឋានមជ្ឈមណ្ឌលភាសា: ពីថ្ងៃច័ន្ទដល់ ថ្ងៃសុក្រ ពីម៉ោង ៨ព្រឹក ដល់ ៧យប់ (បើករហូត) ការចុះឈ្មោះសម្រាប់ វគ្គប្រឡងសញ្ញាបត្រ DELF (B1/B2) បើកទទួលពាក្យហើយ ! ការចុះឈ្មោះសម្រាប់ វគ្គប្រឡងសញ្ញាបត្រ DELF B1/B2 បើកទទួលពាក្យហើយ !សូមផ្តល់សុពលភាពឱ្យកម្រិតភាសាបារាំងរបស់អ្នកនិងទទួលបានសញ្ញាបត្រពីប្រទេសបារាំងដែលទទួលស្គាល់ជាអន្តរជាតិ៖ សម្រាប់ការសិក្សា ការងារ ឬសម្រាប់ការទៅរស់នៅក្នុងប្រទេសប្រើភាសាបារាំងណាមួយ ជាមួយសញ្ញាបត្រកម្រិត B2។ វិទ្យាស្ថានបារាំងជាមជ្ឈមណ្ឌលប្រឡងតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ សញ្ញាបត្រ DELF/DALF ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសចំនួន […]Read More

ព័ត៌មានវិទ្យាស្ថាន មជ្ឈមណ្ឌលភាសា វិទ្យាស្ថាន

ចុះឈ្មោះចូលរៀនវគ្គសិក្សាភាសាបារាំងថ្មី ( រដូវក្តៅ ២០២៤) !

វិទ្យាស្ថានផ្តល់វគ្គសិក្សាសម្រាប់គ្រប់កម្រិត និងសម្រាប់មនុស្សគ្រប់វ័យ ! តើលោកអ្នកជានិស្សិត ហើយចង់រៀនភាសាបារាំងបន្ថែមលើការសិក្សារបស់អ្នកមែនទេ? តើអ្នកជាឪពុកម្តាយចង់ចុះឈ្មោះកូនរបស់អ្នកក្នុងវគ្គសិក្សាភាសាបារាំងដែលសមស្របតាមអាយុដែរឬទេ? តើអ្នកជាអ្នកធ្វើការ ហើយត្រូវការកាលវិភាគដែលអាចបត់បែនបានទេ? វិទ្យាស្ថានមានថ្នាក់សិក្សាជាច្រើនសម្រាប់លោកអ្នក !Read More