ស្វែងយល់ពី Culturethèque បណ្ណាល័យតាមអនឡាញរបស់វិទ្យាស្ថានបារាំង! ជាប់គាំងនៅផ្ទះ ហើយរកមើលឯកសារដើម្បីអានឬ? មិនអាចទៅបណ្ណាល័យពហុឯកសាររបស់យើងបានទេ? Culturethèque អាចអនុញ្ញាតឱ្យលោកអ្នកចូលទៅកាន់ឯកសារតាមអនឡាញរាប់រយសម្រាប់មនុស្សគ្រប់វ័យនិងគ្រប់ប្រភេទ! ចូលមើលសៀវភៅកម្រងរូបភាព អានសារពត៌មានឬស្តាប់ផតខេស (podcast) ដោយគ្រាន់តែបង្កើតគណនីនៅលើគេហទំព័រ www.culturetheque.com៖ ដែលងាយស្រួល ព្រមឥតគិតថ្លៃ តើយើងចុះឈ្មោះយ៉ាងដូចម៉េច? ប្រសិនបើលោកអ្នកជាសមាជិកនៃបណ្ណាល័យពហុឯកសារនៃវិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជា ការចូលប្រើប្រាស់ Culturethèque គឺឥតគិតថ្លៃតាមកាលកំណត់នៃរយៈពេលនៃការចុះឈ្មោះជាសមាជិករបស់លោកអ្នកនៅបណ្ណាល័យពហុឯកសារ។ បង្កើតគណនីយ Culturethèque នៅលើគេហទំព័រ culturetheque.com ជាមួយឈ្មោះ និងលេខសម្គាល់ផ្ទាល់ខ្លួនយើង បន្ទាប់ពីលោកអ្នកបានបង្កើតគណនីយរួចមក ក្រុមការងារយើងនឹងផ្ញើសារ តាមរយៈអ៊ីម៉ែលដើម្បីធ្វើការផ្ទៀងផ្ទាត់ ប្រសិនបើលោកអ្នកមិនមែនជាសមាជិកនៃបណ្ណាល័យពហុឯកសារនៃវិទ្យាស្ថានបារាំង លោកអ្នកអាចចូលប្រើប្រាស់គេហទំព័រ Culturethèque បានដោយឥតគិតថ្លៃរយៈពេល ៣ សប្តាហ៍ បន្ទាប់ពីនោះលោកអ្នកនឹងតម្រូវឲ្យចុះឈ្មោះជាសមាជិកដើម្បីទទួលបានអត្ថប្រយោជន៍ពីឯកសារផ្សេងៗតាមអនឡាញរបស់យើង។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ក្រុមការងារនៃបណ្ណាល័យពហុឯកសារ [email protected]។ https://www.youtube.com/watch?v=zbkshDY0OMoRead More
វិទ្យាស្ថានភាសាបារាំងបើកទ្វារជាសាធារណៈនៅថ្ងៃអង្គារទី ០១ ខែមិថុនា! យោងទៅតាមប្រកាសដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ ព្រមទាំងអនុឡោមទៅតាមការណែនាំរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា វិទ្យាស្ថានបារាំងនៅកម្ពុជាមានសេចក្តីសោមនស្ស នឹងប្រកាសបើកដំណើរការជាធម្មតាឡើងវិញចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ ទៅតាមកាលវិភាគនិងម៉ោងធ្វើការដូចមុន។ – យើងខ្ញុំ សូមធ្វើការស្នើសុំទៅកាន់សារធារណជនទាំងអស់ សូមមេត្តាគោរពតាមគោលការសុវត្ថិភាព រួមមានការពាក់ម៉ាស និងការរក្សានូវគម្លាតសុវត្ថិភាពពីគ្នា នៅគ្រប់ទីកន្លែងនានានៃវិទ្យាស្ថាន។ – ថ្នាក់សិក្សាទាំងអស់នៃមជ្ឈមណ្ឌលភាសានៅតែបន្តសិក្សាតាមអនឡាញ។ កន្លែងចុះឈ្មោះត្រូវបានបើកដំណើរការទៅតាមម៉ោងធ្វើការជាធម្មតាវិញ។ – ភោជនីយដ្ឋាន Le Bistrot នឹងធ្វើការទទួលការបញ្ជាទិញឡើងវិញតាមសេវាកម្មដឹកជញ្ជូន Nham24 និង Your Phnom Penh ចាប់ពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែឧសភា ហើយនឹងត្រូវបានបើកជាសាធារណៈនៅថ្ងៃទី ១ ខែមិថុនា សម្រាប់ទទួលទានអាហារនឹងកន្លែង។ – បណ្ណាល័យពហុឯកសារនឹងត្រូវបានបើកសម្រាប់ការខ្ចី / សងឯកសារ ក៏ដូចជាសម្រាប់ការចូលប្រើប្រាស់នៅនឹងកន្លែងជាធម្មតាវិញតាមម៉ោងធ្វើការដដែល។ ការកំណត់ចំនួនអ្នកចូលប្រើប្រាស់នឹងត្រូវបានអនុវត្ត ដើម្បីការពារការប្រមូលផ្តុំគ្នាច្រើនក្នុងកន្លែងតែមួយ។ – រាល់សកម្មភាពវប្បធម៌របស់យើង ដែលមានលក្ខណៈជាការប្រមូលផ្តុំ (ដូចជាការបញ្ចាំងកុន សន្និសិទ ការប្រគុំតន្ត្រី ពិព័រណ៍ ព្រមទាំងទស្សនិយភាពផ្សេងៗ) ត្រូវបានពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែមនាពេលក្រោយ។ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នក […]Read More
មានតែជាភាសាអង់គ្លេសប៉ុណ្ណោះ ! French Government Scholarship 2022-2023 : Call for applications ! This scholarship program is aimed at all Cambodian students wishing to continue their studies in France for a Master or Doctorate. You have until February 14, 2022 at 5PM to submit or send your application files to the SCAC of the French Embassy in […]Read More
ស្វែងរកអ្នកឈ្នះអាហារូបករណ៍រដ្ឋាភិបាលបារាំង ២០២២-២០២៣! ដូចរាល់ឆ្នាំដែរ ប្រទេសបារាំងផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជាល្អបំផុត ដើម្បីពួកគេអាចបន្តការសិក្សាថ្នាក់អនុបណ្ឌិត និងបណ្ឌិតនៅក្នុងសាកលវិទ្យាល័យ មហាវិទ្យាល័យ ឬវិទ្យាស្ថានឧត្តមសិក្សារបស់បារាំង។ អាហារូបករណ៍ជាច្រើនត្រូវបានសហការផ្តល់ហិរញ្ញប្បទានដោយក្រសួងអប់រំ យុវជន និងកីឡា Cambodia Academy of Digital Technology និងតំបន់អកស៊ីតានី។ ស្ថានទូត និងដៃគូរបស់ខ្លួនបានជ្រើសរើសសម្រាប់ឆ្នាំសិក្សា ២០២២-២០២៣៖ • អ្នកទទួលអាហារូបករណ៍ថ្មីចំនួន 20 នាក់ (ជ័យលាភី ឆ្នាំ២០២២ – អាហារូបករណ៍ថ្មី។). • និស្សិតចំនួន 27 នាក់ដែលនឹងទទួលបានអាហារូបករណ៍របស់ពួកគេបន្តសម្រាប់រយៈពេលមួយឆ្នាំបន្ថែម (ម្ចាស់ជ័យលាភីឆ្នាំ ២០២២ – អាហាររូបករណ៍បន្ត). វិទ្យាស្ថានបារាំង សូមចូលរួមអបអរសាទរចំពោះអ្នកទទួលអាហារូបករណ៍ ក៏ដូចជាបេក្ខជនទាំងអស់ដែលបានជ្រើសរើសប្រទេសបារាំងសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សារបស់ពួកគេ!Read More
ចុះឈ្មោះសម្រាប់វគ្គសិក្សាភាសាបារាំងបន្ទាប់ត្រូវបានបើកទទួលពាក្យ ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២។ ចូលរៀនថ្ងៃទី ១២ ខែកក្កដា ២០២២! កន្លែងចុះឈ្មោះនៃមជ្ឈមណ្ឌលភាសា បើកទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់តែសិស្សថ្មីប៉ុណ្ណោះ។ សិស្សចាស់តម្រូវឲ្យចុះឈ្មោះ តាមអនឡាញតាមគណនីយនិស្សិត។ ការចុះឈ្មោះតាមអនឡាញ ក៏អាចធ្វើទៅបានផងដែរ សម្រាប់សិស្សថ្មីដែលមិនចង់មកចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលភាសា។ តើហេតុអ្វីបានជាត្រូវរៀននៅវិទ្យាស្ថានបារាំងនៅកម្ពុជា? – រៀនជាមួយសាស្ត្រាចារ្យដែលទទួលបានការបណ្តុះបណ្តាលគរុកោសល្យពាក់ព័ន្ធនឹង បច្ចេកទេសបង្រៀនថ្មីៗ។– ចំនួនសិស្សសិក្សាក្នុងមួយថ្នាក់ត្រូវបានកាត់បន្ថយ ដើម្បីងាយស្រួលក្នុងការពិភាក្សា ព្រមទាំងដើម្បីការពារនិងរឹតបន្តឹងសុវត្ថិភាព។– រៀនក្នុងថ្នាក់រស់រវើក ជជែកពិភាក្សានិងដូចរៀនក្នុងថ្នាក់នៅប្រទេសបារាំងអញ្ចឹង។ – រៀនជាមួយសៀវភៅច្បាប់ដើម ស្របតាមតម្រូវការសិស្សនិស្សិតនិងសំបូរបែបជាមួយវេបសាយសិក្សានិងជាមួយកិច្ចការបន្ថែមផ្សេងៗទៀតដែលរៀបចំដោយសាស្ត្រាចារ្យ។– រៀនហើយអាចប្រើប្រាស់សេវាដោយសេរីរបស់បណ្ណាល័យ។– រៀនត្រៀមប្រលងយកសញ្ញាបត្រ DELF ដែលពិភពលោកទទួលស្គាល់នៅមណ្ឌលប្រលងតែមួយគត់នៅកម្ពុជា។– រៀនជាមួយជីវិតវប្បធម៌សំបូរបែបតាមរយៈការទស្សនាពិពណ៌ជាមួយអ្នកមគ្គុទេសក៍ និងមើលកុនជាដើម) ការផ្តល់ជូនជាពិសេស លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន អ្នកនឹងទទួលបានវិក័យប័ត្រដែលមានលេខកូដសម្គាល់។ ឲ្យលេខកូដនោះទៅកាន់ដល់មិត្តរបស់លោកដើម្បីទទួលការបញ្ចុះតំលៃ ១០% នៅពេលដែលគាត់អញ្ជើញមកចុះឈ្មោះចូលរៀន ហើយលោកអ្នកក៏នឹងទទួលបានបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់វគ្គសិក្សាភាសាបារាំងលើកក្រោយ! ចុះឈ្មោះដោយរបៀបណា? ការទូទាត់បងប្រាក់ពីចម្ងាយ? ចុចទីនេះ ធ្វើតេស្តចូលរៀន តើលោកអ្នកធ្លាប់សិក្សាភាសាបារាំងពីមុនមកមែន ឬទេ? […]Read More
សេវាកម្មមួយចំនួនរបស់យើងបានបិទក្នុងអំឡុងពេលរដូវក្តៅ ដើម្បីទទួលយកថ្ងៃឈប់សម្រាកដែលសក្តិសម ឬធ្វើការឱ្យស៊ីជម្រៅលើបណ្តុំ!Read More
ការចុះឈ្មោះថ្នាក់រៀនលឿនបើកទទួលពាក្យហើយ។ ចូលរៀននៅថ្ងៃទី ១១ ខែសីហា ! តើលោកអ្នកមិនទាន់ចេះសោះ ហើយចង់រៀនភាសាបារាំងមែនទេ? វគ្គសិក្សាភាសាបារាំងពេញម៉ោងរបស់យើងគឺល្អឥតខ្ចោះសម្រាប់លោកអ្នក! អ្នកនឹងសិក្សា ២ម៉ោង ក្នុងមួយថ្ងៃ រៀនក្នុងថ្នាក់ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ផ្តល់ឱកាសដល់លោកអ្នកដែលខកខានមិនបានចុះឈ្មោះវគ្គមុន។ –> ចុះឈ្មោះឥឡូវនេះតាមរយ៖ https://cambodge.extranet-aec.com –> ឬ ទាញយកបែបបទចុះឈ្មោះ រួចផ្ញើមកកាន់៖ [email protected] ! ចុះឈ្មោះដោយរបៀបណា? ការទូទាត់បងប្រាក់ពីចម្ងាយ? ចុចទីនេះ ជ្រើសរើសវគ្គសិក្សារបស់អ្នកក្នុងចំណោមជម្រើសដែលបានផ្តល់ជូន (ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ២ម៉ោងក្នុងមួយថ្ងៃ ក្នុងថ្នាក់)៖ ម៉ោង ៩ព្រីក ដល់ ១១ព្រឹក ម៉ោង ៦ល្ងាច ដល់ ៨យប់ ព័ត៌មានលើការសិក្សា៖ រយៈពេល៖ ៤៦ម៉ោងក្នុង១វគ្គ កម្រិត៖ A1.1 (អ្នកមិនទាន់ចេះសោះ) តម្លៃ៖ ១២០ដុល្លារ សៀវភៅ៖ Edito A1 (១ក្បាលសម្រាប់៦វគ្គ) ម៉ោងធ្វើការកន្លែងចុះឈ្មោះ៖ ថ្ងៃច័ន្ទ ដល់ សុក្រ ពីម៉ោង ៨ព្រឹក ដល់ ៧យប់ថ្ងៃសៅរ៍ […]Read More
ព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទប្រឡង >> ចុចទីនេះ <<ព័ត៌មានស្តីពីកាលវិភាគប្រឡង DELF/DALF សម្រាប់ខែកញ្ញា ២០២២ >> ចុចទីនេះ <<សូមអញ្ជើញមកចុះឈ្មោះចាប់ពីឥឡូវនេះតទៅតាមរយៈ៖ https://institutfrancais-cambodge.com/examens-et-certifications/ឬទាញយកបែបបទចុះឈ្មោះ៖ – DELF Junior – DELF/DALF Tout Public ការចុះឈ្មោះសម្រាប់ វគ្គប្រឡងសញ្ញាបត្រ DELF/DALF Tout Public និង Junior បើកទទួលពាក្យហើយ !សូមផ្តល់សុពលភាពឱ្យកម្រិតភាសាបារាំងរបស់អ្នកនិងទទួលបានសញ្ញាបត្រពីប្រទេសបារាំងដែលទទួលស្គាល់ជាអន្តរជាតិ៖ សម្រាប់ការសិក្សា ការងារ ឬសម្រាប់ការទៅរស់នៅក្នុងប្រទេសប្រើភាសាបារាំងណាមួយ ជាមួយសញ្ញាបត្រកម្រិត B2។ វិទ្យាស្ថានបារាំងជាមជ្ឈមណ្ឌលប្រឡងតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ សញ្ញាបត្រ DELF/DALF ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសចំនួន ១៧៤ លើ ៥ ទ្វីប។ ប្រភេទនៃសញ្ញាបត្រ DELF/DALF ទាំងអស់ (សម្រាប់មនុស្សពេញវ័យទូទៅ សម្រាប់វ័យជំទង់ សម្រាប់សិស្ស សម្រាប់កុមារនិង សម្រាប់ជំនាញ) មានសុពលភាពពេញមួយជីវិត។ សញ្ញាបត្រនីមួយៗវាយតម្លៃកម្រិតចំណេះដឹងរបស់លោកអ្នកក្នុងជំនាញទាំងបួនគឺ៖ ការស្តាប់ និងការសរសេរ ការសន្ទនានិងការឆ្លើយសំនួរលើអំនាន។ >> ស្វែងយល់ពីព័ត៌មានទូទៅលើខិត្តប័ណ្ណនៃសញ្ញាបត្រ DELF/DALF << ចុះឈ្មោះប្រឡងពីថ្ងៃទី ០១ ដល់ថ្ងៃទី ១២ ខែសីហា […]Read More