វិទ្យាស្ថាន | បើកដំណើរការឡើងវិញ

វិទ្យាស្ថានភាសាបារាំងបើកទ្វារជាសាធារណៈនៅថ្ងៃអង្គារទី ០១ ខែមិថុនា!

យោងទៅតាមប្រកាសដែលចេញដោយរាជរដ្ឋាភិបាលកម្ពុជាថ្មីៗនេះ ព្រមទាំងអនុឡោមទៅតាមការណែនាំរបស់ស្ថានទូតបារាំងប្រចាំកម្ពុជា វិទ្យាស្ថានបារាំងនៅកម្ពុជាមានសេចក្តីសោមនស្ស នឹងប្រកាសបើកដំណើរការជាធម្មតាឡើងវិញចាប់ពីថ្ងៃទី ០១ ខែមិថុនា ឆ្នាំ២០២១ ទៅតាមកាលវិភាគនិងម៉ោងធ្វើការដូចមុន។

– យើងខ្ញុំ សូមធ្វើការស្នើសុំទៅកាន់សារធារណជនទាំងអស់ សូមមេត្តាគោរពតាមគោលការសុវត្ថិភាព រួមមានការពាក់ម៉ាស និងការរក្សានូវគម្លាតសុវត្ថិភាពពីគ្នា នៅគ្រប់ទីកន្លែងនានានៃវិទ្យាស្ថាន។

– ថ្នាក់សិក្សាទាំងអស់នៃមជ្ឈមណ្ឌលភាសានៅតែបន្តសិក្សាតាមអនឡាញ។ កន្លែងចុះឈ្មោះត្រូវបានបើកដំណើរការទៅតាមម៉ោងធ្វើការជាធម្មតាវិញ។

ភោជនីយដ្ឋាន Le Bistrot នឹងធ្វើការទទួលការបញ្ជាទិញឡើងវិញតាមសេវាកម្មដឹកជញ្ជូន Nham24 និង Your Phnom Penh ចាប់ពីថ្ងៃព្រហស្បតិ៍ទី ២៧ ខែឧសភា ហើយនឹងត្រូវបានបើកជាសាធារណៈនៅថ្ងៃទី ១ ខែមិថុនា សម្រាប់ទទួលទានអាហារនឹងកន្លែង។

បណ្ណាល័យពហុឯកសារនឹងត្រូវបានបើកសម្រាប់ការខ្ចី / សងឯកសារ ក៏ដូចជាសម្រាប់ការចូលប្រើប្រាស់នៅនឹងកន្លែងជាធម្មតាវិញតាមម៉ោងធ្វើការដដែល។ ការកំណត់ចំនួនអ្នកចូលប្រើប្រាស់នឹងត្រូវបានអនុវត្ត ដើម្បីការពារការប្រមូលផ្តុំគ្នាច្រើនក្នុងកន្លែងតែមួយ។

រាល់សកម្មភាពវប្បធម៌របស់យើង ដែលមានលក្ខណៈជាការប្រមូលផ្តុំ (ដូចជាការបញ្ចាំងកុន សន្និសិទ ការប្រគុំតន្ត្រី ពិព័រណ៍ ព្រមទាំងទស្សនិយភាពផ្សេងៗ) ត្រូវបានពន្យារពេលរហូតដល់មានការជូនដំណឹងបន្ថែមនាពេលក្រោយ។ យើងខ្ញុំនឹងជូនដំណឹងដល់លោកអ្នក អំពីការបើកសម្ពោធពិព័រណ៍ពីវាយនភណ្ឌរបស់យើង នៅក្នុងឆាប់ៗនេះនៅពេលដែលស្ថានភាពមានប្រសើរជាងមុន។

ជួបគ្នាឆាប់ៗនេះ !
ទំនាក់ទំនងយើង៖ [email protected]
 

Related post