ជ្រើសរើសនិស្សិតកម្មសិក្សា៖ ផ្នែក « អ្នកសម្របសម្រួលការងារផ្សព្វផ្សាយវប្បធម៌ និងសិល្បៈ

ប្អូនៗ ជានិស្សិត ដែលមានអាយុចន្លោះពី ១៩ ដល់ ២៥ ឆ្នាំ ហើយចូលចិត្តប្រើប្រាស់បណ្ដាញសង្គមមែនទេ? វិទ្យាស្ថានបារាំងកំពុងស្វែងរក និងផ្ដល់ឱកាសដល់និស្សិតទូទៅ មកពីគ្រប់មជ្ឍដ្ឋាន ដែលមានភាពឈ្លាសវៃ ចង់ដឹងចង់ឃើញ មានសមត្ថភាពបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ឲ្យមកចូលរួមធ្វើកម្មសិក្សាវគ្គខ្លី សម្រាប់ផ្នែក អ្នកសម្របសម្រួលការងារផ្សព្វផ្សាយវប្បធម៌ និងសិល្បៈ។

តួនាទី៖
អ្នកសម្របសម្រួលនិងផ្សព្វផ្សាយ – ផ្នែកវប្បធម៌

មុខងារ៖ និស្សិតកម្មសិក្សា
ម៉ោងធ្វើការ៖ ១៥ម៉ោង/សប្តាហ៍ 

រយៈពេលកម្មសិក្សា៖ រយៈពេល ៦ ខែ ចាប់ពីថ្ងៃទី ០៥ ខែមីនាដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២៤

ប្រាក់ឧបត្ថម្ភ៖ ១៥០ ដុល្លារ ក្នុង១ខែ

ដោយយល់ឃើញថាសកម្មភាពសិល្បៈ វប្បធម៌ និងភាសាទាំងនេះ គួរត្រូវបានចែករំលែកឲ្យកាន់តែទូលំទូលាយទៅដល់មហាជនទូទៅ វិទ្យាស្ថានត្រូវការជ្រើសរើស និស្សិតខ្មែរមកពីគ្រប់មជ្ឍដ្ឋាន ដើម្បីមកចូលរួមយកបទពិសោធ រួមទាំង និងចែករំលែកសកម្មភាពវប្បធម៌ទាំងអស់នេះ។

បរិបទ៖ វិទ្យាស្ថានបារាំងនៅកម្ពុជាដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកចែករំលែកវប្បធម៌ តាមរយៈការរៀបចំកម្មវិធីចំណេះដឹងភាសាវប្បធម៌ដ៏សម្បូរបែប មានដូចជា ការតាំងពិព័រណ៌ស្នាដៃសិល្បៈ ការសម្ដែងទស្សនីយភាពសិល្បៈ ការបញ្ចាំងភាពយន្ដ សន្និសីទ ជំនួបសិល្បករ ការផ្សាយព័ត៌មានតាមវិទ្យុ ទស្សនាចរ រួមទាំងកម្មវិធីបំនិនសម្រាប់មនុស្សគ្រប់វ័យជាច្រើនទៀត នៅវិទ្យាស្ថាន។ 

 ប្អូនៗដែលជានិស្សិតអាចបញ្ចេញសមត្ថភាព និងទេពកោសល្យខាងទំនាក់ទំនង-ផ្សព្វផ្សាយ និងសម្របសម្រួលបានតាមរយៈការធ្វើកម្មសិក្សានៅវិទ្យាស្ថានបារាំងនៅកម្ពុជា។

អំពីការងារ៖
និស្សិតបំពេញការងារក្រោមការចាត់តាំងពីនាយកប្រតិភូ និងក្រោមការឃ្លាំមើលរបស់ប្រធានផ្នែកវប្បធម៌។ សិក្ខាកាមនឹងជូនភ្ញៀវដែលចូលទស្សនាពីព័រណ៍ ក៏ដូចជាព្រឹត្តិការណ៍វប្បធម៌ ដែលក្នុងនោះរួមមានការណែនាំនិងរៀបចំឯកសារចាំបាច់សម្រាប់ទស្សនានានាក្នុងវិទ្យាស្ថានដើម្បីស្វែងយល់ឱ្យបានច្បាស់អំពីសកម្មភាពវប្បធម៌របស់យើង។

ការងាររួមមាន
– ចូលរួមរៀបចំផែនការសម្របសម្រួល រិះរកគំនិតថ្មីៗដើម្បីជម្រុញឲ្យការទស្សនាកាន់តែមានភាពទាក់ទាញ
– រៀបចំ បែងចែក និង ដឹកនាំកម្មវិធីទស្សនាទៅតាមវ័យ និងប្រភេទមហាជន (យុវវ័យ មនុស្សចាស់ អ្នកមកពីចម្ងាយ ជនពិការ ភ្ញៀវទេសចរ អ្នកទស្សនាជាក្រុម -ល-)
– រៀបចំតាក់តែងឯកសារសរសេរ និងផ្ទាល់មាត់ សម្រាប់អ្នកមកទស្សនាដែលជាសិស្សមកពីគ្រឹះស្ថានសិក្សានានា និងសម្រាប់ទុកជាជំនួយឯកសារសម្រាប់ការបង្រៀន
– ចូលរួមដឹកនាំកម្មវិធីបំនិន បែបកំសាន្ត និងច្នៃប្រឌិតដែលមាននៅវិទ្យាស្ថាន

សមត្ថភាព
– មានចំណូលចិត្តផ្នែកសិល្បៈ
– មានភាពឈ្លាសវៃ និងមានសមត្ថភាពធ្វើការងារជាក្រុម និងជាមួយសាធារណៈជនទូទៅ
– មានសមត្ថភាពក្នុងការប្រាស្រ័យទាក់ទង
– មានសមត្ថភាពក្នុងការនិយាយជាភាសាខ្មែរនៅក្នុងចំណោមមហាជន
– ភាសា៖ ភាសាខ្មែរ(ភាសាកំណើត) និងចេះភាសាបារាំង តិចតួចត្រឹមកម្រិត B1/B2
– មានអាយុចន្លោះពី ១៩ ដល់ ២៥ឆ្នាំ

ព័ត៌មានសម្អិតអំពីការងារ

រយៈកម្មសិក្សា៖ ៦ខែ
ទីកន្លែង៖ វិទ្យាស្ថានបារាំងនៅកម្ពុជា អាគារលេខ ២១៨ ផ្លូវ ១៨៤ ប្រអប់សំបុត្រលេខ ៨២៧ ភ្នំពេញ
អំពីបេក្ខជន៖ និស្សិតដែលមានចំណាប់អារម្មណ៍អាចផ្ញើប្រវត្តិរូបសង្ខេបនិងសំណេរសុំបម្រើការងារជាភាសាបារាំង ឬជាភាសាខ្មែរ តាមរយៈអ៊ីមែល [email protected] និង វគ្គកម្មសិក្សាដែលស្នើសុំ។
ឈប់ទទួលពាក្យ៖ មុនថ្ងៃទី ០២ ខែមីនា ឆ្នាំ២០២៤

Related post