តាមអនឡាញនៅរោងភាពយន្តវិទ្យាស្ថាន ថ្ងៃអង្គារ ទី១៤ ខែមករា ម៉ោង ៦:៣០ល្ងាច ចូលរួមសេរី ដោយកន្លែងអង្គុយមានកំណត់ សន្និសីទជាភាសាបារាំង ជាមួយនឹងការបកប្រែជាភាសាខ្មែរនិងអង់គ្លេស នៅក្នុងសៀវភៅ«១០០សំណួរពីប្រទេសកម្ពុជា» ហ្វ្រេដេរិក អាម៉ាត និងហ្សេរ៉ូម ម័រីន្យេ បានសួរសំណួរទៅកាន់អ្នកជំនាញ៩នាក់នៅក្នុងប្រទេស ហើយសំណួរទាំងនេះអ្នកក៏អាចសួរខ្លួនឯងបានផងដែរ។ អ្នកជំនាញម្នាក់ៗបានចូលរួមផ្ដល់នូវចំណេះដឹង ផ្ទុយពីគំនិតកន្លងមក និងច្រានចោលនូវរូបភាពចាស់ៗ។ រីឯនៅក្នុងសៀវភៅ«ជនជាតិកម្ពុជា»វិញ អេឡូណ័រ សុខហាលកូវិច លើកឡើងពីការថតឆ្លុះប្រទេសកម្ពុជាសហសម័យតាមរយៈបទយកការណ៍ជាង២០ ៖ ជាតិពន្ទុវិទូ អ្នកនេសាទ មហាសេដ្ឋី អ្នករបាំ អ្នកលេងយូធូប…រៀបរាប់រឿងរបស់ខ្លួន។ ដោយអេឡូណ័រ សុខហាល់កូវិច ហ្វ្រេដេរិក អាម៉ាត និងហ្សេរ៉ូម ម័រីន្យេ អ្នកនិពន្ធ និងអ្នកកាសែតRead More
តាមអនឡាញនៅរោងភាពយន្តវិទ្យាស្ថាន ថ្ងៃអង្គារ ទី១៤ ខែមករា ម៉ោង ៦:៣០ល្ងាច ចូលរួមសេរី ដោយកន្លែងអង្គុយមានកំណត់ សន្និសីទជាភាសាបារាំង ជាមួយនឹងការបកប្រែជាភាសាខ្មែរនិងអង់គ្លេស អង់តេរ៉ូវីរុសបង្ករជំងឺដល់មនុស្សរាប់លាននាក់ជារៀងរាល់ឆ្នាំនៅទូទាំងពិភពលោក។ មានអង់តេរ៉ូវីរុស ជាង១០០ ប្រភេទដែលអាចបង្កជំងឺលើមនុស្ស។ ដោយសារវ៉ាក់សាំង វីរុសនេះ កំពុងត្រូវបានលុបបំបាត់ពីពិភពលោក។ នាពេលបច្ចុប្បន្ននេះអង់តេរ៉ូវីរុស៧១ គឺជាភ្នាក់ងារដ៏សំខាន់មួយដែលបង្កជំងឺពងបែកនៅបាតជើង បាតដៃ និងមាត់។ វីរុសនេះបណ្តាលឱ្យមានការរីករាលដាលយ៉ាងធ្ងន់ធ្ងរដល់កុមារតូចៗនៅអាស៊ីរួមទាំងប្រទេសកម្ពុជាក្នុងឆ្នាំ ២០១២។ អង់តេរ៉ូវីរុស៦៨ ជា ធម្មតាបណ្តាលឱ្យមានជំងឺផ្លូវដង្ហើម។ ថ្មីៗនេះវីរុសនេះត្រូវបានផ្សារភ្ជាប់ជាមួយនឹងការខ្វិន ហើយ ទំនងជាទំរង់វីរុសប៉ូលីយ៉ូថ្មី។ លោក ដួង វាសនា អនុប្រធានផ្នែកវីរុសាស្រ្ត នៃវិទ្យស្ថានប៉ាស្ទ័រកម្ពុជា។Read More
វិទ្យាស្ថានបារាំងនៅកម្ពុជានឹងត្រូវបិទទ្វារសម្រាប់ឳកាសពិធីបុណ្យភ្ជុំបិណ្ឌ! គ្រប់ផ្នែកការងារនៃវិទ្យាស្ថាននឹងបិទជាសាធារណៈចាប់ពីថ្ងៃទី ១៤ ដល់ ១៩ ខែកញ្ញា។ដោយឡែក មជ្ឈមណ្ឌលភាសានឹងត្រូវបិទពីថ្ងៃទី១៦ ដល់ ២០ ខែកញ្ញានេះ។ ក្រុមការងាររបស់យើងនឹងធ្វើការជាធម្មតាវិញចាប់ពីថ្ងៃច័ន្ទទី ២១ ខែកញ្ញា។ យើងខ្ញុំជាក្រុមការងារនៃវិទ្យាស្ថានទាំងអស់ សូមជូនពរដល់សាធារណៈជនទាំងអស់ ឲ្យមានក្តីសុខក្នុងរង្វង់ក្រុមគ្រួសារ ក្នុងឳកាសពិធីបុណ្យភ្ជុំបិណ្ឌនេះ។Read More
រូបថត : ©Daze Foto វិទ្យាស្ថានបារាំងនឹងត្រូវបិទទ្វារជាសាធារណៈចាប់ពីថ្ងៃទី២៩ ដល់ថ្ងៃទី៣១ ខែតុលា ក្នុងឳកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ក្រុមការងារគ្រប់ផ្នែក នឹងចាប់ផ្តើមដំណើរការងារជាធម្មតាវិញពីថ្ងៃច័ន្ត ទី០២ ខែវិច្ឆកា។ អបអរសាទរពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក!Read More
បរិវេណនៃវិទ្យាស្ថានបារាំង ពីថ្ងៃទី ១៥ ខែធ្នូ ឆ្នាំ២០២០ ដល់ ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២១ ចូលរួមដោយសេរី ហ៊្សុយលី ស្តេហ្វិន ឆេង ហ៊្សុយលី ស្តេហ្វិន ឆេង បង្ហាញពីដំណើរស្វែងរកមួយដោយប្រើប្រាស់បច្ចេកវិទ្យា AR។ ពពួកតានុយគិ គឺជាព្រលឹងនៃធម្មជាតិដែលរស់នៅរាយប៉ាយគ្រប់ទីកន្លែងជុំវិញខ្លួនអ្នក។ ពួកគេនឹងសួរពីជីវិតរស់នៅប្រចាំថ្ងៃរបស់យើង ហើយមានប្រតិកម្មឆ្លើយតបទៅនឹងចម្លើយរបស់អ្នក ដើម្បីឲ្យអ្នកអាចស្វែងយល់អំពីខ្លួនអ្នកបាន។ ដោយយកគំនូរពោរពេញដោយពណ៌ចម្រុះគ្នារបស់លោកស្រីទៅបង្កើតជារូបភាពតាមបច្ចេកវិទ្យា AR ហ៊្សុយលី ស្តេហ្វិន ឆេង ប្រើប្រាស់ទូរស័ព្ទដៃបង្កើតជាតម្រងនៃពិភពពិតដ៏អស្ចារ្យមួយ ដែលអនុញ្ញាតឲ្យយើងអាចដាក់ផ្ទៃដែលមានរូបភាពចូលគ្នា ជាមួយនឹងពិភពនិម្មិតដែលត្រូវបានបង្កើតឡើងយ៉ាងជិតស្និទ្ធ។ តើវាដំណើរការយ៉ាងដូចម៉េច? • រកមើលនៅគ្រប់កន្លែងនៃបរិវេណវិទ្យាស្ថានបារាំង ដើម្បីស្វែងរកពពួកតានុយគិដែលនៅតាមជញ្ជាំង • ទាញយកកម្មវិធី Uramado AR, le réveil des Tanukis ប្រើប្រាស់លើទូរស័ព្ទដោយឥតគិតថ្លៃនៅលើ Android ឬ iOS • ភ្ជាប់កម្មវិធីនោះជាមួយកាមេរ់ាទូរស័ព្ទ • បើកាមេរ៉ាស្គេនលើរូប ពពួកតានុយគិទាំងនោះ • ឆ្លើយតបនឹងសំនួរដែលបង្ហាញ ហ៊្សុយលី ស្តេហ្វិន ឆេង គឺជាអ្នកច្នៃម៉ូត វិចិត្រការនី និងជាអ្នកនិពន្ធ […]Read More
វិចិត្រសាល ថ្ងៃព្រហស្បតិ៍ ទី១៧ ខែធ្នូ ម៉ោង ៦កន្លះល្ងាច | តាំងរហូតដល់ ថ្ងៃទី ៣០ ខែមករា ២០២១ ចូលរួមដោយសេរី វាំងសង់ ដឺ ហ្វីល រូបភាព៖ ©Vincent de Wilde ក្នុងនាមជាព្រះរាជអាជ្ញាអន្តរជាតិ បំពេញការងារនៅក្នុងសាលាក្តីដែលទទួលខុសត្រូវចំពោះការកាត់ទោសឧក្រិដ្ឋកម្មដែលបានប្រព្រឹត្តឡើងដោយមេដឹកនាំជាន់ខ្ពស់នៃរបបខ្មែរក្រហម លោកវាំងសង់ ដឺ ហ្វីល (Vincent de Wilde) ក៏មានការជក់ចិត្តទៅការនឹងការថតរូបដែរ។ លោកជាថតរូបតាមចិញ្ចើមផ្លូវ ដោយគាត់បានបង្កើតគម្រោងមនុស្សធម៌ធំមួយ អស់រយៈពេល ២៥ ឆ្នាំហើយ តាមរយៈការស្នាក់នៅបំពេញការងាររយៈពេលយូរ នៅក្នុងប្រទេសផ្សេងៗមួយចំនួន ដែលក្នុងពេលនោះ គាត់បានរស់នៅនិងធ្វើការក្នុងវិស័យយុត្តិធម៌ (នៅប្រទេសរវ៉ាន់ដា នៅប្រទេសកាមេរូន ប្រទេសកូឌីវ័រ ព្រមទាំងប្រទេសកម្ពុជា អស់រយៈពេល ១៣ ឆ្នាំ)។ សាក្សីភាពនៃឯកសិទ្ធិ ចំពោះការផ្លាស់ប្តូរទីក្រុងនិងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សនៃភ្នំពេញ បានបង្ហាញពីភាពតថភាពជាក់ស្តែងតាមរយៈឥរិយាបថ តាមរយៈវិជ្ជាជីវៈ ព្រមទាំងទិដ្ឋភាពទីក្រុង។ លោកបានទទួលរង្វាន់ពីទស្សនាវដ្តី “ម៉ូណូវីស្យុង (Monovisions)” សម្រាប់រយៈកម្រងស្នាដៃរបស់លោក ដែលផ្តោតលើការផ្សាយពាណិជ្ជកម្ម និងសិល្បៈតាមដងផ្លូវ […]Read More
វិទ្យាស្ថានបារាំងនៅកម្ពុជានឹងត្រូវបិទទ្វារជាសាធារណៈ សម្រាប់ឳកាសឆ្លងឆ្នាំសកល! បណ្ណាល័យពហុឯកសារ និងភោជនីយដ្ឋាន Le Bistrot នឹងឈប់នៅ ថ្ងៃទី ២៥ និង ២៦ ខែធ្នូ និងពីថ្ងៃទី ០១ ដល់ទី ០៣ ខែមករា។ ការបិទមុនពេលកំណត់នឹងត្រូវអនុវត្តនៅថ្ងៃទី ២៤ ខែធ្នូនិងថ្ងៃទី ៣១ ខែធ្នូវេលាម៉ោង ៤:៣០ ល្ងាចសម្រាប់បណ្ណាល័យពហុឯកសារនិងម៉ោង ២ រសៀលសម្រាប់ភោជនីយដ្ឋាន Le Bistrot។ មជ្ឈមណ្ឌលភាសានឹងឈប់សម្រាកចាប់ពីថ្ងៃទី ៣១ ខែធ្នូវេលាម៉ោង ៤ រសៀលរហូតដល់ថ្ងៃទី ០៣ ខែមករា។ក្រុមការងារយើងបើកដំណើរការជាធម្មតាវិញនូវរៀងរាល់ម៉ោងធ្វើការនៅថ្ងៃច័ន្ទទី ០៤ ខែមករាតទៅ។ ក្រុមការងារនៃវិទ្យាស្ថានបារាំងទាំងអស់ សូមអបអរថ្ងៃឈប់សម្រាកដល់ លោកអ្នកទាំងអស់គ្នា និងជួបគ្នានៅឆ្នាំថ្មី ឆ្នាំ២០២១ ! រីករាយថ្ងៃឈប់សម្រាក!Read More
ចុះឈ្មោះចូលរៀនវគ្គសិក្សាភាសាបារាំងថ្មីជាមួយវិទ្យាស្ថានបារាំង ! ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១៥ ខែមករា ការចុះឈ្មោះបើកសម្រាប់និស្សិតចាស់និងថ្មី។ វគ្គសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី ២១ ខែមករា! កន្លែងចុះឈ្មោះនៃមជ្ឈមណ្ឌលភាសាបើកសម្រាប់ចុះឈ្មោះឲ្យសិស្សថ្មីតែប៉ុណ្ណោះ។ សិស្សនិងនិស្សិតចាស់របស់យើង តម្រូវឲ្យចុះឈ្មោះចូលរៀន តាមប្រព័ន្ធអនឡាញ ក្នុងប្រព័ន្ធអ៊ិចត្រាណែត (extranet) របស់វិទ្យាស្ថានបារាំងនៅកម្ពុជា៖ https://cambodge.extranet-aec.com ការចុះឈ្មោះតាមអ៊ីនធឺណែត ក៏អាចធ្វើទៅបានសម្រាប់សិស្សថ្មីដែលមិនចង់មកចុះឈ្មោះនៅមជ្ឈមណ្ឌលភាសា។ ការផ្តល់ជូនជាពិសេស >> លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន អ្នកនឹងទទួលបានវិក័យប័ត្រដែលមានលេខកូដសម្គាល់។ ឲ្យលេខកូដនោះទៅកាន់ដល់មិត្តរបស់លោកដើម្បីទទួលការបញ្ចុះតំលៃ ១០% នៅពេលដែលគាត់អញ្ជើញមកចុះឈ្មោះចូលរៀន ហើយលោកអ្នកក៏នឹងទទួលបានបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់វគ្គសិក្សាភាសាបារាំងលើកក្រោយ! ការផ្តល់ជូនមិនអាចត្រូវបានបញ្ចូលគ្នាទេ។ តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច? ការចុះឈ្មោះធ្វើឡើងខុសគ្នា រវាងសិស្សចាស់ និងសិស្សថ្មី។ សូមទស្សនាវីដេអូខាងក្រោមនេះ ផ្នែកទៅតាមប្រភេទសិស្សដែលលោកអ្នកស្ថិតនៅ៖ ការបង់ប្រាក់សម្រាប់វគ្គនេះត្រូវធ្វើមុនថ្ងៃទី ១៥ ខែមករាវេលាម៉ោង ៦ ល្ងាច បើមិនដូច្នេះទេការចុះឈ្មោះរបស់អ្នកសម្រាប់វគ្គសិក្សាសិសិររដូវនេះ នឹងមិនមានសុពលភាពទេ។ លោកអ្នកមានជម្រើសទូទាត់ជាច្រើន៖•តាមរយៈសាច់ប្រាក់ដោយផ្ទាល់នៅបញ្ជរធនាគារ BRED តាមជម្រើសរបស់អ្នក•តាមរយៈកម្មវិធីទូរសព្ទដៃរបស់ធនាគារ ABA•តាមរយៈការផ្ទេរប្រាក់តាមធនាគារ ABA•ដោយកាតឥណទាននៅកន្លែងចុះឈ្មោះរបស់វិទ្យាស្ថានបារាំង ម៉ោងធ្វើការពិសេស (ក្នុងអំឡុងពេលចុះឈ្មោះ)៖ថ្ងៃច័ន្ទដល់ថ្ងៃសុក្រៈ ៨:៣០ ព្រឹក – […]Read More
នៅវិចិត្រសាល ជញ្ជាំង និងនៅភោជនីយដ្ឋាន ពីថ្ងៃទី ២៨ ដល់ ៣០ ខែមករា | ពីម៉ោង ៦ល្ងាច ដល់ម៉ោង ៩យប់ ចូលរួមដោយសេរី ចំរុះ អបអរសាទរដំណើរប្រព្រឹត្តទៅ នៃការផ្លាស់ប្តូរគ្នានូវគំនិតរវាងប្រទេស និងវប្បធម៌ វិន័យនិងការប្រកាន់យក៖ ដែលជំរុញឲ្យមានការនូវកម្មវិធីមួយឡើងគឺ កម្មវិធីរាត្រីនៃគំនិត។ ជារៀងរាល់ឆ្នាំ ការជួបជុំអន្តរជាតិនេះគឺជាការអញ្ជើញដើម្បីស្វែងយល់ពី ព័ត៌មាន ចំណេះដឹងថ្មីៗ ដើម្បីស្តាប់អ្នកដែលជម្រុញគំនិតលើគ្រប់វិស័យដើម្បីពិភាក្សាអំពីបញ្ហាធំៗ ដែលមានសម័យកាលរបស់យើង។ នៅប្រទេសកម្ពុជា វិទ្យាល័យបារាំងរ៉េណេដេកាត (Lycée Français René Descartes) ដោយសហការជាដៃគូជាមួយវិទ្យាស្ថានបារាំងបានជ្រើសរើសប្រធានបទ “ជុំវិញខ្លួនយើង” ដើម្បីអបអរខួបលើកទី ៦ នៃព្រឹត្តិការណ៍នេះ។ តាមរយៈការបង្កើតរបស់និស្សិតដែលបានដាក់តាំងបង្ហាញនៅវិទ្យាស្ថានបារាំង នឹងបង្ហាញលោកអ្នកពីការឆ្លុះបញ្ចាំង ពីអារម្មណ៍ និងការគិតសន្និដ្ឋានរបស់ពួកគេនៅឆ្នាំ ២០២០ ដែលបានផ្លាស់ប្តូរទម្លាប់និងទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃ។Read More
សាលសម្រាប់កុមារ ថ្ងៃសៅរ៍ ទី ៣០ ខែមករា នៅម៉ោង ១០ព្រឹក ៣ ដុល្លារសម្រាប់ចូលរួមម្នាក់ ចាប់ពីអាយុ ៥ ឆ្នាំ (៦ នាក់យ៉ាងច្រើន) រូបថត៖ ©JSChheng ទស្សនាការតាំងពិព័រណ៍អ៊ុយរ៉ាម៉ាដូ AR ជាមួយក្រុមគ្រួសាររបស់លោកអ្នក ក៏ដូចជាស្វែងរកពួកតានុយគិ ដែលជាពពួកវិញ្ញាណនៃធម្មជាតិ ព្រមផ្លាស់ប្តូរខ្លួនអ្នកទៅជាសត្វទាំងនោះ! ជាមួយស្មាតហ្វូន ឬថេប្លេត រួមទាំងរបាំងម៉ាស់របស់លោកអ្នក បង្ហាញលេចឡើងនូវរូបសត្វទៅតាមម៉ាស់របស់អ្នក! ចុះឈ្មោះផ្ទាល់ ឬតាមរយៈ៖ [email protected]Read More