ថ្នាក់ភាសាបារាំង | ថ្នាក់បំប៉ន

តោះចុះឈ្មោះចូលរៀថ្នាក់បំប៉ននៃវិទ្យាស្ថានបារាំង!

ការសិក្សាដែលមានរយៈពេល ១ម៉ោង របស់យើងត្រូវបានរៀបចំឡើងក្នុងមួយសប្តាហ៍ម្តង ទៅតាមកម្រិតនីមួយៗ (១០ម៉ោង ក្នុងមួយវគ្គ) ក្នុងគោលបំណងដើម្បីអភិវឌ្ឍចំណេះដឹងផ្នែកភាសានិងភាពស្ទាត់ជំនាញរបស់លោកអ្នកនៅក្នុងភាសាបារាំង៖ ធ្វើការសិក្សាលើការបញ្ចេញសំឡេងរបស់លោកអ្នកជាមួយថ្នាក់បំប៉នសូរស័ព្ទឬអនុវត្តភាពស្ទាត់ជំនាញផ្ទាល់មាត់របស់លោកអ្នកតាមរយៈថ្នាក់បំប៉នការសន្ទនា!

ព័ត៌មានលម្អិតអំពីថ្នាក់សិក្សា៖
  • រយៈពេល៖ ១០ម៉ោង ក្នុងមួយវគ្គ
  • កម្រិតដែលអាចសិក្សាបាន៖
    • ថ្នាក់បំប៉នសូស័ព្ទ៖ កម្រិតA1/A2 និង B1/B2 ស្តង់ដាសម្រាប់វាស់ស្ទង់កម្រិតភាសារបស់អឺរ៉ុប (CEFR)
    • ថ្នាក់បំប៉នការសន្ទនា៖ កម្រិត A2/B1 និង B1/B2 ស្តង់ដាសម្រាប់វាស់ស្ទង់កម្រិតភាសារបស់អឺរ៉ុប (CEFR)
  • តម្លៃ : ២៩ ដុល្លា
ថ្នាក់បំប៉នសូរស័ព្ទ៖

សកម្មភាពសិក្សានេះមានគោលបំណងជួយសិស្សនិស្សិត ឱ្យស្គាល់និងញែកដាច់ពីការបញ្ចេញសំឡេង ក៏ដូចជាធ្វើឱ្យការបញ្ចេញសំឡេងរបស់ពួកគេកាន់តែប្រសើរជាងមុន។ អ្នកចូលរួមនឹងត្រូវបានអញ្ជើញឱ្យធ្វើការលើចង្វាក់ ការនិយាយនិងការសង្កត់សំឡេងនៃពាក្យដើម្បីទទួលបានការបញ្ចេញសំឡេងធម្មជាតិ ពីពាក្យមួយទៅពាក្យមួយទៀត។សាស្ត្រាចារ្យនឹងធ្វើយ៉ាងណាឱ្យយើងចេះបញ្ចេញសំលេង ការអនុវត្តការសន្ទនាប្រចាំថ្ងៃ ព្រមទាំងល្បែងកម្សន្តជាច្រើនទៀត ជាលំហាត់ ដើម្បីឱ្យសិស្សនិស្សិតសិក្សាប្រកបដោយភាពសប្បាយរីករាយ។

ថ្នាក់បំប៉នការសន្ទនា

សកម្មភាពសិក្សានេះមានគោលបំណងផ្តល់ឱ្យសិស្សនូវបើកចំហរធំទូលាយមួយដែលពួកគេអាចបញ្ចេញមតិដោយសេរីដើម្បីអនុវត្តនូវជំនាញសន្ទនាផ្ទាល់មាត់របស់ពួកគេ។ សាស្ត្រាចារ្យនឹងលើកទឹកចិត្តឱ្យមានអន្តរកម្មនៅក្នុងក្រុមនិងកិច្ចសហការរវាងអ្នកចូលរួមទាំងអស់។ សម្រាប់កម្រិត A1 / A2 អន្តរកម្មនឹងផ្តោតលើការងារសិក្សាជាក់ស្តែងព្រមទាំងធ្វើការលើការផ្លាស់ប្តូររវាងអ្នកចូលរួម។ សម្រាប់កម្រិត B1 / B2 សិស្សនិស្សិតនឹងត្រូវផ្តល់មតិយោបល់លើប្រធានបទឬស្ថានភាពណាមួយហើយយកមកនិយាយជជែកវែកញែកពីចំណុចរបស់ពួកគេយល់ឃើញ។

តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច? អទិភាព សម្រាប់អ្នកចុះឈ្មោះបានមុនគេ!
 _______________________________________________________

ព័ត៌មានសំខាន់ៗ

Related post