Tags :ថ្នាក់សិក្សាភាសាបារាំង

បណ្ណាសារ

វគ្គសិក្សាភាសាបារាំង| ចុះឈ្មោះចូលរៀន វគ្គសិក្សារដូវសិសិររដូវ !

ចុះឈ្មោះចូលរៀនវគ្គសិក្សាភាសាបារាំងថ្មីជាមួយវិទ្យាស្ថានបារាំង ! ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១៥ ខែមករា ការចុះឈ្មោះបើកសម្រាប់និស្សិតចាស់និងថ្មី។ វគ្គសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី ២១ ខែមករា! កន្លែងចុះឈ្មោះនៃមជ្ឈមណ្ឌលភាសាបើកសម្រាប់ចុះឈ្មោះឲ្យសិស្សថ្មីតែប៉ុណ្ណោះ។ សិស្សនិងនិស្សិតចាស់របស់យើង តម្រូវឲ្យចុះឈ្មោះចូលរៀន តាមប្រព័ន្ធអនឡាញ ក្នុងប្រព័ន្ធអ៊ិចត្រាណែត (extranet) របស់វិទ្យាស្ថានបារាំងនៅកម្ពុជា៖ https://cambodge.extranet-aec.com ការចុះឈ្មោះតាមអ៊ីនធឺណែត ក៏អាចធ្វើទៅបានសម្រាប់សិស្សថ្មីដែលមិនចង់មកចុះឈ្មោះនៅមជ្ឈមណ្ឌលភាសា។ ការផ្តល់ជូនជាពិសេស >> លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន អ្នកនឹងទទួលបានវិក័យប័ត្រដែលមានលេខកូដសម្គាល់។ ឲ្យលេខកូដនោះទៅកាន់ដល់មិត្តរបស់លោកដើម្បីទទួលការបញ្ចុះតំលៃ ១០% នៅពេលដែលគាត់អញ្ជើញមកចុះឈ្មោះចូលរៀន ហើយលោកអ្នកក៏នឹងទទួលបានបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់វគ្គសិក្សាភាសាបារាំងលើកក្រោយ! ការផ្តល់ជូនមិនអាចត្រូវបានបញ្ចូលគ្នាទេ។ តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច? ការចុះឈ្មោះធ្វើឡើងខុសគ្នា រវាងសិស្សចាស់ និងសិស្សថ្មី។ សូមទស្សនាវីដេអូខាងក្រោមនេះ ផ្នែកទៅតាមប្រភេទសិស្សដែលលោកអ្នកស្ថិតនៅ៖ ការបង់ប្រាក់សម្រាប់វគ្គនេះត្រូវធ្វើមុនថ្ងៃទី ១៥ ខែមករាវេលាម៉ោង ៦ ល្ងាច បើមិនដូច្នេះទេការចុះឈ្មោះរបស់អ្នកសម្រាប់វគ្គសិក្សាសិសិររដូវនេះ នឹងមិនមានសុពលភាពទេ។ លោកអ្នកមានជម្រើសទូទាត់ជាច្រើន៖•តាមរយៈសាច់ប្រាក់ដោយផ្ទាល់នៅបញ្ជរធនាគារ BRED តាមជម្រើសរបស់អ្នក•តាមរយៈកម្មវិធីទូរសព្ទដៃរបស់ធនាគារ​ ABA•តាមរយៈការផ្ទេរប្រាក់តាមធនាគារ ABA•ដោយកាតឥណទាននៅកន្លែងចុះឈ្មោះរបស់វិទ្យាស្ថានបារាំង ម៉ោងធ្វើការពិសេស (ក្នុងអំឡុងពេលចុះឈ្មោះ)៖ថ្ងៃច័ន្ទដល់ថ្ងៃសុក្រៈ ៨:៣០ ព្រឹក – […]Read More

បណ្ណាសារ

ថ្នាក់ភាសាបារាំង | ថ្នាក់បំប៉ន

តោះចុះឈ្មោះចូលរៀថ្នាក់បំប៉ននៃវិទ្យាស្ថានបារាំង! ការសិក្សាដែលមានរយៈពេល ១ម៉ោង របស់យើងត្រូវបានរៀបចំឡើងក្នុងមួយសប្តាហ៍ម្តង ទៅតាមកម្រិតនីមួយៗ (១០ម៉ោង ក្នុងមួយវគ្គ) ក្នុងគោលបំណងដើម្បីអភិវឌ្ឍចំណេះដឹងផ្នែកភាសានិងភាពស្ទាត់ជំនាញរបស់លោកអ្នកនៅក្នុងភាសាបារាំង៖ ធ្វើការសិក្សាលើការបញ្ចេញសំឡេងរបស់លោកអ្នកជាមួយថ្នាក់បំប៉នសូរស័ព្ទឬអនុវត្តភាពស្ទាត់ជំនាញផ្ទាល់មាត់របស់លោកអ្នកតាមរយៈថ្នាក់បំប៉នការសន្ទនា! ព័ត៌មានលម្អិតអំពីថ្នាក់សិក្សា៖ រយៈពេល៖ ១០ម៉ោង ក្នុងមួយវគ្គ កម្រិតដែលអាចសិក្សាបាន៖ ថ្នាក់បំប៉នសូស័ព្ទ៖ កម្រិតA1/A2 និង B1/B2 ស្តង់ដាសម្រាប់វាស់ស្ទង់កម្រិតភាសារបស់អឺរ៉ុប (CEFR) ថ្នាក់បំប៉នការសន្ទនា៖ កម្រិត A2/B1 និង B1/B2 ស្តង់ដាសម្រាប់វាស់ស្ទង់កម្រិតភាសារបស់អឺរ៉ុប (CEFR) តម្លៃ : ២៩ ដុល្លា ថ្នាក់បំប៉នសូរស័ព្ទ៖ សកម្មភាពសិក្សានេះមានគោលបំណងជួយសិស្សនិស្សិត ឱ្យស្គាល់និងញែកដាច់ពីការបញ្ចេញសំឡេង ក៏ដូចជាធ្វើឱ្យការបញ្ចេញសំឡេងរបស់ពួកគេកាន់តែប្រសើរជាងមុន។ អ្នកចូលរួមនឹងត្រូវបានអញ្ជើញឱ្យធ្វើការលើចង្វាក់ ការនិយាយនិងការសង្កត់សំឡេងនៃពាក្យដើម្បីទទួលបានការបញ្ចេញសំឡេងធម្មជាតិ ពីពាក្យមួយទៅពាក្យមួយទៀត។សាស្ត្រាចារ្យនឹងធ្វើយ៉ាងណាឱ្យយើងចេះបញ្ចេញសំលេង ការអនុវត្តការសន្ទនាប្រចាំថ្ងៃ ព្រមទាំងល្បែងកម្សន្តជាច្រើនទៀត ជាលំហាត់ ដើម្បីឱ្យសិស្សនិស្សិតសិក្សាប្រកបដោយភាពសប្បាយរីករាយ។ ថ្នាក់បំប៉នការសន្ទនា សកម្មភាពសិក្សានេះមានគោលបំណងផ្តល់ឱ្យសិស្សនូវបើកចំហរធំទូលាយមួយដែលពួកគេអាចបញ្ចេញមតិដោយសេរីដើម្បីអនុវត្តនូវជំនាញសន្ទនាផ្ទាល់មាត់របស់ពួកគេ។ សាស្ត្រាចារ្យនឹងលើកទឹកចិត្តឱ្យមានអន្តរកម្មនៅក្នុងក្រុមនិងកិច្ចសហការរវាងអ្នកចូលរួមទាំងអស់។ សម្រាប់កម្រិត A1 / A2 អន្តរកម្មនឹងផ្តោតលើការងារសិក្សាជាក់ស្តែងព្រមទាំងធ្វើការលើការផ្លាស់ប្តូររវាងអ្នកចូលរួម។ សម្រាប់កម្រិត B1 / B2 សិស្សនិស្សិតនឹងត្រូវផ្តល់មតិយោបល់លើប្រធានបទឬស្ថានភាពណាមួយហើយយកមកនិយាយជជែកវែកញែកពីចំណុចរបស់ពួកគេយល់ឃើញ។ តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច? អទិភាព សម្រាប់អ្នកចុះឈ្មោះបានមុនគេ!  _______________________________________________________ […]Read More

បណ្ណាសារ

ថ្មី | ការសិក្សាភាសាបារាំងតាមអនឡាញ

វាគឺជារឿងដែលអាចទៅរួច សម្រាប់លោកអ្នកក្នុងការរៀនភាសាបារាំងនៅទីណាក៏បាន ទៅតាមពេលដែលលោកអ្នកត្រូវការ ជាមួយកម្មវិធីសិក្សាភាសាបារាំងតាមអនឡាញ ផ្តល់ដោយវិទ្យាស្ថានបារាំង! វគ្គសិក្សា “វគ្គសិក្សារបស់ខ្ញុំតាមអនឡាញ (Mon cours en ligne)” មាន ១១ ម៉ូឌុលដែលរួមមានពីកម្រិត A1 ដល់ C1 ដែលត្រូវនឹងការសិក្សាប្រហែល ៥០ ឬ ៦០ម៉ោង។ កម្មវិធីសិក្សានេះមានពីររបៀប៖ • ស្វ័យសិក្សាពីចម្ងាយ ១០០%៖ ជាមួយនឹងជម្រើសនេះ អ្នកសិក្សាធ្វើការសិក្សាដោយស្វ័យភាព បន្ទាប់មកអ្នកបង្រៀនម្នាក់ធ្វើការជួយបង្រៀនបន្ថែមលើចំនុចផ្សេងៗដទៃទៀត ក្នុងដំណើរការសិក្សា។ • ពាក់កណ្តាលស្វ័យសិក្សាពីចម្ងាយ៖ ជម្រើសនេះលាយបញ្ចូលគ្នានូវការសិក្សាតាមអនឡាញ និងការសិក្សាក្នុងថ្នាក់ជាមួយគ្នា។ វគ្គសិក្សាត្រូវបានរៀបចំឡើងស្របតាមតម្រូវការនិងភាពលំបាករបស់អ្នកសិក្សា ការសិក្សាប្រចាំការសិក្សាសប្តាហ៍ ដើម្បីវឹកហាត់ការសន្ទនាផ្ទាល់មាត់។ វគ្គសិក្សានេះមានគោលបំណងជួយលោកអ្នកឱ្យទទួលបានចំណេះដឹង និងសមត្ថភាពក្នុងការបង្កើតនូវសំនេរ និងការសន្ទនា ព្រមទាំងមានទេពកោសល្យក្នុងការប្រើប្រាស់ “ធាតុនៃភាសា” (សទ្ទានុក្រម វេយ្យាករណ៍ ការបញ្ចេញសំឡេង) និងធ្វើឱ្យលោកអ្នកមានស្វ័យភាពនិងមានភាពសកម្មលើកការសិក្សារបស់ខ្លួន។ ជាមួយនឹងកម្មវិធីសិក្សាតាមអនឡាញនេះ លោកអ្នកត្រូវធ្វើការសរសេរនិងនិយាយផ្ទាល់មាត់ដែលអាចជួយឲ្យលោកអ្នកប្រើប្រាស់ភាសាទៅតាមស្ថានភាពនីមួយៗ ប្រកបដោយភាពជោគជ័យ។ សកម្មភាពសិក្សាមានភាពខុសប្លែកៗពីគ្នា (ការរកឃើញ ការកិច្ចសិក្សាតាមអ៊ីនធឺណែត វេទិកាផ្លាស់ប្តូរសំនួរ-ចម្លើយឬមតិយោបល់ ការបំពេញពាក្យឬល្បះ លំហាត់តាមអនឡាញ ការវឹកហាត់និងការរៀនចំជាប្រព័ន្ធ “បេសកម្មដែលត្រូវសំរេច”  ព្រមទាំងល្បែងកម្សាន្តជាដើម។ ល។ ) — […]Read More

ព័ត៌មានវិទ្យាស្ថាន មជ្ឈមណ្ឌលភាសា

ថ្នាក់ភាសាបារាំង | ស្វែងយល់ពី Apolearn !

វគ្គសិក្សារបស់វិទ្យាស្ថានបារាំងនៅកម្ពុជានឹងត្រូវបើកដំណើរការតាមអ៊ីនធឺណែតសម្រាប់រដូវស្លឹកឈើជ្រុះឆ្នាំ ២០២០ ។ វគ្គសិក្សានេះផ្តោតវិធីសាស្រ្តដូចគ្នានឹងវគ្គសិក្សាដែលលោកអ្នកធ្លាប់សិក្សាក្នុងថ្នាក់ ហើយតាមរបៀបដូចដើមជាមួយចំនួនម៉ោង ចង្វាក់សិក្សា ព្រមទាំងគុណភាពនៃការបង្រៀនដូចគ្នា។ វគ្គសិក្សារបស់វិទ្យាស្ថានបារាំងនៅកម្ពុជានឹងត្រូវបើកដំណើរការតាមអ៊ីនធឺណែតសម្រាប់និទាឃរដូវឆ្នាំ ២០២០ ។ វគ្គសិក្សានេះផ្តោតវិធីសាស្រ្តដូចគ្នានឹងវគ្គសិក្សាដែលលោកអ្នកធ្លាប់សិក្សាក្នុងថ្នាក់ ហើយតាមរបៀបដូចដើមជាមួយចំនួនម៉ោង ចង្វាក់សិក្សា ព្រមទាំងគុណភាពនៃការបង្រៀនដូចគ្នា។ វាជាទំរង់សិក្សាថ្មីប៉ុន្តែខ្លឹមសារនៅតែដដែល៖ លោកអ្នកនឹងអភិវឌ្ឍសមត្ថភាពរបស់លោក រួមមានស្តាប់ អាន និយាយរួមនិងសរសេរ។ លោកអ្នកនឹងសិក្សាលើ វាក្យសព្ទ លំហាត់វេយ្យាករណ៍ កិច្ចការផ្ទះ … និងមានសកម្មភាពអន្តរកម្មជាច្រើនទៀតជាមួយគ្រូរបស់លោកអ្នក។ ស្វែងយល់ពី Apolearn ដែលជាវេទិកាសិក្សាឌីជីថលសម្រាប់វគ្គសិក្សានៅវិទ្យាស្ថានបារាំង! តើវាដំណើរការយ៉ាងដូចម្តេច? មើលវីដេអូបង្រៀនរបស់យើង!Read More

ព័ត៌មានវិទ្យាស្ថាន មជ្ឈមណ្ឌលភាសា

បើកទទួលចុះឈ្មោះសម្រាប់ការប្រឡង DELF

ការចុះឈ្មោះសម្រាប់ វគ្គប្រឡងសញ្ញាប័ត្រ DELF នឹងបើកទទួលពាក្យហើយ!សូមផ្តល់សុពលភាពឱ្យកម្រិតភាសាបារាំងរបស់អ្នកនិងទទួលបានសញ្ញាប័ត្រពីប្រទេសបារាំងដែលទទួលស្គាល់ជាអន្តរជាតិ៖ សម្រាប់ការសិក្សា ការងារ ឬសម្រាប់ការទៅរស់នៅក្នុងប្រទេសប្រើភាសាបារាំងណាមួយ ជាមួយសញ្ញាបត្រកម្រិតB2។ វិទ្យាស្ថានបារាំងជាមជ្ឈមណ្ឌលប្រឡងតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។ សញ្ញាប័ត្រ DELF ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសចំនួន ១៧៤ លើ ៥ ទ្វីប។ ប្រភេទនៃសញ្ញាបត្រ DELF ទាំងអស់ (សម្រាប់មនុស្សពេញវ័យទូទៅ សម្រាប់វ័យជំទង់ សម្រាប់សិស្ស សម្រាប់កុមារនិង សម្រាប់ជំនាញ) មានសុពលភាពពេញមួយជីវិត។ សញ្ញាប័ត្រនីមួយៗវាយតម្លៃកម្រិតចំណេះដឹងរបស់លោកអ្នកក្នុងជំនាញទាំងបួនគឺ៖ ការស្តាប់ និងការសរសេរ ការសន្ទនានិងការឆ្លើយសំនួរលើអំនាន។ ការចុះឈ្មោះបើកទទួលសម្រាប់៖– DELF Tout Public – DELF Junior– DELF Prim (ប្រឡងនៅថ្ងៃទី ២២ និង ២៣ ខែឧសភា) ព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទប្រលង >> ចុចទីនេះ <<ព័ត៌មានស្តីពីកាលវិភាគប្រឡង សម្រាប់ខែមីនា ២០២១ >> ចុចទីនេះ <<សូមអញ្ជើញមកចុះឈ្មោះចាប់ពីឥឡូវនេះតទៅតាមរយៈ៖ https://cambodge.extranet-aec.comឬ ទាញយកបែបបទនៃការប្រលង៖– DELF Prim– […]Read More

បណ្ណាសារ

មជ្ឈមណ្ឌលភាសា |រកនូវលំហនិស្សិត របស់លោកអ្នកលើអ៊ីនធឺណិត!

មជ្ឈមណ្ឌលភាសាកំពុងតែធ្វើទំនើបកម្មរបស់ខ្លួន! ប្រសិនបើលោកអ្នកជានិស្សិតនៅវិទ្យាស្ថានបារាំង លោកអ្នកអាចទទួលបានព័ត៌មានអំពីវគ្គសិក្សារបស់លោកអ្នកតាមរយៈ អ៊ិចត្រាណែត (extranet) ទោះបីជាលោកអ្នកនៅទីកន្លែងណាក៏ដោយ ដែលព័ត៌មានទាំងនោះរួមមាន៖ កាលបរិច្ឆេទ ពិន្ទុ បន្ទប់សិក្សា និងសូម្បីតែការចុះឈ្មោះ! ងាយស្រួលបំផុត ដើម្បីចូលប្រើវា។ ដោយជាដំបូង លោកអ្នកចាំបាច់: ត្រូវតែជាសិស្សនៃវិទ្យាស្ថានបារាំងនៃកម្ពុជា ត្រូវមានអាសយដ្ឋានអ៊ីម៉ែល ចូលទៅកាន់គេហទំព័រ cambodge.extranet-aec.com ; ត្រូវបំពេញអាស័យដ្ឋានអ៊ីម៉ែលដែលលោកអ្នកបានសរសេរនៅពេលលោកអ្នកចុះឈ្មោះជាមួយកន្លែងចុះឈ្មោះ។ ចុចលើ “ទទួលយកពាក្យសម្ងាត់” បញ្ជាក់ពីការបង្កើតគណនីរបស់លោកអ្នកតាមអ៊ីម៉ែល ក្រោយពីបានទទួលសារបញ្ចក់នៅក្នុងប្រអប់សំបុត្រអ៊ីម៉ែលរបស់លោកអ្នក តាមរយៈការភ្ជាប់បន្ត។ លោកអ្នកបានធ្វើតាមគ្រប់ជំហានទាំងអស់ហើយ តែលោកអ្នកនៅតែមិនបានទទួលពាក្យសម្ងាត់របស់លោកអ្នកតាមរយៈអ៊ីម៉ែលរបស់លោកអ្នកមែនទេ? លោកអ្នកចង់ចុះឈ្មោះប្រើប្រាស់កម្មវិធីនេះ តែលោកអ្នកគ្មានអាសយដ្ឋានអ៊ីម៉ែល? សូមធ្វើការទាក់ទងទៅកាន់មជ្ឈមណ្ឌលភាសាពីថ្ងៃច័ន្ទដល់សុក្រពីម៉ោង ៨ ព្រឹកដល់ ៧យប់ និងថ្ងៃសៅរ៍ពីម៉ោង ៨ ព្រឹកដល់ ១២ថ្ងៃត្រង់ តាមរយៈលេខ ០១២ ៣៦៧ ៣៣៥/៣៣៧ ឬតាមរយៈអ៊ីម៉ែល [email protected]Read More

បណ្ណាសារ

ចុះឈ្មោះចូលរៀនវគ្គសិក្សាភាសាបារាំងថ្មី!

ការចុះឈ្មោះសម្រាប់វគ្គសិក្សាភាសាបារាំងបន្ទាប់ត្រូវបានបើកទទួលពាក្យ ចាប់ពីថ្ងៃទី ២៩ ខែមីនាដល់ថ្ងៃទី ០៩ ខែមេសា។ ចូលរៀននៅថ្ងៃទី ២២ ខែមេសាឆ្នាំ ២០២១! កន្លែងចុះឈ្មោះនៃមជ្ឈមណ្ឌលភាសា បើកទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់តែសិស្សថ្មីប៉ុណ្ណោះ។ សិស្សចាស់តម្រូវឲ្យចុះឈ្មោះតាមអនឡាញតាមប្រព័ន្ធអ៊ិចស្ត្រាណែតរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា។ ការចុះឈ្មោះតាមអនឡាញ ក៏អាចធ្វើទៅបានផងដែរ សម្រាប់សិស្សថ្មីដែលមិនមានចង់មកចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលភាសា។ ចុះឈ្មោះដោយរបៀបណា? ការទូទាត់បងប្រាក់ពីចម្ងាយ? ចុចទីនេះ ធ្វើតេស្តចូលរៀន តើលោកអ្នកធ្លាប់សិក្សាភាសាបារាំងពីមុនមកមែន ឬទេ? ធ្វើតេស្តចូលរៀន ! ថ្នាក់សិក្សារបស់យើង ! ត្រៀមរួចហើយឬនៅ សម្រាប់ការចុះឈ្មោះ?ស្វែងយល់ថ្នាក់ភាសាបារាំងរបស់យើង ! ភ្ជាប់ទៅកាន់ប្រព័ន្ធអ៊ិចស្ត្រាណែត តើគ្រប់ការចុះឈ្មោះទាំងអស់ ធ្វើឡើងតាមប្រព័ន្ធអ៊ិចស្ត្រាណែត។កក់ថ្នាក់សិក្សារបស់លោកអ្នកតាមអនឡាញ ជាមួយគណនីយរសប់អ្នក ! ការផ្តល់ជូនជាពិសេស លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន អ្នកនឹងទទួលបានវិក័យប័ត្រដែលមានលេខកូដសម្គាល់។ ឲ្យលេខកូដនោះទៅកាន់ដល់មិត្តរបស់លោកដើម្បីទទួលការបញ្ចុះតំលៃ ១០% នៅពេលដែលគាត់អញ្ជើញមកចុះឈ្មោះចូលរៀន ហើយលោកអ្នកក៏នឹងទទួលបានបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់វគ្គសិក្សាភាសាបារាំងលើកក្រោយ! !! សម្គាល់ !! ការបង់ប្រាក់សម្រាប់វគ្គនេះត្រូវធ្វើមុនថ្ងៃទី ០៩ ខែមេសា វេលាម៉ោង ៦ ល្ងាច បើមិនដូច្នេះទេការចុះឈ្មោះរបស់អ្នកសម្រាប់វគ្គសិក្សាសិសិររដូវនេះ […]Read More

បណ្ណាសារ

ចុះឈ្មោះចូលរៀនវគ្គសិក្សាភាសាបារាំងថ្មី ២០២២!

ចុះឈ្មោះសម្រាប់វគ្គសិក្សាភាសាបារាំងបន្ទាប់ត្រូវបានបើកទទួលពាក្យ ចាប់ពីថ្ងៃទី ២៧ ខែធ្នូ ដល់ ៧ ខែមករា។ ចូលរៀនថ្ងៃទី ១៩ ខែមករា ២០២២! កន្លែងចុះឈ្មោះនៃមជ្ឈមណ្ឌលភាសា បើកទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់តែសិស្សថ្មីប៉ុណ្ណោះ។ សិស្សចាស់តម្រូវឲ្យចុះឈ្មោះ តាមអនឡាញតាមគណនីយនិស្សិត។ ការចុះឈ្មោះតាមអនឡាញ ក៏អាចធ្វើទៅបានផងដែរ សម្រាប់សិស្សថ្មីដែលមិនមានចង់មកចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលភាសា។ ការផ្តល់ជូនជាពិសេស លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន អ្នកនឹងទទួលបានវិក័យប័ត្រដែលមានលេខកូដសម្គាល់។ ឲ្យលេខកូដនោះទៅកាន់ដល់មិត្តរបស់លោកដើម្បីទទួលការបញ្ចុះតំលៃ ១០% នៅពេលដែលគាត់អញ្ជើញមកចុះឈ្មោះចូលរៀន ហើយលោកអ្នកក៏នឹងទទួលបានបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់វគ្គសិក្សាភាសាបារាំងលើកក្រោយ! សម្គាល់ ! វិទ្យាស្ថាននឹងឈប់សម្រាកនៅថ្ងៃសៅរ៍ ទី ២២ ខែធ្នូ និងថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២ ហើយការឈប់សម្រាកមុនម៉ោង ត្រូវបានកំណត់នៅថ្ងៃសុក្រ ទី ២៤ និងទី ៣១ ខែធ្នូ វេលាម៉ោង ៤កន្លះរសៀល។ ការចុះឈ្មោះសម្រាប់វគ្គសិក្សាភាសាបារាំងនឹងនៅតែអាចធ្វើទៅបានតាមអ៊ីនធឺណិតក្នុងអំឡុងពេលឈប់សម្រាក ប៉ុន្តែក្រុមរបស់យើងនឹងមិនអាចឆ្លើយតបនឹងសំណួររបស់លោកអ្នក និងណែនាំអ្នកតាមរយៈការចុះឈ្មោះរបស់អ្នកតាមហ្វេសប៊ុកបានទេ។ ចុះឈ្មោះដោយរបៀបណា? ការទូទាត់បងប្រាក់ពីចម្ងាយ? […]Read More

បណ្ណាសារ

ចុះឈ្មោះថ្នាក់រៀនលឿន។ ចូលរៀនថ្ងៃទី ២៤ ខែឧសភា !

ការចុះឈ្មោះថ្នាក់រៀនលឿនបើកទទួលពាក្យហើយ។ ចូលរៀននៅថ្ងៃទី ២៤ ខែឧសភា ! តើលោកអ្នកមិនទាន់ចេះសោះ ហើយចង់រៀនភាសាបារាំងមែនទេ? វគ្គសិក្សាភាសាបារាំងពេញម៉ោងរបស់យើងគឺល្អឥតខ្ចោះសម្រាប់លោកអ្នក! អ្នកនឹងសិក្សា ២ម៉ោង ក្នុងមួយថ្ងៃ ពីថ្ងៃច័ន្ទ ដល់ថ្ងៃសុក្រ ផ្តល់ឱកាសដល់លោកអ្នកដែលខកខានមិនបានចុះឈ្មោះវគ្គមុន។ ◉ ចុះឈ្មោះឥឡូវនេះតាមរយ “ថ្នាក់រៀនលឿន “៖ https://bit.ly/3SNJNMG◉ ឬ ទាញយកបែបបទចុះឈ្មោះ រួចផ្ញើមកកាន់៖ [email protected] ! ចុះឈ្មោះដោយរបៀបណា? ការទូទាត់បងប្រាក់ពីចម្ងាយ? ចុចទីនេះ ជ្រើសរើសវគ្គសិក្សារបស់អ្នកក្នុងចំណោមជម្រើសដែលបានផ្តល់ជូន (ថ្ងៃច័ន្ទដល់ថ្ងៃសុក្រ ២ម៉ោងក្នុងមួយថ្ងៃ)៖ ម៉ោង ៩:៣០ព្រីក ដល់ ១១:៣០ព្រឹក (រៀនក្នុងថ្នាក់) ម៉ោង ២រសៀល ដល់ម៉ោង ៤រសៀល (រៀនក្នុងថ្នាក់) ម៉ោង ៦ល្ងាច ដល់ ៨យប់ (រៀនអនឡាញ)  ព័ត៌មានលើការសិក្សា៖  រយៈពេល៖ ៤៦ម៉ោងក្នុង១វគ្គ កម្រិត៖ A1.1 (អ្នកមិនទាន់ចេះសោះ) តម្លៃ៖ ១៣០ដុល្លារ សៀវភៅ៖ Bonjour et bienvenue […]Read More

បណ្ណាសារ

ចុះឈ្មោះចូលរៀនវគ្គសិក្សាភាសាបារាំងថ្មី ( រដូវក្តៅ ២០២៣) !

វិទ្យាស្ថានផ្តល់វគ្គសិក្សាសម្រាប់គ្រប់កម្រិត និងសម្រាប់មនុស្សគ្រប់វ័យ ! តើលោកអ្នកជានិស្សិត ហើយចង់រៀនភាសាបារាំងបន្ថែមលើការសិក្សារបស់អ្នកមែនទេ? តើអ្នកជាឪពុកម្តាយចង់ចុះឈ្មោះកូនរបស់អ្នកក្នុងវគ្គសិក្សាភាសាបារាំងដែលសមស្របតាមអាយុដែរឬទេ? តើអ្នកជាអ្នកធ្វើការ ហើយត្រូវការកាលវិភាគដែលអាចបត់បែនបានទេ? វិទ្យាស្ថានមានថ្នាក់សិក្សាជាច្រើនសម្រាប់លោកអ្នក !Read More