វគ្គសិក្សាភាសាបារាំង| ចុះឈ្មោះចូលរៀន វគ្គសិក្សារដូវសិសិររដូវ !

ចុះឈ្មោះចូលរៀនវគ្គសិក្សាភាសាបារាំងថ្មីជាមួយវិទ្យាស្ថានបារាំង ! ចាប់ពីថ្ងៃទី ០៤ ដល់ថ្ងៃទី ១៥ ខែមករា ការចុះឈ្មោះបើកសម្រាប់និស្សិតចាស់និងថ្មី។ វគ្គសិក្សាថ្មីចាប់ផ្តើមនៅថ្ងៃទី ២១ ខែមករា!

កន្លែងចុះឈ្មោះនៃមជ្ឈមណ្ឌលភាសាបើកសម្រាប់ចុះឈ្មោះឲ្យសិស្សថ្មីតែប៉ុណ្ណោះ។ សិស្សនិងនិស្សិតចាស់របស់យើង តម្រូវឲ្យចុះឈ្មោះចូលរៀន តាមប្រព័ន្ធអនឡាញ ក្នុងប្រព័ន្ធអ៊ិចត្រាណែត (extranet) របស់វិទ្យាស្ថានបារាំងនៅកម្ពុជា៖

https://cambodge.extranet-aec.com

ការចុះឈ្មោះតាមអ៊ីនធឺណែត ក៏អាចធ្វើទៅបានសម្រាប់សិស្សថ្មីដែលមិនចង់មកចុះឈ្មោះនៅមជ្ឈមណ្ឌលភាសា។

ការផ្តល់ជូនជាពិសេស >> លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន អ្នកនឹងទទួលបានវិក័យប័ត្រដែលមានលេខកូដសម្គាល់។ ឲ្យលេខកូដនោះទៅកាន់ដល់មិត្តរបស់លោកដើម្បីទទួលការបញ្ចុះតំលៃ ១០% នៅពេលដែលគាត់អញ្ជើញមកចុះឈ្មោះចូលរៀន ហើយលោកអ្នកក៏នឹងទទួលបានបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់វគ្គសិក្សាភាសាបារាំងលើកក្រោយ! ការផ្តល់ជូនមិនអាចត្រូវបានបញ្ចូលគ្នាទេ។

តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច? ការចុះឈ្មោះធ្វើឡើងខុសគ្នា រវាងសិស្សចាស់ និងសិស្សថ្មី។ សូមទស្សនាវីដេអូខាងក្រោមនេះ ផ្នែកទៅតាមប្រភេទសិស្សដែលលោកអ្នកស្ថិតនៅ

<strong>ចុះឈ្មោះចូលរៀនសម្រាប់សិស្សថ្មី</strong>

ដើម្បីកក់វគ្គសិក្សាលោកអ្នក លោកអ្នកត្រូវតែចុះឈ្មោះនៅលើគេហទំព័រជាមុនសិន។ នេះជារបៀបចុះឈ្មោះចូលរៀន ប្រសិនបើលោកអ្នកជាសិស្សថ្មី

<strong>ចុះឈ្មោះចូលរៀនសម្រាប់សិស្សចាស់</strong>

ក្នុងនាមជាសិស្សចាស់ លោកអ្នកមានគណនីយរួចជាស្រេច ហើយលោកអ្នកតម្រូវឲ្យដំណើរការគណនីយរបស់ខ្លួន (លើកលែងតែលោកអ្នកបានធ្វើរួចហើយ) ។ ខាងក្រោមនេះ ជាវីដេអូដែលបង្ហាញពីវិធីដើម្បីដំណើរការគណនី និងដើម្បីកក់វគ្គសិក្សារបស់លោកអ្នក។

ការបង់ប្រាក់សម្រាប់វគ្គនេះត្រូវធ្វើមុនថ្ងៃទី ១៥ ខែមករាវេលាម៉ោង ៦ ល្ងាច បើមិនដូច្នេះទេការចុះឈ្មោះរបស់អ្នកសម្រាប់វគ្គសិក្សាសិសិររដូវនេះ នឹងមិនមានសុពលភាពទេ។ លោកអ្នកមានជម្រើសទូទាត់ជាច្រើន៖
•តាមរយៈសាច់ប្រាក់ដោយផ្ទាល់នៅបញ្ជរធនាគារ BRED តាមជម្រើសរបស់អ្នក
•តាមរយៈកម្មវិធីទូរសព្ទដៃរបស់ធនាគារ​ ABA
•តាមរយៈការផ្ទេរប្រាក់តាមធនាគារ ABA
•ដោយកាតឥណទាននៅកន្លែងចុះឈ្មោះរបស់វិទ្យាស្ថានបារាំង

ម៉ោងធ្វើការពិសេស (ក្នុងអំឡុងពេលចុះឈ្មោះ)៖
ថ្ងៃច័ន្ទដល់ថ្ងៃសុក្រៈ ៨:៣០ ព្រឹក – ១១:០០ ថ្ងៃ | ១ រសៀល – ៦ ល្ងាច

ក្រុមការងាររបស់យើងខ្ញុំ រងចាំផ្តល់ព័ត៍មានដល់លោកអ្នក តាមរយៈទូរស័ព្ទ អ៊ីម៉ែល និងហ្វេសប៊ុក។ កុំស្ទាក់ស្ទើរក្នុងការទាក់ទងមកកាន់យើងខ្ញុំ។

ទូរស័ព្ទ > ០១២ ៣៦៧ ៣៣៥ / ៣៣៧
អ៊ីម៉ែល [email protected]
Facebook > www.facebook.com/institutfrancais.ducambodge

Related post