រដូវក្តៅនៅ IFC | បោះជំរុំវិស្សមកាល & ថ្នាក់ភាសាបារាំងសម្រាប់

កម្មវិធីជំរុំរដូវក្តៅ

អាណាព្យាបាល កំពុងតែស្វែងរក សកម្មភាពនានា ដើម្បីអោយកូនៗ របស់លោកអ្នកកម្សាន្ត ព្រមទាំងសិក្សាក្នុងពេលតែមួយ ក្នុងឱកាស វិស្សមកាលរដូវក្តៅ មែនឬទេ? វិទ្យាស្ថានបារាំងនៅកម្ពុជា ផ្តល់ជូនលោអ្នកនូវកម្មវិធីបោះជំរុំរដូវក្តៅ ចំនួន ២ ក្នុងខែកក្កដា ! ជាមួយនឹងកាលវិភាគនៃសកម្មភាពលាយឡំជាមួយមេរៀនភាសាបារាំង កីឡា សិល្បៈ និងតន្ត្រី ក៏ដូចជាវគ្គភាពយន្ត និងសិក្ខាសាលាច្នៃប្រឌិត និងការធ្វើម្ហូប ដោយសកម្មភាពទាំងនេះនឹងជួយបំពេញនូវសកម្មភាពប្រចាំថ្ងៃរបស់កូនៗលោកអ្នកបានយ៉ាងល្អឥតខ្ចោះ !

  • អាយុ៖ ៨-១២ ឆ្នាំ
  • កាលបរិច្ឆេទ៖ ការបោះជំរុំ “អាហារ” ពីថ្ងៃទី ០៨ ដល់ថ្ងៃទី ១២ ខែកក្កដា / ការបោះជំរុំ “រឿងនិទាន និងរឿងព្រេង” ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ១៩ ខែកក្កដា
  • ពេលវេលា៖ ច័ន្ទដល់សុក្រ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ៤ រសៀល
  • $២៣០ ក្នុងមួយសប្តាហ៍ (រួមបញ្ចូលអាហារថ្ងៃត្រង់ និងអាហារសម្រន់នៅភោជនិយដ្ឋាន Le Bistrot)
  • ចំនួនកន្លែងមានកំណត់! ទទួលត្រឹម ១២ នាក់ប៉ុណ្ណោះ
  • ចុះឈ្មោះតាមរយៈ៖ [email protected] ឬ តេមក ០១២ ៣៦៧ ៣៣៥ / ៣៣៧ ឬ ០១៥ ៤៦៣ ៤២៥

ថ្នាក់បំប៉នភាសាបារាំង

តើលោកអ្នកមានកូនៗ ចូលរៀននៅសាលាបារាំង (LFRD, EFI, etc.) នៅភ្នំពេញមែនឬទេ? ពង្រឹងជំនាញភាសារបស់ពួកគាត់ ក្នុងអំឡុងវិស្សមកាលរដូវក្តៅ ដើម្បីរៀបចំពួកគាត់ ក្នុងពេលបើកបវេសនកាល ដោយការសិក្សារបស់ពួកគាត់នឹងទទួលបានជោគជ័យ និងមានភាពរលូន !

  • មាន ២ ក្រុម៖ ក្រុមអាយុ ៦-៨ ឆ្នាំ & ក្រុមអាយុ ៩-១១ ឆ្នាំ
  • វគ្គសិក្សាចំនួន ២ វគ្គ៖ វគ្គ A ចាប់ពីថ្ងៃទី ១៥ ដល់ថ្ងៃទី ២៦ ខែកក្កដា / វគ្គ B ចាប់ពីថ្ងៃទី ២៩ ខែកក្កដា ដល់ថ្ងៃទី ៩ ខែសីហា
  • ពេលវេលា៖ ច័ន្ទដល់សុក្រ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ១២:១៥ថ្ងៃ 
  • $១១០ ក្នុងមួយវគ្គ (រួមបញ្ចូលអាហារសម្រន់) 
  • ចុះឈ្មោះតាមរយៈ៖ [email protected] ឬ តេមក ០១២ ៣៦៧ ៣៣៥ / ៣៣៧ ឬ ០១៥ ៤៦៣ ៤២៥

Related post