ដំណើរទស្សនារបស់លោកអ្នកមកកាន់វិទ្យាស្ថានបារាំង

វិទ្យាស្ថានបារាំងផ្តល់ជូនអ្នកនូវការផ្តល់ជូនវប្បធម៌ខុសៗ គ្នាពេញមួយឆ្នាំដោយផ្អែកលើការប្រជុំនិងចែករំលែកជុំវិញសិល្បករភ្ញៀវស្នាដៃនិងទស្សនិកជន។ តាមរយៈសេវាកម្មរបស់យើងទាំងអស់ ដូចជា Le Bistrot បណ្ណាល័យពហុឯកសារ មជ្ឈមណ្ឌលភាសាសកម្មភាពវប្បធម៌ … – ក្រុមការងារផ្នែកសំរបសំរួលវប្បធម៌ផ្តល់ឱ្យលោកអ្នកនូវសកម្មភាពនិង ជម្រើសជាច្រើន មិនថាលោកអ្នកមកទស្សនាតែឯង ឬជាក្រុមជាមួយក្រុមគ្រួសារឬមកទស្សនាជាក្រុមតាមរយៈសាលានោះទេ។

ការទស្សនាអមដោយអ្នកសម្របសម្រួល ដែលអមដោយសៀវភៅអំពីការតាំងពិពណ៌តាមរយៈសកម្មភាពកម្សាន្ត ប្រកបដោយភាពច្នៃប្រឌិត ឯកសារអប់រំ ឬសៀវភៅល្បែងកម្សាន្ត ក្រុមការងាររបស់យើងមានគោលបំណងផ្តល់ឱ្យលោកអ្នកនូវគន្លឹះក្នុងដំណើរទស្សនកិច្ចប្រកបដោយភាពរីករាយ រំភើបនិងជោគជ័យសម្របតាមចំណង់ចំណូលចិត្តនិងការរំពឹងទុករបស់លោកអ្នក។

ទំនាក់ទំនងពួកយើង 📧 [email protected]
ម៉ោងធ្វើការ៖

វិចិត្រសាល៖ ថ្ងៃច័ន្ទ ដល់ព្រហស្បតិ៍ ពីម៉ោង ១០ ព្រឹកដល់ម៉ោង ៦ ល្ងាច | ពីថ្ងៃសុក្រ ដល់សៅរ៍ ពីម៉ោង ១០ ព្រឹកដល់ ៥ល្ងាច
បណ្ណាល័យពហុឯកសារ៖ ថ្ងៃអង្គារ៍ ដល់សុក្រម៉ោង ៩:៣០ ព្រឹក ដល់ ៦:៣០ ល្ងាច | ថ្ងៃសៅរ៍ម៉ោង ៩:៣០ ព្រឹកដល់ ៥ល្ងាច
Le Bistrot៖ ថ្ងៃអង្គារ ដល់ សុក្រ ចាប់ពីម៉ោង ៩ ព្រឹក ដល់ ៦កន្លះល្ងាច | ថ្ងៃសៅរ៍ ម៉ោង ៩ព្រឹក ដល់ ៥ល្ងាច
កន្លែងផ្តល់ព៏ត៌មាន៖ ពីថ្ងៃច័ន្ទ ដល់ សុក្រ៖ ម៉ោង ៨ព្រឹក ដល់ ១១ព្រឹក និង ១រសៀល ដល់ ៦ល្ងាច | ថ្ងៃសៅរ៍៖ ម៉ោង ៩ព្រឹក ដល់ ៥ល្ងាច

⚠️ សម្គាល់ ! វិទ្យាស្ថានរបស់យើងបានអនុវត្តពិធីសារសុខភាព ក្នុងកំឡុងពេលនៃការរាតត្បាតនៃជំងឺឆ្លងកូវីត – ១៩ ។ ការលាងសម្អាតដៃ ការពាក់ម៉ាស់ ការរក្សាគម្លាតសុវត្ថិភាពពីគ្នានិងការកំណត់ការចូលទស្សនា ១៥ នាក់ ដែលទាំងនេះគឺជាវិធានការចាំបាច់នៅក្នុងសកម្មភាពកម្សាន្តនានាទាំងអស់របស់យើង។

ទស្សនាដោយសេរី ឬអបអ្នកសម្របសម្រួល
សកម្មភាពកម្សាន្តបែបច្នៃប្រឌិត
ឯកសារអប់រំ
ដឹកនាំការទស្សនាពីសាលានិងអង្គការផ្សេងៗ
Previous slide
Next slide

Restez connectés avec notre newsletter ! Envoyée tous les lundis, elle vous tient au courant de nos activités de la semaine.