ពិព័រណ៍ និងការផ្សាយបន្តផ្ទាល់ | រាត្រីនៃគំនិត

អបអរសាទរដំណើរប្រព្រឹត្តទៅ នៃការផ្លាស់ប្តូរគ្នានូវគំនិតរវាងប្រទេស និងវប្បធម៌ វិន័យនិងការប្រកាន់យក៖ ដែលជំរុញឲ្យមានការនូវកម្មវិធីមួយឡើងគឺ កម្មវិធីរាត្រីនៃគំនិត។ ជារៀងរាល់ឆ្នាំ ការជួបជុំអន្តរជាតិនេះគឺជាការអញ្ជើញដើម្បីស្វែងយល់ពី ព័ត៌មាន ចំណេះដឹងថ្មីៗ ដើម្បីស្តាប់អ្នកដែលជម្រុញគំនិតលើគ្រប់វិស័យដើម្បីពិភាក្សាអំពីបញ្ហាធំៗ ដែលមានសម័យកាលរបស់យើង។

នៅប្រទេសកម្ពុជា វិទ្យាល័យបារាំងរ៉េណេដេកាត (Lycée Français René Descartes) ដោយសហការជាដៃគូជាមួយវិទ្យាស្ថានបារាំងបានជ្រើសរើសប្រធានបទ “ជុំវិញខ្លួនយើង” ដើម្បីអបអរខួបលើកទី ៦ នៃព្រឹត្តិការណ៍នេះ។ តាមរយៈការបង្កើតរបស់និស្សិតដែលបានដាក់តាំងបង្ហាញនៅវិទ្យាស្ថានបារាំង នឹងបង្ហាញលោកអ្នកពីការឆ្លុះបញ្ចាំង ពីអារម្មណ៍ និងការគិតសន្និដ្ឋានរបស់ពួកគេនៅឆ្នាំ ២០២០ ដែលបានផ្លាស់ប្តូរទម្លាប់និងទំនាក់ទំនងរបស់ពួកគេជាមួយអ្នកដទៃ។

Related post