បណ្ណាល័យពហុឯកសារ | Culturethèque

ស្វែងយល់ពី Culturethèque បណ្ណាល័យតាមអនឡាញរបស់វិទ្យាស្ថានបារាំង!

ជាប់គាំងនៅផ្ទះ ហើយរកមើលឯកសារដើម្បីអានឬ? មិនអាចទៅបណ្ណាល័យពហុឯកសាររបស់យើងបានទេ? Culturethèque អាចអនុញ្ញាតឱ្យលោកអ្នកចូលទៅកាន់ឯកសារតាមអនឡាញរាប់រយសម្រាប់មនុស្សគ្រប់វ័យនិងគ្រប់ប្រភេទ! ចូលមើលសៀវភៅកម្រងរូបភាព អានសារពត៌មានឬស្តាប់ផតខេស (podcast) ដោយគ្រាន់តែបង្កើតគណនីនៅលើគេហទំព័រ www.culturetheque.com៖ ដែលងាយស្រួល ព្រមឥតគិតថ្លៃ  

តើយើងចុះឈ្មោះយ៉ាងដូចម៉េច? 

ប្រសិនបើលោកអ្នកជាសមាជិកនៃបណ្ណាល័យពហុឯកសារនៃវិទ្យាស្ថានបារាំងប្រចាំនៅកម្ពុជា ការចូលប្រើប្រាស់ Culturethèque គឺឥតគិតថ្លៃតាមកាលកំណត់នៃរយៈពេលនៃការចុះឈ្មោះជាសមាជិករបស់លោកអ្នកនៅបណ្ណាល័យពហុឯកសារ។

  1. បង្កើតគណនីយ Culturethèque នៅលើគេហទំព័រ culturetheque.com ជាមួយឈ្មោះ និងលេខសម្គាល់ផ្ទាល់ខ្លួនយើង
  2. បន្ទាប់ពីលោកអ្នកបានបង្កើតគណនីយរួចមក ក្រុមការងារយើងនឹងផ្ញើសារ តាមរយៈអ៊ីម៉ែលដើម្បីធ្វើការផ្ទៀងផ្ទាត់

ប្រសិនបើលោកអ្នកមិនមែនជាសមាជិកនៃបណ្ណាល័យពហុឯកសារនៃវិទ្យាស្ថានបារាំង លោកអ្នកអាចចូលប្រើប្រាស់គេហទំព័រ Culturethèque បានដោយឥតគិតថ្លៃរយៈពេល ៣ សប្តាហ៍ បន្ទាប់ពីនោះលោកអ្នកនឹងតម្រូវឲ្យចុះឈ្មោះជាសមាជិកដើម្បីទទួលបានអត្ថប្រយោជន៍ពីឯកសារផ្សេងៗតាមអនឡាញរបស់យើង។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់ក្រុមការងារនៃបណ្ណាល័យពហុឯកសារ [email protected]

Related post