បើកទទួលចុះឈ្មោះសម្រាប់ការប្រឡង DELF/DALF


ព័ត៌មានទាក់ទងនឹងកាលបរិច្ឆេទប្រឡង >> ចុចទីនេះ <<
ព័ត៌មានស្តីពីកាលវិភាគប្រឡង សម្រាប់ខែកញ្ញា ២០២១ >> ចុចទីនេះ <<
សូមអញ្ជើញមកចុះឈ្មោះចាប់ពីឥឡូវនេះតទៅតាមរយៈ៖ https://cambodge.extranet-aec.com

 

ការចុះឈ្មោះសម្រាប់ វគ្គប្រឡងសញ្ញាបត្រ DELF/DALF Tout Public និង Junior បើកទទួលពាក្យហើយ !
សូមផ្តល់សុពលភាពឱ្យកម្រិតភាសាបារាំងរបស់អ្នកនិងទទួលបានសញ្ញាបត្រពីប្រទេសបារាំងដែលទទួលស្គាល់ជាអន្តរជាតិ៖ សម្រាប់ការសិក្សា ការងារ ឬសម្រាប់ការទៅរស់នៅក្នុងប្រទេសប្រើភាសាបារាំងណាមួយ ជាមួយសញ្ញាបត្រកម្រិត B2។ វិទ្យាស្ថានបារាំងជាមជ្ឈមណ្ឌលប្រឡងតែមួយគត់ដែលទទួលស្គាល់ជាផ្លូវការនៅក្នុងប្រទេសកម្ពុជា។

 

សញ្ញាបត្រ DELF/DALF ត្រូវបានទទួលស្គាល់ជាអន្តរជាតិនៅក្នុងប្រទេសចំនួន ១៧៤ លើ ៥ ទ្វីប។ ប្រភេទនៃសញ្ញាបត្រ DELF/DALF ទាំងអស់ (សម្រាប់មនុស្សពេញវ័យទូទៅ សម្រាប់វ័យជំទង់ សម្រាប់សិស្ស សម្រាប់កុមារនិង សម្រាប់ជំនាញ) មានសុពលភាពពេញមួយជីវិត។ សញ្ញាបត្រនីមួយៗវាយតម្លៃកម្រិតចំណេះដឹងរបស់លោកអ្នកក្នុងជំនាញទាំងបួនគឺ៖ ការស្តាប់ និងការសរសេរ ការសន្ទនានិងការឆ្លើយសំនួរលើអំនាន។

 

ការចុះឈ្មោះបើកទទួលសម្រាប់៖
DELF Junior
– DELF/DALF Tout Public

 

ការទទួលចុះឈ្មោះបើកពីថ្ងៃទី ២៦ ខែកក្កដា ដល់ថ្ងៃទី ៦ ខែសីហា ឆ្នាំ២០២១
ការប្រឡងចាប់ពីថ្ងៃទី ៦ ដល់ថ្ងៃទី ១០  ខែកញ្ញា ឆ្នាំ២០២១

ទាក់ទងមកយើងខ្ញុំ តាមរយៈទូរសព្ទលេខ ០១២ ៣៦៧ ៣៣៥ / ០១២ ៣៦៧ ៣៣៧ ឬ សូមអញ្ជើញមកកន្លែងចុះឈ្មោះរបស់មជ្ឈមណ្ឌលភាសា។

ម៉ោងធ្វើការលេខាធិការដ្ឋានមជ្ឈមណ្ឌលភាសា: ពីថ្ងៃច័ន្ទដល់ ថ្ងៃសុក្រ ពីម៉ោង ៨ព្រឹក ដល់ ៧យប់ (បើករហូត)

Related post