ថ្នាក់សិក្សានេះនៅអមដំណើរអ្នកតាំងពីអ្នកទើបបោះជំហានដំបូងនៅក្នុងការសិក្សាភាសាបារាំង រហូតដល់អ្នកចូលសាកលវិទ្យាល័យឬចូលធ្វើការក្នុងក្រុមហ៊ុនបារាំង។ អ្នកអាចជ្រើសរើសថ្នាក់សិក្សាដែលមានច្រើនជម្រើស ចាប់ពីម៉ោង៨ព្រឹក ដល់ម៉ោង៨យប់ ពីថ្ងៃចន្ទដល់ថ្ងៃសុក្រ ៖ ១ម៉ោង/ថ្ងៃ ១:៣០ឬ២ម៉ោង/ពីរថ្ងៃទៅ៣ថ្ងៃ ក្នុងមួយសប្ដាហ៍។ ថ្នាក់នេះគឺល្អបំផុតសម្រាប់ការអនុវត្តប្រើភាសាបារាំងប្រចាំថ្ងៃ។
អ្នកមិនធ្លាប់រៀនភាសាបារាំងសោះ? មិនចាំបាច់ធ្វើតេស្តទេ ៖ សូមជ្រើសរើសយកថ្នាក់ A1.1 ហើយអ្នកចាប់ផ្ដើមធ្វើដំណើរជាមួយភាសាបារាំង!
អ្នកធ្លាប់រៀនភាសាបារាំងពីមុន? សូមធ្វើតេស្តចូលរៀន ហើយអ្នកនឹងដឹងពីកម្រិតដែលអ្នកត្រូវចុះឈ្មោះចូលរៀន។
_______________________________________________________
បង្កើតឡើងជាពិសេសសម្រាប់សិស្សដែលចុះឈ្មោះថ្នាក់សិក្សាថ្នាក់ក្រៅម៉ោងអត់ទាន់ ថ្នាក់បំប៉នពិសេសនេះអនុញ្ញាតឱ្យអ្នកអាចរៀនទាន់មិត្តភក្តិ! ចប់កម្រិត A1.1 ក្នុងពេល១ខែ ដោយរៀន២ម៉ោងក្នុង១ថ្ងៃ រួចហើយអ្នកអាចចូលរៀនជាមួយមិត្តភក្តិអ្នកនៅថ្នាក់ក្រៅម៉ោង A1.2 សម្រាប់វគ្គបន្ទាប់។
អ្នកមិនទាន់ចេះសោះ៖ សូមជ្រើសយកកម្រិត A1.1 ហើយចាប់ផ្ដើមការសិក្សាភាសាបារាំងរបស់អ្នក !
_______________________________________________________
ដែលចង់រៀនភាសាបារាំងបណ្ដើរៗ។
អ្នកមិនទាន់ចេះសោះ៖ សូមជ្រើសយកកម្រិត A1.1 ហើយចាប់ផ្ដើមការសិក្សាភាសាបារាំងរបស់អ្នក!
អ្នកធ្លាប់រៀនភាសាបារាំង? សូមធ្វើតេស្ត ដើម្បីដឹងពីកម្រិតដែលអ្នកត្រូវចុះឈ្មោះចូលរៀន។
_______________________________________________________
វគ្គបណ្តុះបណ្តាលនេះគឺសម្រាប់ជនបរទេស និងសម្របតាមកាលវិភាគការងាររបស់អ្នករៀន។ អ្នកអាចសិក្សាដោយខ្លួនឯង ដោយមានការណែនាំពីចម្ងាយ ល្បឿននៃសិក្សាសមស្របនឹងអ្នក និងអាចពិភាក្សាជាក្រុមតូចៗពី ៤ ទៅ ១០ នាក់រៀងរាល់ថ្ងៃអង្គារ ពីម៉ោង ៦:៣០ ដល់ ៧:៣០ ល្ងាច ជាមួយគ្រូនៃវិទ្យាស្ថានបារាំង។ វគ្គសិក្សានេះនឹងធ្វើឱ្យអ្នកទទួលបានជំនាញអាន សរសេរ និងសន្ទនា ចេះប្រើ«ឧបករណ៍នៃភាសា» (វាក្យស័ព្ទ វេយ្យាករណ៍ ការបញ្ចេញសំឡេង) និងធ្វើឱ្យអ្នកក្លាយជាតួអង្គម្នាក់ក្នុងការរៀនសូត្រ។ អ្នកនឹងបំពេញបេសកកម្មផ្សេងៗដែលនឹងជួយអ្នកឱ្យហាត់ប្រើភាសាដើម្បីធ្វើសកម្មភាព។
អ្នកមិនទាន់ចេះសោះ? មិនបាច់ធ្វើតេស្តទេ ៖ សូមជ្រើសយកកម្រិត A1.1 ហើយចាប់ផ្ដើមការសិក្សាភាសាបារាំងរបស់អ្នក!
អ្នកធ្លាប់រៀនភាសាបារាំង? សូមធ្វើតេស្ត ដើម្បីដឹងពីកម្រិតដែលអ្នកត្រូវចុះឈ្មោះចូលរៀន។
_______________________________________________________
បន្ថែមពីលើវគ្គសិក្សាភាសាបារាំងរបស់អ្នកដើម្បីរក្សាទំនាក់ទំនងជាមួយភាសាបារាំង សិក្ខាសាលាភាសានៃវិទ្យាស្ថានបារាំងអនុញ្ញាតឱ្យអ្នកបំពេញជំនាញបច្ចុប្បន្នរបស់អ្នក ដោយចំនាយពេលតែ ១ ម៉ោងក្នុងមួយសប្តាហ៍។
_______________________________________________________
© 2020, Institut Français du Cambodge. All rights reserved.