Tags :វិទ្យាស្ថាន

ការងារ ព័ត៌មានវិទ្យាស្ថាន

ជ្រើសរើសនិស្សិតកម្មសិក្សា៖ ផ្នែក « អ្នកសម្របសម្រួលការងារផ្សព្វផ្សាយវប្បធម៌ និងសិល្បៈ

ប្អូនៗ ជានិស្សិត ដែលមានអាយុចន្លោះពី ១៩ ដល់ ២៥ ឆ្នាំ ហើយចូលចិត្តប្រើប្រាស់បណ្ដាញសង្គមមែនទេ? វិទ្យាស្ថានបារាំងកំពុងស្វែងរក និងផ្ដល់ឱកាសដល់និស្សិតទូទៅ មកពីគ្រប់មជ្ឍដ្ឋាន ដែលមានភាពឈ្លាសវៃ ចង់ដឹងចង់ឃើញ មានសមត្ថភាពបង្កើតគំនិតច្នៃប្រឌិតថ្មីៗ ឲ្យមកចូលរួមធ្វើកម្មសិក្សាវគ្គខ្លី សម្រាប់ផ្នែក អ្នកសម្របសម្រួលការងារផ្សព្វផ្សាយវប្បធម៌ និងសិល្បៈ។ តួនាទី៖អ្នកសម្របសម្រួលនិងផ្សព្វផ្សាយ – ផ្នែកវប្បធម៌ មុខងារ៖ និស្សិតកម្មសិក្សាម៉ោងធ្វើការ៖ ១៥ម៉ោង/សប្តាហ៍  រយៈពេលកម្មសិក្សា៖ រយៈពេល ៦ ខែ ចាប់ពីថ្ងៃទី ០៥ ខែមីនាដល់ថ្ងៃទី ៣១ ខែសីហាឆ្នាំ ២០២៤ ប្រាក់ឧបត្ថម្ភ៖ ១៥០ ដុល្លារ ក្នុង១ខែ ដោយយល់ឃើញថាសកម្មភាពសិល្បៈ វប្បធម៌ និងភាសាទាំងនេះ គួរត្រូវបានចែករំលែកឲ្យកាន់តែទូលំទូលាយទៅដល់មហាជនទូទៅ វិទ្យាស្ថានត្រូវការជ្រើសរើស និស្សិតខ្មែរមកពីគ្រប់មជ្ឍដ្ឋាន ដើម្បីមកចូលរួមយកបទពិសោធ រួមទាំង និងចែករំលែកសកម្មភាពវប្បធម៌ទាំងអស់នេះ។ បរិបទ៖ វិទ្យាស្ថានបារាំងនៅកម្ពុជាដើរតួយ៉ាងសកម្មក្នុងការចូលរួមចំណែកចែករំលែកវប្បធម៌ តាមរយៈការរៀបចំកម្មវិធីចំណេះដឹងភាសាវប្បធម៌ដ៏សម្បូរបែប មានដូចជា ការតាំងពិព័រណ៌ស្នាដៃសិល្បៈ ការសម្ដែងទស្សនីយភាពសិល្បៈ ការបញ្ចាំងភាពយន្ដ សន្និសីទ ជំនួបសិល្បករ […]Read More

ព័ត៌មានវិទ្យាស្ថាន វិទ្យាស្ថាន

វិទ្យាស្ថាន | ឈប់សម្រាកចូលឆ្នាំខ្មែរ

វិទ្យាស្ថានភាសាបារាំង ឈប់សម្រាកក្នុងឱកាសបុណ្យចូលឆ្នាំខ្មែរ! ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ វិទ្យាស្ថានបារាំងនៅកម្ពុជានឹងឈប់សម្រាក ចាប់ពីថ្ងៃទី ១២ ដល់ ២១ មេសា ! ខាងក្រោមនេះរយៈពេលឈប់សម្រាកនៃសេវាកម្មនីមួយៗ៖ មជ្ឈមណ្ឌលភាសា នៅតែបើកដំណើរការនៅថ្ងៃទី ១២ និងបិទចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ២១ ខែមេសា  ភោជនីយដ្ឋាន Le Bistrot ឈប់សម្រាកចាប់ពីថ្ងៃទី ១៣ ដល់ថ្ងៃទី ១៨ ខែមេសា ហើយបើកដំណើរការវិញចាប់ពីថ្ងៃទី ១៩ ខែមេសា បណ្ណាល័យពហុឯកសារ ឈប់សម្រាក ចាប់ពីថ្ងៃទី ១១ ខែមេសា វេលាម៉ោង ៤ រសៀលតទៅ គ្រប់សេវាកម្មទាំងអស់ របស់យើងនឹងបន្តធ្វើការជាធម្មតាវិញចាប់ពីថ្ងៃទី ២២ ខែមេសា។ ក្រុមការងារនៅវិទ្យាស្ថានបារាំងកម្ពុជា សូមជូនពរលោកអ្នក សួស្តីឆ្នាំថ្មី ឆ្នាំរោង !Read More

ការងារ ព័ត៌មានវិទ្យាស្ថាន វិទ្យាស្ថាន

ឳកាសការងារ | ជំនួយការផ្នែកទំនាក់ទំនង និង​ផ្សព្វផ្សាយ

សាលកបត្រមុខតំណែង  — ឈ្មោះមុខតំណែង | ជំនួយការផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយស្ថានភាព | កិច្ចសន្យាមានថិរវេលាកំណត់រយៈពេល១ឆ្នាំ អាចបន្តបានឡើងវិញបាន និងរយៈពេលសាកល្បង ៣ខែលក្ខខណ្ឌការងារ | ធ្វើការ៣៩ម៉ោងក្នុងមួយសប្តាហ៍ ស្មើនឹង៥ថ្ងៃក្នុងមួយសប្តាហ៍។ សិទ្ធិឈប់សំរាក៣២ថ្ងៃ + ថ្ងៃឈប់សំរាកប្រចាំឆ្នាំ១១ថ្ងៃសញ្ញាប័ត្រ | កម្រិត BACII + 2​ ឬ BACII បើមានបទពិសោធន៍ក្នុងវិស័យទំនាក់ទំនងប្រាក់បៀវត្ស | 770 ដុល្លារអាមេរិកប្រចាំខែ ដែលត្រូវនឹងកម្រិត 5 នៃក្របខ័ណ្ឌប្រាក់បៀវត្សរ៍ជាធរមាននៅ IFC — អំពីស្ថាប័ន  ផ្សារភ្ជាប់ជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា វិទ្យាស្ថានបារាំងនៅកម្ពុជា(IFC) មានបេសកកម្មផ្សព្វផ្សាយភាសាបារាំង វប្បធម៌បារាំង ការអប់រំកម្រិតឧត្តមសិក្សា និងការស្រាវជ្រាវ ព្រមទាំងកិច្ចសន្ទនារវាងវប្បធម៌កម្ពុជា និងបារាំង។ វិទ្យាស្ថានបារាំងនៅកម្ពុជាអនុវត្តជាមួយដៃគូក្នុងស្រុក និងអន្តរជាតិនូវសកម្មភាពជាច្រើនក្នុងវិស័យសិល្បៈទស្សនីយភាព វេទិកាផ្ដោះប្តូរគំនិត ចំណេះដឹង រួមទាំងកម្មវិធីផ្លាស់ប្ដូរនិស្សិតទៅសិក្សានៅក្រៅប្រទេស ការផ្តល់ការបង្រៀនភាសាបារាំង និងធនធានអប់រំជាដើម។ វិទ្យាស្ថានបារាំងនៅភ្នំពេញរួមមានមជ្ឈមណ្ឌលភាសា (មានអ្នកសិក្សាប្រមាណ៥000នាក់ក្នុងមួយឆ្នាំ) បណ្ណាល័យពហុឯកសារ ហាងកាហ្វេ/ភោជនីយដ្ឋាន (Le Bistrot) […]Read More