ចុះឈ្មោះសម្រាប់វគ្គសិក្សាភាសាបារាំងបន្ទាប់ត្រូវបានបើកទទួលពាក្យ ចាប់ពីថ្ងៃទី ២៧ ខែមិថុនា ដល់ថ្ងៃទី ៨ ខែកក្កដា ឆ្នាំ ២០២២។ ចូលរៀនថ្ងៃទី ១២ ខែកក្កដា ២០២២!

កន្លែងចុះឈ្មោះនៃមជ្ឈមណ្ឌលភាសា បើកទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់តែសិស្សថ្មីប៉ុណ្ណោះ។ សិស្សចាស់តម្រូវឲ្យចុះឈ្មោះ តាមអនឡាញតាមគណនីយនិស្សិត ការចុះឈ្មោះតាមអនឡាញ ក៏អាចធ្វើទៅបានផងដែរ សម្រាប់សិស្សថ្មីដែលមិនចង់មកចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលភាសា។

តើហេតុអ្វីបានជាត្រូវរៀននៅវិទ្យាស្ថានបារាំងនៅកម្ពុជា?

– រៀនជាមួយសាស្ត្រាចារ្យដែលទទួលបានការបណ្តុះបណ្តាលគរុកោសល្យពាក់ព័ន្ធនឹង បច្ចេកទេសបង្រៀនថ្មីៗ។
– ចំនួនសិស្សសិក្សាក្នុងមួយថ្នាក់ត្រូវបានកាត់បន្ថយ ដើម្បីងាយស្រួលក្នុងការពិភាក្សា ព្រមទាំងដើម្បីការពារនិងរឹតបន្តឹងសុវត្ថិភាព។
– រៀនក្នុងថ្នាក់រស់រវើក ជជែកពិភាក្សានិងដូចរៀនក្នុងថ្នាក់នៅប្រទេសបារាំងអញ្ចឹង។
– រៀនជាមួយសៀវភៅច្បាប់ដើម ស្របតាមតម្រូវការសិស្សនិស្សិតនិងសំបូរបែបជាមួយវេបសាយសិក្សានិងជាមួយកិច្ចការបន្ថែមផ្សេងៗទៀតដែលរៀបចំដោយសាស្ត្រាចារ្យ។
– រៀនហើយអាចប្រើប្រាស់សេវាដោយសេរីរបស់បណ្ណាល័យ។
– រៀនត្រៀមប្រលងយកសញ្ញាបត្រ DELF ដែលពិភពលោកទទួលស្គាល់នៅមណ្ឌលប្រលងតែមួយគត់នៅកម្ពុជា។
– រៀនជាមួយជីវិតវប្បធម៌សំបូរបែបតាមរយៈការទស្សនាពិពណ៌ជាមួយអ្នកមគ្គុទេសក៍ និងមើលកុនជាដើម)

ការផ្តល់ជូនជាពិសេស

លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន អ្នកនឹងទទួលបានវិក័យប័ត្រដែលមានលេខកូដសម្គាល់។ ឲ្យលេខកូដនោះទៅកាន់ដល់មិត្តរបស់លោកដើម្បីទទួលការបញ្ចុះតំលៃ ១០% នៅពេលដែលគាត់អញ្ជើញមកចុះឈ្មោះចូលរៀន ហើយលោកអ្នកក៏នឹងទទួលបានបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់វគ្គសិក្សាភាសាបារាំងលើកក្រោយ!

តើលោកអ្នកធ្លាប់សិក្សាភាសាបារាំងពីមុនមកមែន ឬទេ? ធ្វើតេស្តចូលរៀន !

ត្រៀមរួចហើយឬនៅ សម្រាប់ការចុះឈ្មោះ?
ស្វែងយល់ថ្នាក់ភាសាបារាំងរបស់យើង !

តើគ្រប់ការចុះឈ្មោះទាំងអស់ ធ្វើឡើងតាមរយៈគណនីយនិសិ្សត។
កក់ថ្នាក់សិក្សារបស់លោកអ្នកតាមអនឡាញ ជាមួយគណនីយរសប់អ្នក !

លោកអ្នកមានជម្រើសទូទាត់ជាច្រើន៖

  • ពីផ្ទះរបស់លោកអ្នក៖ ដោយផ្ទេរប្រាក់ទៅកាន់ធនាគារ ABA
  • នៅធនាគារ BRED ៖ ដោយបង់ប្រាក់ផ្ទាល់នៅបញ្ជរធនាគារ ដែលនៅជិតផ្ទះរបស់អ្នក
  • នៅវិទ្យាស្ថាន៖ ដោយប្រើកាតឥណទាន ឬតាម ABA PAY នៅកន្លែងផ្តល់ព័ត៍មានរបស់វិទ្យាស្ថានបារាំង
ម៉ោងធ្វើការពិសេស (ក្នុងអំឡុងពេលចុះឈ្មោះ)៖

ថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ៖ ម៉ោង ៨:៣០ ព្រឹក – ១១កន្លះថ្ងៃ | ១ រសៀល – ៦ ល្ងាច
ថ្ងៃសុក្រ៖ ម៉ោង ៨:៣០ ព្រឹក – ១១:៣០ ថ្ងៃ | ១ រសៀល – ៥ ល្ងាច

ទូរស័ព្ទ > ០១២ ៣៦៧ ៣៣៥ / ៣៣៧ ឬ ០១៥ ៤៦៣ ៤២៥

អ៊ីម៉ែល > [email protected]
Facebook > www.facebook.com/institutfrancais.ducambodge

Related post