ចុះឈ្មោះសម្រាប់វគ្គសិក្សាភាសាបារាំងបន្ទាប់ត្រូវបានបើកទទួលពាក្យ ចាប់ពីថ្ងៃទី ១៩ ខែកញ្ញា ដល់ថ្ងៃទី ០៦ ខែតុលា ឆ្នាំ ២០២២។ ចូលរៀនថ្ងៃទី ១១ ខែតុលា ២០២២!

កន្លែងចុះឈ្មោះនៃមជ្ឈមណ្ឌលភាសា បើកទទួលពាក្យចុះឈ្មោះចូលរៀនសម្រាប់តែសិស្សថ្មីប៉ុណ្ណោះ។ សិស្សចាស់តម្រូវឲ្យចុះឈ្មោះ តាមអនឡាញតាមគណនីយនិស្សិត ការចុះឈ្មោះតាមអនឡាញ ក៏អាចធ្វើទៅបានផងដែរ សម្រាប់សិស្សថ្មីដែលមិនចង់មកចុះឈ្មោះដោយផ្ទាល់នៅមជ្ឈមណ្ឌលភាសា។

ថ្នាក់សិក្សាភាសាបារាំង ប៊ីម៉ូដាល់

មិនអាចចូលរៀននៅវិទ្យាស្ថានបារាំងបានត្រូវទេ? គ្មាន​បញ្ហា ! យើងកំពុងរៀបចំវគ្គសិក្សា ប៊ីម៉ូដាល់ (bimodal) ជាលើកដំបូង។ មិនថាមកពីកន្លែងធ្វើការរបស់អ្នក ឬពីផ្ទះទេ សូមតាមដានវគ្គសិក្សារបស់គ្រូផ្ទាល់ ពីចម្ងាយ និងដោយសន្និសីទវីដេអូ តាមរយៈទម្រង់ថ្នាក់សិក្សា ប៊ីម៉ូដាល់ ។

អ្វីទៅជាថ្នាក់សិក្សាប៊ីម៉ូដាល់ ? នេះជាថ្នាក់ដែលគ្រូបង្រៀនក្នុងពេលដំណាលគ្នា ទល់មុខ និងពីចម្ងាយ! សិស្សមួយចំនួនមានវត្តមាននៅក្នុងថ្នាក់ ហើយសិស្សខ្លះទៀតមានវត្តមានពីចម្ងាយតាមរយៈវីដេអូសន្និសីទ។

សម្រាប់វគ្គនេះ យើងផ្តល់ជូនជម្រើសថ្នាក់សិក្សាពីរ ម៉ោងសម្រាប់ កម្រិត B1.1 តែប៉ុណ្ណោះ៖ ចាប់ពីម៉ោង 11:30 ព្រឹក ដល់ 12:30 រសៀល ឬ ពីម៉ោង 5 ល្ងាច ដល់ ម៉ោង 6 ល្ងាច។ 

ការផ្តល់ជូនជាពិសេស

លោកអ្នកជាអតីតសិស្សហើយចង់នាំមិត្តម្នាក់ដើម្បីឲ្យគាត់មករៀនភាសាបារាំងមែនទេ? ងាយស្រួលណាស់៖ នៅពេលដែលលោកអ្នកបាន បានបង់ថ្លៃចុះឈ្មោះចូលរៀន អ្នកនឹងទទួលបានវិក័យប័ត្រដែលមានលេខកូដសម្គាល់។ ឲ្យលេខកូដនោះទៅកាន់ដល់មិត្តរបស់លោកដើម្បីទទួលការបញ្ចុះតំលៃ ១០% នៅពេលដែលគាត់អញ្ជើញមកចុះឈ្មោះចូលរៀន ហើយលោកអ្នកក៏នឹងទទួលបានបញ្ចុះតម្លៃ ១០% ដូចគ្នាសម្រាប់វគ្គសិក្សាភាសាបារាំងលើកក្រោយ!

⚠️ សំគាល់ ! មជ្ឈមណ្ឌលភាសានឹងបិទចាប់ពីថ្ងៃទី 23 ដល់ថ្ងៃទី 27 ខែកញ្ញាសម្រាប់ពិធីបុណ្យភ្ជុំបិណ្ឌ ប៉ុន្តែការចុះឈ្មោះនឹងនៅតែអាចធ្វើទៅបានតាមអនឡាញក្នុងអំឡុងពេលឈប់សម្រាក។ ក្រុមរបស់យើងនឹងតបទៅអ្នកវិញនៅពេលពួកគេត្រឡប់ចូលធ្វើការវិញ។

លោកអ្នកមានជម្រើសទូទាត់ជាច្រើន៖

  • ពីផ្ទះរបស់លោកអ្នក៖ ដោយផ្ទេរប្រាក់ទៅកាន់ធនាគារ ABA
  • នៅធនាគារ BRED ៖ ដោយបង់ប្រាក់ផ្ទាល់នៅបញ្ជរធនាគារ ដែលនៅជិតផ្ទះរបស់អ្នក
  • នៅវិទ្យាស្ថាន៖ ដោយប្រើកាតឥណទាន ឬតាម ABA PAY នៅកន្លែងផ្តល់ព័ត៍មានរបស់វិទ្យាស្ថានបារាំង
ម៉ោងធ្វើការពិសេស (ក្នុងអំឡុងពេលចុះឈ្មោះ)៖

ថ្ងៃច័ន្ទ ដល់ ថ្ងៃព្រហស្បតិ៍ ៖ ម៉ោង ៨:៣០ ព្រឹក – ១១កន្លះថ្ងៃ | ១ រសៀល – ៦ ល្ងាច
ថ្ងៃសុក្រ៖ ម៉ោង ៨:៣០ ព្រឹក – ១១:៣០ ថ្ងៃ | ១ រសៀល – ៥ ល្ងាច

ទូរស័ព្ទ > ០១២ ៣៦៧ ៣៣៥ / ៣៣៧ ឬ ០១៥ ៤៦៣ ៤២៥

អ៊ីម៉ែល > [email protected]
Facebook > www.facebook.com/institutfrancais.ducambodge

Related post