ខាងក្រៅអគារ ថ្ងៃសៅរ៍ ទី២០ ម៉ោង ៧យប់ ១៥$ / ម្នាក់ ជាមួយក្រុមសិល្បៈសុភីលីន ផ្តួចផ្តើមនិងបង្ហាត់លោកស្រី សាភីរ៉ូ ជៀម សុភិលីន សម្រាប់ក្រុមសិល្បៈសុភីលីន (Sophiline Arts Ensemble) “ទន្លេកោងមួយ” គឺជារបាំដែលសម្តែង ប្រាប់អំពីរឿងរ៉ាវពេលបច្ចុប្បន្ន អំពីស្នេហានៅភូមិមួយ ការខូចចិត្ត ការសងសឹក ផលវិបាកនិងការរំលោះ។ វាពង្រីកប្រពៃណីនៃការនិទានរឿងដ៏សំបូរបែបរបស់ប្រទេសកម្ពុជាតាមរយៈការបញ្ចូលរបាំបុរាណបែបច្នៃប្រឌិតថ្មីរបស់លោកស្រី សុភិលីន ការនិពន្អបទភ្លេងតន្ត្រីចង្វាក់ដើមរបស់ហ៊ឺម សុភី(Him Sophy) សម្រាប់វង់ភ្លេងពិណ រូបអាយ៉ងផ្តៅ ដែលជាស្នាដៃរបស់ ពេជ្រ សុភាព (Sopheap Pich) សម្លៀកបំពាក់សម្តែងជាស្នាដៃរបស់ សាន វណ្ណារី (San Vannary) ព្រមទាំងការរៀបចំឆាកដោយ គង់ វលក្ខណ៍(Kong Vollak)។ នៅចុងបញ្ចប់ វាជារបាំបាឡេដែលប្រកបដោយភាពរស់រវើក ដែលឆ្លុះបញ្ចាំងពីជម្រើសដែលយើងជ្រើសរើស ក្នុងការទាមទារចង់បានដ៏ក្តៅគគុកមួយ។ សម្គាល់ ! ចំនួនសំបុត្រមានកំណត់ (ពិធីការ COVID-19)Read More
Tags :របាំ
រោងភាពយន្តរបស់វិទ្យាស្ថាន ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ម៉ោង ៧យប់ ១០$ ក្នុងម្នាក់ SilverBell Fake Skin / ស្បែកក្លែងក្លាយ ជាគំនិតច្នៃប្រឌិតថ្មីមួយ ក្នុងរបបជីវិតរបស់មនុស្សដែលទាក់ទងនឹងការបែងចែក លក្ខខណ្ឌ នៃការរស់នៅអោយស្របតាមសង្គម។ ទួនាទីអ្វី ឋានៈបែបណា រូបរាងអ្នកយ៉ាងម៉េច មានឬក្រ សខ្មៅ អ្នកមានជីវិតមួយដូចគ្នា រស់ក្រោមព្រះអាទិត្យតែមួយ។ ជីវិតម្នាក់ៗមានគុណតម្លៃស្មើៗគ្នា ជីវិតមានសេចក្ដីមេត្តា សន្តោសប្រោសប្រណី ជួយគ្នាទៅវិញទៅមក… មិនជិះជាន់មើលងាយអ្នកដទៃ តើល្អទេ? សម្គាល់! កន្លែងទស្សនាមានកំណត់ (ពិធីការទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ-១៩ )Read More
ខាងក្រៅអគារ ថ្ងៃព្រហស្បតិ៍ ទី ១០ ខែកុម្ភៈ នៅម៉ោង ៦:៣០ ល្ងាច ចូលរួមដោយសេរី ជាមួយក្រុមរបាំមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានបារាំងកម្ពុជា សូមអញ្ជើញប្រិយមិត្តទាំងអស់គ្នាមកស្វែងយល់ពីរបាំប្រពៃណីខ្មែរ នាពេលរាត្រីមួយដៃអស្ចារ្យ! របាំចំនួន ១០ប្រភេទខុសៗគ្នា នោក្នុងប្រទេសកម្ពុជា មកពីតំបន់ និងប្រពៃណីផ្សេងៗគ្នា ដោយមានអ្នករាំប្រមាណ ៤០ នាក់ដែលត្រូវសម្តែងនៅលើឆាក សម្រាប់រាត្រីដ៏ពិសេសមួយនៅខាងក្រៅនៅក្នុងសួនច្បារនៃវិទ្យាស្ថាន។ កម្ពុជាជាប្រទេសដែលសម្បូរទៅដោយប្រពៃណី។ របាំប្រពៃណីតែងតែប្រាប់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសអ្នករស់នៅជនបទ។ សម្រាប់ប្រជាជនទាំងនោះ ដែលរស់នៅតំបន់ខ្ពង់រាប និងភ្នំ ឬអ្នកដែលរស់នៅជុំវិញទន្លេ និងសមុទ្រ ពួកគាត់មានប្រពៃណី និងជំនឿសាសនាជាច្រើនត្រូវបានបង្ហាញតាមរយៈរបាំ។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់ជូននូវការចងក្រងនូវរបាំជនបទទាំងនេះ ដើម្បីបង្កើនភាពសម្បូរបែប និងបង្ហាញពីភាពចម្រុះនៃការអនុវត្តផ្នែកវប្បធម៌ផ្សេងៗ ដែលនៅតែមានរហូតមកដល់សព្វថ្ងៃនេះ។ របាំដែលត្រូវសម្តែងរួមមាន៖ ១. គោះត្រឡោក ២. វាយក្រាប ៣. ក្រម៉ា ៤. នេសាទ […]Read More
កាលណោះព្រះនាងធារាវត្តី បុត្រីស្តេចភុជង្គនាគ បាននាំភីលៀងមកកម្សាន្តនៅកោះមួយដែលមានដើមធ្លកមួយដើមដុះពណ៌សត្រសុះ គួរជាទីមនោរម្យ ព្រះថោងក្រោយចាកចេញពីនគរតាមនាវាបានធ្វើដំណើរមកដល់កោះនោះដែរ ហើយបានចូលទៅសម្រាកក្រោមដើមធ្លក។Read More
នៅក្នុងក្បាច់រាំរបស់អ្នករបាំមកពីសមាគមសិល្បៈខ្មែរជំនាន់ថ្មី អ្នករាំ នី និងឃុន នាំអ្នកទៅកាន់ដំណើរដ៏កំសត់ និងខ្មៅងងឹត ឆ្លងកាត់ការពិតដ៏អាក្រក់នៃស្ថានភាពមនុស្សស្រីក្នុងប្រទេសកម្ពុជា ដែលពួកគេប្រឆាំងនឹងការហាមឃាត់ក្នុងការជ្រើសរើសផ្លូវរបស់ពួកគេ។ Read More
ចំណតនៃវិទ្យាស្ថាន ថ្ងៃ សុក្រ ទី ១៨ ខែមីនា ម៉ោង ៧កន្លះយប់ ចូលរួមដោយសេរី ក្រុមអ្នករបាំ ដោយសាលារបាំ ព្រះអង្គម្ចាស់ក្សត្រី បុប្ផាទេវី >> ជាផ្នែកមួយនៃ ចុងសប្តាហ៍នៃការរម្លឹកខួបរបស់វិទ្យាស្ថានបារាំង << មកស្វែងយល់ការដកស្រង់ចេញពីរឿងព្រេងរបស់ស្តេចខ្មែរដ៏ល្បីបំផុតគឺព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី! ក្បាច់រាំរបស់សាស្ត្រាចារ្យ អ៊ុំ អ៊ុក វណ្ឌី បំផុសគំនិតដោយចម្លាក់លៀនប្រាសាទតាព្រហ្ម ដែលព្រះនាងឥន្ទ្រទេវី ហ៊ុំព័ទ្ធដោយកូនសិស្សទ្រង់បង្រៀនសិល្បៈរបាំ។Read More
ដោយចេញពីរបាំបុរាណខ្មែរ ហ៊ុន ប៉ែន បានពិសោធជាមួយនឹងរបាំសហសម័យអស់រយៈពេល ១០ ឆ្នាំមកហើយក្នុងក្បាច់រាំដែលចោទជាសំណួរអំពីធម្មជាតិនៃការមាន។Read More
របាំតង់ហ្គោ ត្រូវបានអញ្ជើញមកសម្តែងនៅវិទ្យាស្ថានបារាំង សម្រាប់ល្ងាចទីពីរដែលឧទ្ទិសដល់សិល្បៈអាហ្សង់ទីននិមិត្តសញ្ញានេះ !Read More
របាំព្រះរាជទ្រព្យ (ឬរបាំបុរាណខ្មែរ) ជួនកាលគេហៅថា “របាំអប្សរា” គឺជានិមិត្តសញ្ញាដ៏មានតម្លៃពិសេសនៃវប្បធម៌ខ្មែរសព្វថ្ងៃ។ ភាពសម្បូរបែប និង ភាពទន់ភ្លន់របស់របាំនេះ នៅតែមិនទាន់ត្រូវបានគេស្គាល់ពីសំណាក់សាធារណជនទូទៅ ឲ្យមានភាពទូលំទូលាយនោះទេ។Read More
វិទ្យាស្ថានបារាំងនៅកម្ពុជា បន្តប្រារព្ធពិធីអបអរសាទរខួបលើក ៣០ឆ្នាំនៅកម្ពុជា !Read More