ទស្សនិយភាព | របាំប្រពៃណីនៃប្រទេសកម្ពុជា

វិទ្យាស្ថានបារាំងកម្ពុជា សូមអញ្ជើញប្រិយមិត្តទាំងអស់គ្នាមកស្វែងយល់ពីរបាំប្រពៃណីខ្មែរ នាពេលរាត្រីមួយដៃអស្ចារ្យ!

របាំចំនួន ១០ប្រភេទខុសៗគ្នា នោក្នុងប្រទេសកម្ពុជា មកពីតំបន់ និងប្រពៃណីផ្សេងៗគ្នា ដោយមានអ្នករាំប្រមាណ ៤០ នាក់ដែលត្រូវសម្តែងនៅលើឆាក សម្រាប់រាត្រីដ៏ពិសេសមួយនៅខាងក្រៅនៅក្នុងសួនច្បារនៃវិទ្យាស្ថាន។

កម្ពុជាជាប្រទេសដែលសម្បូរទៅដោយប្រពៃណី។ របាំប្រពៃណីតែងតែប្រាប់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសអ្នករស់នៅជនបទ។ សម្រាប់ប្រជាជនទាំងនោះ ដែលរស់នៅតំបន់ខ្ពង់រាប និងភ្នំ ឬអ្នកដែលរស់នៅជុំវិញទន្លេ និងសមុទ្រ ពួកគាត់មានប្រពៃណី និងជំនឿសាសនាជាច្រើនត្រូវបានបង្ហាញតាមរយៈរបាំ។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់ជូននូវការចងក្រងនូវរបាំជនបទទាំងនេះ ដើម្បីបង្កើនភាពសម្បូរបែប និងបង្ហាញពីភាពចម្រុះនៃការអនុវត្តផ្នែកវប្បធម៌ផ្សេងៗ ដែលនៅតែមានរហូតមកដល់សព្វថ្ងៃនេះ។

របាំដែលត្រូវសម្តែងរួមមាន៖ 

     ១. គោះត្រឡោក
     ២. វាយក្រាប
     ៣. ក្រម៉ា
     ៤. នេសាទ
     ៥. ភ្លយសួយ 
     ៦. បុកល័ក្ខ 
     ៧. តូណៃទិន
     ៨. ក្ងោកសិស្ប៍ 
     ៩. ឆៃយ៉ាំភូមិខ្ញុំ 
     ១០. ភូមិរ៉ាចងមិត្ត

ក្រុមរាំមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ – ជាផ្នែកមួយនៃភាពជាដៃគូរបស់ IFC / URBA

Related post