Tags :ខាងក្រៅអគារ

បណ្ណាសារ

ការសម្តែង | ភាពយន្ត-តន្ត្រី ជាមួយហ្វារពន្លឺសិល្បៈ

វិទ្យាស្ថានបារាំង​សូម​អញ្ជើញ​អ្នក​ទាំងអស់គ្នា​ចូលរួម​កម្មវិធីស៊ីណេ-តន្ត្រី​ដ៏វិសេស​វិសាលមួយ ៖ នៅ​ក្នុង​សួនច្បារ​វិទ្យាស្ថានបារាំង ដោយ​ការ​បញ្ចាំង​ភាពយន្តខ្លីខាងក្រៅអគារ ​​របស់​ប៊ូស្តឺ គៀតុង ឆាលី ឆាព្លីង (សាក់ឡូ) និង​ហ្សក មេល្យែស!Read More

បណ្ណាសារ

ទស្សនិយភាព | ការសម្តែងសៀក !

ខាងក្រៅអគារ ថ្ងៃព្រហស្បតិ៍ ទី ១៦ ខែធ្នូ នៅម៉ោង ៦:៣០ ល្ងាច ចូលរួមដោយសេរី សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វេទមន្ត, លេងសើច, កាយសម្ព័ន្ធ, ត្លុក … ការសម្តែងសៀក បានមកដល់សារជាថ្មីវិញហើយ! ក្នុងឳកាសអបអរសាទរពេលបំណាច់ឆ្នាំខិតជិតមកដល់ វិទ្យាស្ថានបារាំងផ្តល់ឱ្យអ្នកនូវពេលល្ងាចដ៏អស្ចារ្យមួយនៅក្នុងពិភពនៃហានិភ័យ វិលមុខ និងតក់ស្លុត។ និស្សិត និងសាស្ត្រាចារ្យ នៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ មានការសម្តែងដ៏អស្ចារ្យ និងរួមទាំងការកម្សាន្ត ជូនលោកអ្នក ទស្សនាដោយរីករាយ ជាចំណីចក្ខុនិងអារម្មណ៍។ សិល្បករ៖ រឿន ចាន់រ៉ា  នី រីណា កូ សីហាក់ ណែន ធារ័ត្ន សេង គឹមហ័រ ភន់ ចាន់ពិសី  ឃឹម សុភ័ណ្ឌ ដុន សុធីវណ្ណ ហ៊ុន រាជសី ដុន ស្រីនីត យឿន ផាន់រ៉ាវុទ្ធRead More

បណ្ណាសារ

ទស្សនិយភាព | របាំប្រពៃណីនៃប្រទេសកម្ពុជា

ខាងក្រៅអគារ ថ្ងៃព្រហស្បតិ៍ ទី ១០ ខែកុម្ភៈ នៅម៉ោង ៦:៣០ ល្ងាច ចូលរួមដោយសេរី ជាមួយក្រុមរបាំមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានបារាំងកម្ពុជា សូមអញ្ជើញប្រិយមិត្តទាំងអស់គ្នាមកស្វែងយល់ពីរបាំប្រពៃណីខ្មែរ នាពេលរាត្រីមួយដៃអស្ចារ្យ! របាំចំនួន ១០ប្រភេទខុសៗគ្នា នោក្នុងប្រទេសកម្ពុជា មកពីតំបន់ និងប្រពៃណីផ្សេងៗគ្នា ដោយមានអ្នករាំប្រមាណ ៤០ នាក់ដែលត្រូវសម្តែងនៅលើឆាក សម្រាប់រាត្រីដ៏ពិសេសមួយនៅខាងក្រៅនៅក្នុងសួនច្បារនៃវិទ្យាស្ថាន។ កម្ពុជាជាប្រទេសដែលសម្បូរទៅដោយប្រពៃណី។ របាំប្រពៃណីតែងតែប្រាប់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសអ្នករស់នៅជនបទ។ សម្រាប់ប្រជាជនទាំងនោះ ដែលរស់នៅតំបន់ខ្ពង់រាប និងភ្នំ ឬអ្នកដែលរស់នៅជុំវិញទន្លេ និងសមុទ្រ ពួកគាត់មានប្រពៃណី និងជំនឿសាសនាជាច្រើនត្រូវបានបង្ហាញតាមរយៈរបាំ។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់ជូននូវការចងក្រងនូវរបាំជនបទទាំងនេះ ដើម្បីបង្កើនភាពសម្បូរបែប និងបង្ហាញពីភាពចម្រុះនៃការអនុវត្តផ្នែកវប្បធម៌ផ្សេងៗ ដែលនៅតែមានរហូតមកដល់សព្វថ្ងៃនេះ។ របាំដែលត្រូវសម្តែងរួមមាន៖       ១. គោះត្រឡោក      ២. វាយក្រាប      ៣. ក្រម៉ា      ៤. នេសាទ   […]Read More

បណ្ណាសារ

ទស្សនិយភាព | ភាពយន្ត-តន្ត្រី ជាមួយកែវ ដូរីវ៉ាន់

ខាងក្រៅអគារ ថ្ងៃព្រហស្បតិ៍ ទី13 ខែតុលាម៉ោង 6:30 ល្ងាច ចូលរួមដោយសេរី កែវ ដូរីវ៉ាន់ ជាមួយក្រុមតន្រ្តីកររបស់លោក វិទ្យាស្ថានបារាំងសូមអញ្ជើញអ្នកទាំងអស់គ្នាចូលរួមកម្មវិធីស៊ីណេ-តន្ត្រីដ៏វិសេសវិសាលមួយ ៖ នៅក្នុងសួនច្បារវិទ្យាស្ថានបារាំង ដោយការបញ្ចាំងភាពយន្តខ្លីខាងក្រៅអគារ របស់ប៊ូស្តឺ គៀតុង ឆាលី ឆាព្លីង (សាក់ឡូ) និងហ្សក មេល្យែស ! ភាពយន្តទាំងនេះនឹងត្រូវចាក់បញ្ចាំងដោយមានការប្រគំតន្ត្រីអម ដែលសុទ្ធសឹងជាបទភ្លេងនិពន្ធឡើងជាពិសេសសម្រាប់ព្រឹត្តិការណ៍នេះ ដោយតន្ត្រីករ មកសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ដែលដឹកនាំដោយលោក កែវ ដូរីវ៉ាន់។​Read More