Tags :របាំ

បណ្ណាសារ

ទស្សនិយភាព | ទន្លេកោងមួយ

ខាងក្រៅអគារ ថ្ងៃសៅរ៍ ទី២០ ម៉ោង ៧យប់ ១៥$ / ម្នាក់ ជាមួយក្រុមសិល្បៈសុភីលីន ផ្តួចផ្តើមនិងបង្ហាត់លោកស្រី សាភីរ៉ូ ជៀម សុភិលីន សម្រាប់ក្រុមសិល្បៈសុភីលីន (Sophiline Arts Ensemble) “ទន្លេកោងមួយ” គឺជារបាំដែលសម្តែង ប្រាប់អំពីរឿងរ៉ាវពេលបច្ចុប្បន្ន អំពីស្នេហានៅភូមិមួយ ការខូចចិត្ត ការសងសឹក ផលវិបាកនិងការរំលោះ។ វាពង្រីកប្រពៃណីនៃការនិទានរឿងដ៏សំបូរបែបរបស់ប្រទេសកម្ពុជាតាមរយៈការបញ្ចូលរបាំបុរាណបែបច្នៃប្រឌិតថ្មីរបស់លោកស្រី សុភិលីន ការនិពន្អបទភ្លេងតន្ត្រីចង្វាក់ដើមរបស់ហ៊ឺម សុភី(Him Sophy) សម្រាប់វង់ភ្លេងពិណ រូបអាយ៉ងផ្តៅ ដែលជាស្នាដៃរបស់ ពេជ្រ សុភាព (Sopheap Pich) សម្លៀកបំពាក់សម្តែងជាស្នាដៃរបស់ សាន វណ្ណារី (San Vannary) ព្រមទាំងការរៀបចំឆាកដោយ គង់ វលក្ខណ៍(Kong Vollak)។ នៅចុងបញ្ចប់ វាជារបាំបាឡេដែលប្រកបដោយភាពរស់រវើក ដែលឆ្លុះបញ្ចាំងពីជម្រើសដែលយើងជ្រើសរើស ក្នុងការទាមទារចង់បានដ៏ក្តៅគគុកមួយ។ សម្គាល់ ! ចំនួនសំបុត្រមានកំណត់ (ពិធីការ COVID-19)Read More

បណ្ណាសារ

របាំ | ស្បែកក្លែងក្លាយ

រោងភាពយន្តរបស់វិទ្យាស្ថាន ថ្ងៃសៅរ៍ ទី០៦ ខែកុម្ភៈ ម៉ោង ៧យប់ ១០$ ក្នុងម្នាក់ SilverBell Fake Skin / ស្បែកក្លែងក្លាយ ជាគំនិតច្នៃប្រឌិតថ្មីមួយ ក្នុងរបបជីវិតរបស់មនុស្សដែលទាក់ទងនឹងការបែងចែក លក្ខខណ្ឌ នៃការរស់នៅអោយស្របតាមសង្គម។ ទួនាទីអ្វី ឋានៈបែបណា រូបរាងអ្នកយ៉ាងម៉េច មានឬក្រ សខ្មៅ អ្នកមានជីវិតមួយដូចគ្នា រស់ក្រោមព្រះអាទិត្យតែមួយ។ ជីវិតម្នាក់ៗមានគុណតម្លៃស្មើៗគ្នា ជីវិតមានសេចក្ដីមេត្តា សន្តោសប្រោសប្រណី ជួយគ្នាទៅវិញទៅមក… មិនជិះជាន់មើលងាយអ្នកដទៃ តើល្អទេ? សម្គាល់! កន្លែងទស្សនាមានកំណត់ (ពិធីការទប់ស្កាត់ការរីករាលដាលនៃវីរុស កូវីដ-១៩ )Read More

បណ្ណាសារ

ទស្សនិយភាព | របាំប្រពៃណីនៃប្រទេសកម្ពុជា

ខាងក្រៅអគារ ថ្ងៃព្រហស្បតិ៍ ទី ១០ ខែកុម្ភៈ នៅម៉ោង ៦:៣០ ល្ងាច ចូលរួមដោយសេរី ជាមួយក្រុមរបាំមកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ វិទ្យាស្ថានបារាំងកម្ពុជា សូមអញ្ជើញប្រិយមិត្តទាំងអស់គ្នាមកស្វែងយល់ពីរបាំប្រពៃណីខ្មែរ នាពេលរាត្រីមួយដៃអស្ចារ្យ! របាំចំនួន ១០ប្រភេទខុសៗគ្នា នោក្នុងប្រទេសកម្ពុជា មកពីតំបន់ និងប្រពៃណីផ្សេងៗគ្នា ដោយមានអ្នករាំប្រមាណ ៤០ នាក់ដែលត្រូវសម្តែងនៅលើឆាក សម្រាប់រាត្រីដ៏ពិសេសមួយនៅខាងក្រៅនៅក្នុងសួនច្បារនៃវិទ្យាស្ថាន។ កម្ពុជាជាប្រទេសដែលសម្បូរទៅដោយប្រពៃណី។ របាំប្រពៃណីតែងតែប្រាប់ពីជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាជន ជាពិសេសអ្នករស់នៅជនបទ។ សម្រាប់ប្រជាជនទាំងនោះ ដែលរស់នៅតំបន់ខ្ពង់រាប និងភ្នំ ឬអ្នកដែលរស់នៅជុំវិញទន្លេ និងសមុទ្រ ពួកគាត់មានប្រពៃណី និងជំនឿសាសនាជាច្រើនត្រូវបានបង្ហាញតាមរយៈរបាំ។ សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ផ្តល់ជូននូវការចងក្រងនូវរបាំជនបទទាំងនេះ ដើម្បីបង្កើនភាពសម្បូរបែប និងបង្ហាញពីភាពចម្រុះនៃការអនុវត្តផ្នែកវប្បធម៌ផ្សេងៗ ដែលនៅតែមានរហូតមកដល់សព្វថ្ងៃនេះ។ របាំដែលត្រូវសម្តែងរួមមាន៖       ១. គោះត្រឡោក      ២. វាយក្រាប      ៣. ក្រម៉ា      ៤. នេសាទ   […]Read More

បណ្ណាសារ

របាំ | របាំព្រះរាជទ្រព្យ – ព្រះថោងនាងនាគ

កាលណោះព្រះនាងធារាវត្តី បុត្រីស្តេចភុជង្គនាគ បាននាំភីលៀងមកកម្សាន្តនៅកោះមួយដែលមានដើមធ្លកមួយដើមដុះពណ៌សត្រសុះ គួរជាទីមនោរម្យ ព្រះថោងក្រោយចាកចេញពីនគរតាមនាវាបានធ្វើដំណើរមកដល់កោះនោះដែរ ហើយបានចូលទៅសម្រាកក្រោមដើមធ្លក។Read More

បណ្ណាសារ

របាំ | របាំសហសម័យ – យក្សស្រ្តី

នៅក្នុងក្បាច់រាំរបស់អ្នករបាំមកពីសមាគមសិល្បៈខ្មែរជំនាន់ថ្មី អ្នករាំ នី និងឃុន នាំអ្នកទៅកាន់ដំណើរដ៏កំសត់ និងខ្មៅងងឹត ឆ្លងកាត់ការពិតដ៏អាក្រក់នៃស្ថានភាពមនុស្សស្រីក្នុងប្រទេសកម្ពុជា ដែលពួកគេប្រឆាំងនឹងការហាមឃាត់ក្នុងការជ្រើសរើសផ្លូវរបស់ពួកគេ។ Read More

បណ្ណាសារ

របាំ | ព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី

ចំណតនៃវិទ្យាស្ថាន ថ្ងៃ សុក្រ ទី ១៨ ខែមីនា ម៉ោង ៧កន្លះយប់ ចូលរួមដោយសេរី ក្រុមអ្នករបាំ ដោយសាលារបាំ ព្រះអង្គម្ចាស់ក្សត្រី បុប្ផាទេវី >> ជា​ផ្នែក​មួយ​នៃ ចុងសប្តាហ៍នៃការរម្លឹកខួបរបស់​វិទ្យាស្ថាន​បារាំង << មកស្វែងយល់ការដកស្រង់ចេញពីរឿងព្រេងរបស់ស្តេចខ្មែរដ៏ល្បីបំផុតគឺព្រះបាទជ័យវរ្ម័នទី៧ និងព្រះនាងឥន្ទ្រទេវី! ក្បាច់រាំរបស់សាស្ត្រាចារ្យ អ៊ុំ អ៊ុក វណ្ឌី បំផុសគំនិតដោយចម្លាក់លៀនប្រាសាទតាព្រហ្ម ដែលព្រះនាងឥន្ទ្រទេវី ហ៊ុំព័ទ្ធដោយកូនសិស្សទ្រង់បង្រៀនសិល្បៈរបាំ។Read More

បណ្ណាសារ

របាំ | ការសម្តែងរបាំ ដោយ ហ៊ុន ប៉ែន

ដោយ​ចេញ​ពី​របាំ​បុរាណ​ខ្មែរ ហ៊ុន ប៉ែន បាន​ពិសោធ​ជាមួយ​នឹង​របាំ​សហសម័យ​អស់​រយៈ​ពេល ១០ ឆ្នាំ​មក​ហើយ​ក្នុង​ក្បាច់​រាំ​ដែល​ចោទ​ជា​សំណួរ​អំពី​ធម្មជាតិ​នៃ​ការ​មាន។Read More

បណ្ណាសារ

សន្និសីទសម្តែង | របាំអាទិទេព

របាំព្រះរាជទ្រព្យ (ឬរបាំបុរាណខ្មែរ) ជួនកាលគេហៅថា “របាំអប្សរា” គឺជានិមិត្តសញ្ញាដ៏មានតម្លៃពិសេសនៃវប្បធម៌ខ្មែរសព្វថ្ងៃ។ ភាពសម្បូរបែប និង ភាពទន់ភ្លន់របស់របាំនេះ នៅតែមិនទាន់ត្រូវបានគេស្គាល់ពីសំណាក់សាធារណជនទូទៅ ឲ្យមានភាពទូលំទូលាយនោះទេ។Read More