សន្និសីទសម្តែង | របាំអាទិទេព

របាំព្រះរាជទ្រព្យ (ឬរបាំបុរាណខ្មែរ) ជួនកាលគេហៅថា “របាំអប្សរា” គឺជានិមិត្តសញ្ញាដ៏មានតម្លៃពិសេសនៃវប្បធម៌ខ្មែរសព្វថ្ងៃ។ ភាពសម្បូរបែប និង ភាពទន់ភ្លន់របស់របាំនេះ នៅតែមិនទាន់ត្រូវបានគេស្គាល់ពីសំណាក់សាធារណជនទូទៅ ឲ្យមានភាពទូលំទូលាយនោះទេ។

សន្និសីទរបាំនេះ នឹងជាឱកាសមួយដើម្បីស្វែងយល់ពីទម្រង់របាំដែលចម្រាញ់តាមរយៈទិដ្ឋភាពទូទៅនៃប្រវត្តិសាស្ត្រ និងទីកន្លែងរបស់របាំ នៅក្នុងទេសភាពនៃសិល្បៈខ្មែរនាពេលបច្ចុប្បន្ននេះ។ របាំនេះផ្សារភ្ជាប់តាមរយៈបកស្រាយកាយវិការ ក៏ដូចជាការសំដែងឡើងវិញ ដែលផ្សំឡើងជាចម្បងនៃការរាំ និងរបាំព្រះរាជ្យទ្រព្យ ដែលរៀបរាប់អំពីតួអង្គរាជវង្ស និងអាទិទេពជាតួអង្គល្អ ព្រមទាំងអទិទេពជាតួអង្គអាក្រក់ផងដែរ។ ដើម្បីធ្វើដូច្នេះ សិល្បករអាជីពចំនួនបួនរូប នឹងសំដែង ព្រមទាំងបង្ហាញកាយវិការផ្សេងៗគ្នានៃរបាំង ព្រមទាំងសំរង់ពីរបាំព្រះរាជទ្រព្យ ដែលនឹងត្រូវបានយកមកជជែក។

ជាមួយសិល្បករផ្នែករបាំ សេរី​ វណ្ណកុសន, ផាន វ៉ានលីដា , លាវ​ ច័ន្ទលីកា និងចេក​ សាំងថន។

—–

ឡូស៊ី លាប៉េ ជាវេជ្ជបណ្ឌិតផ្នែកនរវិទ្យាវប្បធម៌/ជនជាតិភាគតិច អ្នកឯកទេសខាងរបាំបុរាណខ្មែរ (ឬរបាំព្រះរាជទ្រព្យ)។ គាត់គឺជាអ្នកស្រាវជ្រាវនៅមជ្ឈមណ្ឌលអាស៊ីអាគ្នេយ៍ (CNRS, EHESS, INALCO – Paris) ហើយបច្ចុប្បន្ន គាត់បានបញ្ចប់ការសិក្សាថ្នាក់បណ្ឌិតនៅមជ្ឈមណ្ឌលសិក្សាខ្មែរ (CKS)។ លើសពីនេះ គាត់ក៏ជាអ្នកប្រកបរបរទាក់ទងនឹង សិល្បៈនេះអស់រយៈពេលម្ភៃឆ្នាំផងដែរ ដោយគាត់បានបញ្ជូនចំនេះដឹង ក្តីស្រលាញ់យ៉ាងធំធេង ចំពោះផ្នែកសិល្បៈនេះចំពោះជាតិសាសន៍ និងវប្បធម៌ខ្មែរទៅកាន់ប្រជាជនឲ្យបានច្រើនតាមដែលអាចធ្វើទៅបាន។

Related post