របាំ | របាំព្រះរាជទ្រព្យ – ព្រះថោងនាងនាគ

>> ជា​ផ្នែក​មួយ​នៃ ចុងសប្តាហ៍នៃការរម្លឹកខួបរបស់​វិទ្យាស្ថាន​បារាំង <<

បើកសម្ពោធចុងសប្តាហ៍នេះ សូមប្រិយមិត្តទាំងអស់គ្នា អញ្ជើញមកទស្សនា ការសម្តែងរបាំដ៏អស្ចារ្យ របាំព្រះរាជទ្រព្យកម្ពុជា  !

កាលណោះព្រះនាងធារាវត្តី បុត្រីស្តេចភុជង្គនាគ បាននាំភីលៀងមកកម្សាន្តនៅកោះមួយដែលមានដើមធ្លកមួយដើមដុះពណ៌សត្រសុះ គួរជាទីមនោរម្យ ព្រះថោងក្រោយចាកចេញពីនគរតាមនាវា បានធ្វេីដំណេីរមកដល់ទីនោះ ហេីយចូលសំចតសម្រាកក្រោមដេីមធ្លក ក៏បានជួបប្រតិព័ទ្ធជាមួយព្រះនាងធារាវត្តី បានផុសឡើងពីទឹកមកកម្សាន្តលើកោះដោយក្តីរីករាយ បន្ទាប់មកព្រះថោងបានទតឃើញនាងនាគធារាវត្តីក៏ចាប់ចិត្តប្រតិព័ទ្ធ ហើយចូលមកចែចង់ព្រះនាងនាគ ហើយនាំគ្នាតាមនាងនាគទៅនគរនៅគ្រានោះទៅ។ បន្តមកសម្តែងរបាំសត្វម្ករ ជាកិច្ចបញ្ចប់ឆាក។ 

Related post