ការប្រកួត ក្បាច់រាំសេរី

នៅក្នុងការប្រកួតកីឡាអូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ និងជាផ្នែកនៃរដូវកាលវប្បធម៌របស់ខ្លួន “រាំតាមខ្ញុំ” វិទ្យាស្ថានបារាំងនៅកម្ពុជា កំពុងរៀបចំ ការប្រកួតក្បាច់រាំសេរី (ឬយើងហៅថា Breakdance) នៅថ្ងៃទី ៣១ ខែឧសភា និងថ្ងៃទី ០១ ខែមិថុនា ឆ្នាំ ២០២៤ ដើម្បីអបអរសាទរការដាក់ បញ្ចូលវិញ្ញាសានេះ ក្នុង ចំណោម  ប្រភេទកីឡា ដែលត្រូវបានស្នើទៅប្រកួតនៅទីក្រុង បារីសឆ្នាំ២០២៤។ តើអ្នកជា អ្នករាំអាជីព ឬមាន ចំណូលចិត្ត លើការរាំ ? តើលោកអ្នកបានចូលរួមក្នុងការប្រកួតរួចហើយ ឬចង់សាកល្បងសំណាងរបស់លោកអ្នកឬទេ? ការប្រកួតនេះបើកឲ្យចុះឈ្មោះចូលរួមដោយឥតគិតថ្លៃ លើការចុះឈ្មោះសម្រាប់ B-Boys និង ក្រុម B-Girls ដែលជាជនជាតិខ្មែរ មានអាយុលើសពី ១៨ ឆ្នាំ ឬ អ្នកដែលស្នាក់នៅក្នុងប្រទេសកម្ពុជាចាប់ពី ៥ឆ្នាំឡើងទៅ។

ការប្រកួតតទល់ធ្វើឡើងរវាង បេក្ខជន២នាក់ ទល់នឹង២នាក់។ ការ ប្រកួតមាន ២ទឹក ដែល ក្នុង១ទឹក មានរយៈពេល ១នាទី សម្រាប់ធ្វើការប្រកួតជម្រុះជុំទីមួយ បន្ទាប់មកជុំទីពីរ ដើម្បីជ្រើស រើសអ្នកជាប់ទៅកាន់វគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។ បន្ទាប់ មកបេក្ខជនដែល ជាប់ក្នុងវគ្គជម្រុះ នឹងឡើងទៅវគ្គបន្តដែលមាន ៣ទឹក ហើយក្នុង ១ ទឹក មានរយៈពេល ១នាទី សម្រាប់ការប្រកួតផ្ដាច់ព្រ័ត្រ រកអ្នកឈ្នះ។

ជ័យលាភី បីគូដំបូងនឹងទទួលបានរង្វាន់៖

  • រង្វាន់ទីមួយ៖ ការធ្វើដំណើរកម្សាន្តរយៈពេល ១០ ថ្ងៃទៅកាន់ទីក្រុងប៉ារីស ក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៤ ដោយក្នុងរួមទាំងការហោះហើរត្រឡប់មកវិញ ការស្នាក់នៅ ៩ យប់នៅក្នុងសណ្ឋាគារ ការចូលរួមក្នុងសិក្ខាសាលានៃកម្មវិធីបោះជំរុំរបស់មជ្ឈមណ្ឌលជាតិដើម្បីរបាំ និងការទស្សនាកន្លែងវប្បធម៌នានា នៃទីក្រុងប៉ារីសដែលផ្សារភ្ជាប់នឹងរបាំ (Opéra de Paris, Cent Quatre et CND) ; 
  • រង្វាន់ទីពីរ៖ ឧបករណ៍បំពងសម្លេងប៊្លូធូស សៀវភៅស្តីពី breakdance និងប័ណ្ណអំណោយ Decathlon ដែលមានតម្លៃ 300$ ;
  • រង្វាន់ទីបី៖ សៀវភៅស្តីពី breakdance និងប័ណ្ណអំណោយ Decathlon ដែលមានតម្លៃ 300$ ;
  • រង្វាន់សាធារណៈ៖ ប័ណ្ណអំណោយ Decathlon ដែលមានតម្លៃ 300$

ពេញមួយការប្រកួត រូបថត និងវីដេអូរបស់អ្នកចូលរួមអាចត្រូវបានថតដោយអ្នកថតរូបអាជីព។ រូបថតទាំងនេះនឹងត្រូវដាក់តាំងបង្ហាញ រួមជាមួយនឹងរូបថតបណ្ណសាររបស់ទីភ្នាក់ងារសារព័ត៌មានបារាំង ចាប់ពីថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ នៅទីតាំងដែលបានកំណត់ក្នុងរាជធានីភ្នំពេញ។ រូបថតទាំងនោះក៏អាចត្រូវបានគេចែកចាយតាមបណ្ដាញសង្គម ឬគេហទំព័ររបស់វិទ្យាស្ថានបារាំងនៅកម្ពុជាផងដែរ។

បេក្ខជនទាំងអស់ត្រូវបានអញ្ជើញឱ្យអានបទប្បញ្ញត្តិមុនពេលចុះឈ្មោះចូលរួមការប្រកួតនេះ។ ជ័យលាភីទាំង ៣ ក្រុម ក៏ដូចជា ជ័យលាភីក្រុមដែលទទួលបានរង្វាន់ជាសាធារណៈ នឹងរាំនូវក្បាច់រាំសេរី ទៅតាមចង្វាក់នៃតន្ត្រីរបស់ T-SIA ដែលជាឌីជេ ផ្លូវការនៃព្រឹត្តិការណ៍អូឡាំពិកទីក្រុងប៉ារីសឆ្នាំ ២០២៤ នៅថ្ងៃទី ២១ ខែមិថុនា ឆ្នាំ ២០២៤ ក្នុងអំឡុងពេលនៃព្រឹត្តិការណ៍ មហោស្រពតន្ត្រី។

បេក្ខជនត្រូវបំពេញបែបបទចុះឈ្មោះឲ្យបានមុនថ្ងៃទី ១៥ ខែ ឧសភា ឆ្នាំ ២០២៤។

បទប្បញ្ញត្តិនិងការណែនាំ

មាត្រាទី ១៖ ការណែនាំនិងលក្ខខណ្ឌនៃការចូលរួម

ការណែនាំសម្រាប់អ្នកដែលចង់ចូលរួមនៅក្នុងការប្រកួតប្រជែងផ្នែកក្បាច់រាំសេរីតម្រូវឲ្យមាន ចំណេះដឹងពេញលេញ និងការទទួលយកនូវគោលការណ៍នៃការអនុវត្តតាមច្បាប់ខាងក្រោម ការប្រកួតនេះគឺឥតគិតថ្លៃ និងបើកទទួលទាំង B-boys និង B-girls ទាំងអស់ដែលមានអាយុចាប់ពី ១៨ ឆ្នាំឡើងទៅ ឬ អ្នកដែលស្នាក់នៅក្នុងប្រទេសកម្ពុជាចាប់ពី ៥ឆ្នាំឡើងទៅ។

ការបើកចុះឈ្មោះគឺនឹងចាប់ផ្ដើម ចាប់ពីថ្ងៃទី ៨ ខែមេសា ដល់ថ្ងៃទី ១៥ ខែឧសភា ឆ្នាំ២០២៤។

មាត្រាទី ២៖ ច្បាប់ប្រកួតប្រជែង និងអាជ្ញាកណ្តាល

គូរប្រកួតប្រជែងទាំងអស់នឹងធ្វើឡើងនៅលើមូលដ្ឋាន ២ទល់នឹង២ ។ អ្នកចូលរួមនឹងត្រូវរាំពីរ ដងក្នុងម្នាក់មួយនាទីសម្រាប់ការជ្រើសរើសដំបូង ការជ្រើសរើសបន្ទាប់ និងវគ្គពាក់កណ្តាល ផ្តាច់ព្រ័ត្រ។ សម្រាប់វគ្គដណ្ដើមយកលេខបី និងវគ្គផ្តាច់ព្រ័ត្រពួកគេនឹងត្រូវរាំបីដងក្នុងម្នាក់ មួយនាទី ។

សម្រាប់អ្នកចូលរួមការសម្ដែងនឹងត្រូវបានគណៈកម្មការវាយតម្លៃដាក់ពិន្ទុដោយយោងទៅតាមលក្ខណៈវិនិច្ឆ័យដូចខាងក្រោមៈ ភាពច្នៃប្រឌិត បច្ចេកទេស ភាពចម្រុះ បុគ្គលិកលក្ខណៈ និងតន្ត្រី។ គណៈវិនិច្ឆ័យនឹងសម្រេចទៅលើអ្នកឈ្នះដោយការបោះឆ្នោត នៅចុងបញ្ចប់នៃ ការប្រកួតនីមួយៗដោយបើប្រាស់សម្លេងភាគច្រើន ។ ការសម្រេចចិត្តរបស់ គណៈវិនិច្ឆ័យគឺចុងក្រោយ និងគ្មានការប្រឆាំង។

អ្នកចូលរួមប្រកួតនឹងត្រូវបានហាមឃាត់មិនឱ្យប្រើប្រាស់អំពើហិង្សាទៅកាន់អ្នកប្រកួតដទៃទៀត។ ទង្វើបែបនេះនឹងទទួលបាន ការពិន័យព្រមទាំងការព្រមាន។ ការប្រព្រឹត្តខុសធ្ងន់ធ្ងរ នឹងត្រូវដកចេញជាអចិន្ត្រៃយ៍ពីការប្រកួត។

មាត្រាទី ៣៖ រង្វាន់

ពិធីប្រគល់រង្វាន់នឹងធ្វើឡើងនៅចុងបញ្ចប់នៃការប្រកួត។ រង្វាន់នឹងត្រូវផ្តល់ជូនដល់ក្រុម ជ័យលាភីទាំងបី៖

  • រង្វាន់ទីមួយ៖ ការធ្វើដំណើរកម្សាន្តរយៈពេល ១០ ថ្ងៃទៅកាន់ទីក្រុងប៉ារីស ក្នុងរដូវស្លឹកឈើជ្រុះឆ្នាំ ២០២៤ ដោយក្នុងរួមទាំងការហោះហើរត្រឡប់មកវិញ ការស្នាក់នៅ ៩ យប់នៅក្នុងសណ្ឋាគារ ការចូលរួមក្នុងសិក្ខាសាលានៃកម្មវិធីបោះជំរុំរបស់មជ្ឈមណ្ឌលជាតិដើម្បីរបាំ និងការទស្សនាកន្លែងវប្បធម៌នានា នៃទីក្រុងប៉ារីសដែលផ្សារភ្ជាប់នឹងរបាំ (Opéra de Paris, Cent Quatre et CND) ; 
  • រង្វាន់ទីពីរ៖ ឧបករណ៍បំពងសម្លេងប៊្លូធូស សៀវភៅស្តីពី breakdance និងប័ណ្ណអំណោយ Decathlon ដែលមានតម្លៃ 300$ ;
  • រង្វាន់ទីបី៖ សៀវភៅស្តីពី breakdance និងប័ណ្ណអំណោយ Decathlon ដែលមានតម្លៃ 300$ ;
  • រង្វាន់សាធារណៈ៖ ប័ណ្ណអំណោយ Decathlon ដែលមានតម្លៃ 300$

មាត្រាទី ៤៖ សិទ្ធិខាងរូបភាព

តាមរយៈការប្រកួតនេះ រូបថត និងវីដេអូរបស់លោកអ្នកចូលរួមអាចត្រូវបានថត និងផ្សព្វផ្សាយនៅលើបណ្តាញសង្គម ឬគេហទំព័ររបស់វិទ្យាស្ថានបារាំងនៅកម្ពុជា និងជាផ្នែកមួយនៃការតាំងពិពណ៌អំពីរបាំបែបហ៊ីបហប និងក្បាច់រាំសេរី ដែលបានគ្រោងទុកសម្រាប់រដូវកាលវប្បធម៌ «រាំតាមខ្ញុំ »។

សម្រាប់អ្នកចូលរួមទាំងអស់ ការចុះហត្ថលេខាលើទម្រង់នៃការណែនាំមានន័យថាយល់ព្រមទទួលយក ការអនុវត្តច្បាប់ និងបទប្បញ្ញត្តិទាំងនេះ។

Related post