ឳកាសការងារ | ជំនួយការផ្នែកទំនាក់ទំនង និង​ផ្សព្វផ្សាយ

សាលកបត្រមុខតំណែង 

ឈ្មោះមុខតំណែង | ជំនួយការផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយ
ស្ថានភាព | កិច្ចសន្យាមានថិរវេលាកំណត់រយៈពេល១ឆ្នាំ អាចបន្តបានឡើងវិញបាន និងរយៈពេលសាកល្បង ៣ខែ
លក្ខខណ្ឌការងារ | ធ្វើការ៣៩ម៉ោងក្នុងមួយសប្តាហ៍ ស្មើនឹង៥ថ្ងៃក្នុងមួយសប្តាហ៍។ សិទ្ធិឈប់សំរាក៣២ថ្ងៃ + ថ្ងៃឈប់សំរាកប្រចាំឆ្នាំ១១ថ្ងៃ
សញ្ញាប័ត្រ | កម្រិត BACII + 2​ ឬ BACII បើមានបទពិសោធន៍ក្នុងវិស័យទំនាក់ទំនង
ប្រាក់បៀវត្ស | 770 ដុល្លារអាមេរិកប្រចាំខែ ដែលត្រូវនឹងកម្រិត 5 នៃក្របខ័ណ្ឌប្រាក់បៀវត្សរ៍ជាធរមាននៅ IFC

អំពីស្ថាប័ន 

ផ្សារភ្ជាប់ជាមួយស្ថានទូតបារាំងប្រចាំនៅកម្ពុជា វិទ្យាស្ថានបារាំងនៅកម្ពុជា(IFC) មានបេសកកម្មផ្សព្វផ្សាយភាសាបារាំង វប្បធម៌បារាំង ការអប់រំកម្រិតឧត្តមសិក្សា និងការស្រាវជ្រាវ ព្រមទាំងកិច្ចសន្ទនារវាងវប្បធម៌កម្ពុជា និងបារាំង។ វិទ្យាស្ថានបារាំងនៅកម្ពុជាអនុវត្តជាមួយដៃគូក្នុងស្រុក និងអន្តរជាតិនូវសកម្មភាពជាច្រើនក្នុងវិស័យសិល្បៈទស្សនីយភាព វេទិកាផ្ដោះប្តូរគំនិត ចំណេះដឹង រួមទាំងកម្មវិធីផ្លាស់ប្ដូរនិស្សិតទៅសិក្សានៅក្រៅប្រទេស ការផ្តល់ការបង្រៀនភាសាបារាំង និងធនធានអប់រំជាដើម។ វិទ្យាស្ថានបារាំងនៅភ្នំពេញរួមមានមជ្ឈមណ្ឌលភាសា (មានអ្នកសិក្សាប្រមាណ៥000នាក់ក្នុងមួយឆ្នាំ) បណ្ណាល័យពហុឯកសារ ហាងកាហ្វេ/ភោជនីយដ្ឋាន (Le Bistrot) រោងកុនដែលអាចផ្ទុកបាន១២០កៅអី និងសាលតាំងពិពណ៌៖ ទីតាំងទាំងនេះបង្កើតជាវេទិកាដ៏មានប្រសិទ្ធភាពមួយដើម្បីបំពេញបេសកកម្ម និងអនុវត្តបាវចនា “វប្បធម៌រស់រវើក”។

អំពីការងារ

ជំនួយការផ្នែកទំនាក់ទំនងនិងផ្សព្វផ្សាយបំពេញការងារក្រោមបង្គាប់ផ្ទាល់របស់ប្រធានផ្នែកទំនាក់ទំនង និងផ្សព្វផ្សាយ ចូលរួមក្នុងការអនុវត្តផែនការទំនាក់ទំនងផ្សព្វផ្សាយរបស់វិទ្យាស្ថាន។ ការងាររបស់ជំនួយការទំនាក់ទំនង និងផ្សព្វផ្សាយរួមមាន៖

រចនា បង្កើត និងផ្សព្វផ្សាយឯកសារ

  • ការងារបកប្រែនិង/ឬការតាក់តែងឯកសារជាភាសាខ្មែរ ដែល​សំដៅ​ដល់​អ្នក​ប្រើបា្រស់​សេវាកម្មរបស់វិទ្យាស្ថានបារាំង៖ សេចក្តីប្រកាសព័ត៌មាន ខិត្តប័ណ្ណ កម្មវិធី លិខិតអញ្ជើញ ផ្ទាំងផ្សព្វផ្សាយ​ផ្សេងៗ។ល។
  • ការគ្រប់គ្រងនិងការត្រួតពិនិត្យដំណើរការផលិតឯកសាររបស់វិទ្យាស្ថានបារាំង។ទំនាក់ទំនង​ជាមួយ​ក្រុមហ៊ុន​បោះពុម្ភ៖ ក្រុមហ៊ុនផលិតគំរូ ទីភ្នាក់ងារ រោងពុម្ព។
  • ស្វែងរកដៃគូផ្តល់សេវាថ្មីៗដើម្បីវាយតម្លៃ និង​ធ្វើការប្រៀបធៀប។

ការគ្រប់គ្រង និងការត្រួតពិនិត្យការចែកចាយឯកសាររបស់វិទ្យាស្ថានបារាំង (សេវានាំសំបុត្រ បង្កើតកម្មវិធី ស្វែងរកទីតាំងចែកចាយថ្មី ធ្វើបច្ចុប្បន្នភាពឯកសារចែកចាយ។ល។)

ព្រឹត្តិការណ៍ និងទំនាក់ទំនងសាធារណៈ

  • បង្កើត និងត្រួតពិនិត្យឯកសារសារព័ត៌មាន
  • បង្កើត និងត្រួតពិនិត្យឯកសារពីដៃគូ
  • ទំនាក់ទំនងប្រចាំថ្ងៃជាមួយសារព័ត៌មាន និងដៃគូ៖ ការបញ្ជូនព័ត៌មាន ការរំលឹកពីកម្មវិធី ការណាត់ជួបជាដើម។
  • រៀបចំដំណើរការកម្មវិធីដែលសំដៅលើការផ្សព្វផ្សាយ ៖ សន្និសីទសារព័ត៌មាន ថ្ងៃបើកសម្ពោធ ជាដើម។
  • សង្ខេបព័ត៌មាន

ការគ្រប់គ្រងប្រព័ន្ធផ្សព្វផ្សាយឌីជីថលនៅវិទ្យាស្ថានបារាំង

  • ធ្វើបច្ចុប្បន្នភាពគេហទំព័រ និងបណ្តាញសង្គម
  • ការអនុវត្ត និងការត្រួតពិនិត្យប្រតិបត្តិការពិសេស
  • ការផ្ញើព្រឹត្តិបត្រព័ត៌មាន និងកាបញ្ជូនសារដាស់តឿនតាមរយៈ Mailchimp
  • ការគ្រប់គ្រងគណនី Instagram របស់ភោជនីយដ្ឋាន Bistrot (ការអភិវឌ្ឍន៍អត្ថបទជាភាសាបារាំង និងអង់គ្លេស ថតរូប សរសេរប្រតិទិនវិចារណកថា)

ការបង្កើតក្រាហ្វិក៖

  • ជួយប្រធានផ្នែកទំនាក់ទំនងក្នុងការរចនានិងផលិតឯកសារសម្រាប់ការងារផ្សព្វផ្សាយឲ្យសមស្របទៅនឹងគោលដៅផ្សព្វផ្សាយ និងបណ្តាញចែកចាយដែលមាន

អំពីជំនាញដែលស្វែងរក

ជំនាញបច្ចេកទេស

  • ជំនាញកំព្យូទ័រ និងព័ត៌មានវិទ្យា៖ Pack Office
  • មាន​ជំនាញក្នុង​ការ​និយាយ និងសរសេរបាន​ស្ទាត់៖ ភាសាបារាំង និង/ឬភាសាអង់គ្លេស + ភាសាខ្មែរ
  • មានចំណេះដឹងផ្នែក ICT
  • ត្រូវយល់ដឹងពីវិធាននៃការ​ប្រើប្រាស់បណ្តាញសង្គម និង​ពីរបៀបគ្រប់គ្រង
  • មានចំនេះដឹងលើ​ផ្នែករចនាក្រាហ្វិក (Adobe suite, Canva ជាដើម) រឹតតែ​ប្រសើរ

លក្ខណៈសម្បត្តិដែលត្រូវការ

  • ម៉ត់ចត់ និងច្បាស់លាស់​ក្នុងការងារ
  • ចេះរៀបចំទុកដាក់បាន​ល្អ
  • សមត្ថភាពក្នុងការធ្វើការជាក្រុម
  • ជំនាញ​ទំនាក់ទំនង
  • សមត្ថភាពក្នុងការធ្វើការក្នុងបរិយាកាសអន្តរវប្បធម៌
  • ស្ម័គ្រចិត្តចូលរួមអំឡុងពេលមានកម្មវិធីរៀបចំឡើង​នៅវិទ្យាស្ថាន

ចូលបំពេញការងារចាប់ពីខែកញ្ញា ឆ្នាំ ២០២៤ តទៅ
ផុតកំណត់ទទួលពាក្យ ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២៤
ផ្ញើពាក្យសុំធ្វើការរបស់អ្នកទៅកាន់អ៊ីម៉ែល [email protected] 

Related post