សន្និសីទ | Cirva ទីកន្លែងជួបគ្នារវាងការឌីហ្សាញ និងសិប្បកម្ម

>> ស្វែងយល់ពីកម្មវិធីផ្សេងៗក្នុងវដ្ត «ជំនោរអាស៊ី»  <<

មកស្វែងយល់បេសកកម្មរបស់មជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការស្រាវជ្រាវលើកញ្ចក់ និងសិល្បៈសូន្យរូប ! មជ្ឈមណ្ឌលសិល្បៈដែលដាក់ការបង្កើតជាបេះដូងនៃគម្រោងរបស់ខ្លួន លោក ស្តានីស្លាស់ កូឡូឌីយ៉េ នាយកនៃ Cirva នឹងនិយាយតួនាទីសំខាន់មួយគត់របស់ Cirva នៅលើឆាកពិភពលោក ដែលអញ្ជើញសិល្បករ និងអ្នករចនាឱ្យធ្វើការជាមួយសម្ភារៈជាក់លាក់មួយ កញ្ចក់ជាមួយនឹងសេរីភាពអត់ព្រំដែន។

មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវកែវ និងសិល្បៈសូនរូប ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨៣ ក្រោមគំនិតផ្ដួចផ្ដើមរបស់ក្រសួងវប្បធម៌ ដោយមានគោលបំណងនាំមកនូវសន្ទុះថ្មីមួយដល់ការច្នៃប្រឌិតកែវ។ មួយឆ្នាំមុននោះ រដ្ឋមន្ត្រីវប្បធម៌ ជែក ឡាង បាននឹកឃើញ«លទ្ធភាពនៃការផ្សះផ្សាគ្នារវាងឧស្សាហកម្ម និងសិល្បៈកែវ»។ ការងាររបស់អ្នកឌីហ្សាញតែងតែផ្តោតលើសិល្បៈ និងឧស្សាហកម្ម។ តាមរយៈការបណ្ដុះបណ្ដាលដែលពួកគេទទួលបាន អ្នកឌីសាញចេះសម្របខ្លួនយ៉ាងល្អទៅនឹងបរិបទនៃការច្នៃប្រឌិតបែបប្រពៃណីដែលផ្តោតលើចំណេះធ្វើពីបុរាណ ហើយនិងការផលិតវត្ថុជាស៊េរីផងដែរ។ 

ចាប់តាំងពីឆ្នាំ២០១១មក Cirva បានទទួលស្វាគមន៍អ្នកឌីសាញវ័យក្មេងដែលទទួលបានពានរង្វាន់ផ្នែកឌីសាញ Design Parade Hyères។ ពួកគេត្រូវបានអញ្ជើញមកដើម្បីគិតពីវត្ថុសាមញ្ញមួយ ៖ ភាជន៍។ គំរូទាំង១០ដែលប្រមូលផ្ដុំនៅក្នុងពិព័រណ៍«ផ្លុំ» នឹងអនុញ្ញាតឱ្យយើងស្វែងយល់ពីចំណុចពិសេសៗនៃសម្ភារៈអំពីកែវ ក៏ដូចជាការវិវត្តថ្មីៗលើជំនាញឌីសាញដែលគិតគូពីបញ្ហាសេដ្ឋកិច្ច សង្គម និងបរិស្ថានផងដែរ។ ម្នាក់ៗបានដោះស្រាយយ៉ាងប៉ិនប្រសប់ប្រឈមមុខនឹងវត្ថុធាតុដើម ហើយភាជន៍នីមួយៗរៀបរាប់ប្រាប់យើងពីដំណើរឿងមួយ។ សូមអានបន្ថែមអំពី«ផ្លុំ» ដែលរៀបចំនៅសារមន្ទីរជាតិកម្ពុជា ពីថ្ងៃទី១០ ខែមិថុនា ដល់ថ្ងៃទី៣០ ខែកញ្ញា។

—–

ស្តានីស្លាស់ កូឡូឌីយ៉េ គឺជាអ្នកអភិរក្សបេតិកភ័ណ្ឌ និងជានាយក Cirva នៅទីក្រុងម៉ាកសី ចាប់ពីឆ្នាំ២០១៩ និងជាសហអ្នករៀបចំពិព័រណ៍«ផ្លុំ»។ នៅចន្លោះឆ្នាំ២០១៥ និងឆ្នាំ២០១៩ គាត់ទទួលបន្ទុកលើសមុច្ច័យទំនើប និងសហសម័យនៅសារមន្ទីរហ្វាបនៅទីក្រុងម៉ុងពើលីយ៉េ។

Related post