ពិព័រណ៍ | ផ្លុំ !

ធ្វើដូចម៉េចដើម្បីចូលទស្សនាពិព័រណ៍នេះ?   
សារមន្ទីរជាតិបើកពីថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យចាប់ពីម៉ោង ៨ ព្រឹកដល់ម៉ោង ៥ ល្ងាច។

>> ស្វែងយល់ពីកម្មវិធីផ្សេងៗក្នុងវដ្ត «ជំនោរអាស៊ី» <<

ស្របជាមួយនឹងពិព័រណ៍«ម៉ូត និងទឹកអប់» និងក្នុងក្របខ័ណ្ឌនៃកម្មវិធីរដូវកាលវប្បធម៌«ខ្យល់អាស៊ី» វិទ្យាស្ថានបារាំងបង្ហាញពិព័រណ៍«ផ្លុំ!» ដោយសហការជាដៃគូជាមួយ le Cirva (មជ្ឈមណ្ឌលអន្តរជាតិស្រាវជ្រាវកែវ) និងសារមន្ទីរជាតិនៅក្រុងភ្នំពេញ។

ថូមានក្បាច់លម្អ និងជាវត្ថុដែលអាចមានអាយុកាលរាប់សតវត្ស ហើយបម្រើបម្រាប់របស់វាគឺហាក់មិនប្រែប្រួលឡើយ។ ប៉ុន្តែចំពោះអ្នកឌីសាញម្នាក់ៗ វាគឺជាប្រភពនៃការដកពិសោធន៍ និងភាពបត់បែន។ ក្រៅពីការដាក់ផ្កា ថូទាំងនេះមានផ្ទុកនូវគំនិត ចំណេះដឹង ជំនឿ និងសក្ដានុពលរបស់អ្នកធ្វើ។ វាគឺជាកញ្ចក់ឆ្លុះបញ្ចាំងពីអ្នកឌីសាញជំនាន់មួយ និងពីគំនិតច្នៃប្រឌិតរបស់ពួកគេ។

ការតាំងពិព័រណ៍វត្ថុកម្រទាំងនេះ ដែលច្នៃប្រឌិត និងផលិតឡើងដោយរោងសិប្បកម្ម Cirva ក៏អបអរពីកិច្ចសហការដ៏រីករាយ និងប៉ិនប្រសប់រវាងសិប្បករ និងអ្នកច្នៃម៉ូតផងដែរ ហើយនិងបង្ហាញដំណាក់កាល១០នៃការបង្កើតថ្មីចេញពីដំណើរការដ៏វែងឆ្ងាយនៃការស្រាវជ្រាវធ្វើឡើងដោយយុវជននៅលើឆាកច្នៃម៉ូតសហសម័យ។ ពិព័រណ៍នេះនាំមកនូវការមើលឃើញលើមុខរបរ និងភាពយូរអង្វែងនៃចំណេះដឹងជាប្រយោជន៍ដល់ការបង្កើតថ្មី។

តាមរយៈវត្ថុសិល្បៈនៅសារមន្ទីរជាតិនៃកម្ពុជា ពិព័រណ៍នេះគឺជាការដាក់ការបង្កើតថ្មីទាំងនេះឱ្យប្រឈមមុខនឹងប្រពៃណី សមុច្ច័យភាជន៍សម័យអង្គរនៅសារមន្ទីរជាតិ ហើយគូសបញ្ជាក់ពីសេរីភាពដែលអ្នកច្នៃម៉ូតម្នាក់ៗនៅក្នុងការបង្កើតថ្មីនូវវត្ថុមួយដែលមានបច្ចេកទេសជាច្រើនសហសវត្ស។

សូមអញ្ជើញមកចូលរួមអបអរសាទរពិធីសម្ពោធការតាំងពិព័រណ៌ ” ផ្លុំ !” នៅសារមន្ទីរជាតិកម្ពុជា ថ្ងៃសុក្រ ទី១០ ខែមិថុនា វេលាម៉ោង ៦ល្ងាច! ជាមួយនឹងការសម្តែងសិល្បៈនៃការចម្អិនអាហាររបស់សិល្បករ ឡៃ សៃតុ បន្តដោយការសម្តែង ចាប៉ីដងវែង ដោយលោក គង់ បូរ៉ាន់ និងតន្ត្រីករនៃសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ

ជាមួយនឹងស្នាដៃរបស់ Jean-Baptiste Fastrez, Brynjar Sigurðarson, Julie Richoz, Mathieu Peyroulet Ghilini, Laura Couto Rosado, Samy Rio, Pernelle Poyet, Carolien Niebling, Sara de Campos និង Gregory Granados.

Related post