ពិព័រណ៍ | ម៉ូត និងទឹកអប់

ធ្វើដូចម៉េចដើម្បីចូលទស្សនាពិព័រណ៍នេះ?  ទស្សនាដោយសេរី ឬ មានការណាត់ជាមុន ! 
វិចិត្រសាលបើកពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ពីចន្ទ ដល់ព្រហស្បតិ៍ និងពី ១០ព្រឹក ដល់ ៥ល្ងាច ថ្ងៃសុក្រ/សៅរ៍

>> ស្វែងយល់ពីកម្មវិធីផ្សេងៗក្នុងវដ្ត «ជំនោរអាស៊ី» <<

សូមអញ្ជើញមកស្រង់ក្លិនទឹកអប់ម៉ូតទាន់សម័យនៅវិទ្យាស្ថានបារាំងនៅកម្ពុជា! ជាមួយនឹងការចាប់ផ្ដើមរដូវកាលវប្បធម៌ទី៣នៃ«ជំនោរអាស៊ី» វិទ្យាស្ថានបារាំងសូមបង្ហាញពិព័រណ៍ថ្មីមួយ «ម៉ូត និងទឹកអប់»!

ទឹកអប់ និងម៉ូតត្រូវបានផ្សារភ្ជាប់ជាមួយគ្នាតាំងពីដើមសតវត្សទី២០មកម្ល៉េះ ហើយបច្ចុប្បន្នគ្មានមួយណាខ្វះមួយណាបានឡើយ។ ប៉ូល ព័ររ៉េ បាននិយាយទៅកាន់អតិថិជនរបស់ខ្លួនថា ៖ «រ៉ូបរបស់អ្នកនាងស្អាតណាស់ ប៉ុន្តែទឹកអប់ខ្ញុំមួយតំណក់នៅលើភ្លីរ៉ូបអ្នកនាង នឹងធ្វើឱ្យរ៉ូបអ្នកនាងអស្ចារ្យតែម្ដង»។ ចាប់ពីពេលនោះមក ទឹកអប់ហាងសម្លៀកបំពាក់ម៉ាកប្រណីតៗក៏បានចូលខ្លួនបំពេញផ្នែកមួយនៃពិភពម៉ាឃីតធីង។ ឆាណែល កាល់វីនគ្លីន ឌីអរ អ៊ីវសាំងឡូរ៉ង់…គ្រប់ម៉ូតល្បីៗទាំងអស់បានរកឃើញក្លិនក្រអូបពិសេសផ្ទាល់របស់ខ្លួន ហើយទឹកអប់ក៏ត្រូវបានផលិតឡើងដូចជាគ្រឿងតុបតែងលម្អដ៏ចាំបាច់មួយ ពោលគឺរូបរាងមនុស្សមិនទាន់មកដល់ផងក្លិនក្រអូបមកដល់មុនរួចទៅហើយ។

ពិព័រណ៌«ម៉ូត & ទឹកអប់» ពីថ្ងៃ ២ មិថុនា ដល់ ២២ តុលា នៅវិទ្យាស្ថានបារាំង នឹងបង្ហាញទំនាក់ទំនងយ៉ាងជិតស្និទ្ធរវាងម៉ាកសម្លៀកបំពាក់ល្បីៗ និងធាតុផ្សំនៃក្លិនក្រអូប ហើយនឹងតាំងបង្ហាញម៉ាកជាង១០ដែលល្បីឈ្មោះនៅក្នុងការបង្កើតទឹកអប់។ សូមអញ្ជើញមកអបអរការបើកសម្ពោធចាប់ពីម៉ោង៦និង៣០នាទីល្ងាច ជាមួយនឹងការបង្ហាញថ្វៃដីធ្វើម្ហូបរបស់ឡៃ សៃតូ ដែលល្បីឈ្មោះដោយសារម្ហូបដ៏មានសិល្បៈរបស់នាង និងបន្តដោយការប្រគំតន្ត្រីរបស់ក្រុម KlapYaHandz ដោយមានវត្តមានរបស់ស្រីល័ក្ខ និងវិទូ!

នៅក្នុងឱកាសនេះ ទឹកអប់ម៉ាក«In the arboretum» បង្កើតឡើងសម្រាប់ខួប៣០ឆ្នាំរបស់វិទ្យាស្ថានបារាំងនៅកម្ពុជា ក្រោមកិច្ចសហការរវាងសិល្បករ ពេជ្រ សុភាព ជាមួយនឹងអ្នកជំនាញខាងទឹកអប់ ឈ្មោះវីយ៉ូឡែន កូឡា ដែលផលិតដោយចលនារប្បធម៌ឃានវិញ្ញាណ  Nez នឹងត្រូវដាក់តាំងបង្ហាញ។

ម៉ាកល្បីៗ ៖ Chanel, Rochas, Christian Dior, Givenchy, Yves Saint Laurent, Thierry Mugler, Kenzo, Jean-Paul Gaultier.

ដៃគូសហការជាមួយ le mouvement culturel olfactif Nez និង Cirva (មជ្ឈមណ្ឌលស្រាវជ្រាវកែវ) ក្រុងម៉ាកសី។

ធ្វើដូចម៉េចដើម្បីចូលទស្សនា? 

ចូលទស្សនាដោយសេរី (១៥នក់យ៉ាងច្រើន ក្នុងវិចិត្រសាល) / ការទស្សនាអមដោយអ្នកសម្របសម្រួល ត្រូវណាត់ទុកជាមុន
ដើម្បីណាត់ទុកជាមុន [email protected] 

ការទស្សនាអមដោយអ្នកសម្របសម្រួល

ទស្សនាការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួលតែម្នាក់ឯង ឬជាក្រុម ជាភាសាបារាំង ឬជាភាសាខ្មែរ! អ្នកអាចទាញយកអត្ថប្រយោជន៍ពីពេលនេះ ដើម្បីពិភាក្សា សួរសំណួរ និងចែករំលែកអំពីការងារនៅក្នុងការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួល និងអ្នកទស្សនាផ្សេងទៀត។

ជាភាសាបារាំង (ថ្ងៃអង្គារ ព្រហស្បតិ៍ និងថ្ងៃសៅរ៍) ជាភាសាបារាំង (ថ្ងៃពុធ និងសុក្រ) និងជាភាសាអង់គ្លេស (តាមការស្នើរសុំ)
ថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍ៈ ១១ព្រឹក – ១២ថ្ងៃត្រង់, ៤រសៀល – ៥ល្ងាច, ៥ល្ងាច – ៦ល្ងាច។
ថ្ងៃសុក្រ និងថ្ងៃសៅរ៍៖ ៣រសៀល – ៤រសៀល, ៤រសៀល – ៥ល្ងាច
ចាំបាច់ត្រូវណាត់ទុកជាមុន

Related post