សន្និសីទ | វាចាសិល្បករ សិល្បៈអាហារ ឡៃ សៃតុ

>> ស្វែងយល់ពីកម្មវិធីផ្សេងៗក្នុងវដ្ត «ជំនោរអាស៊ី»  <<

ឡៃ សៃតុ កើតនៅហ៊ីរ៉ូសាគី (ជប៉ុន) នៅឆ្នាំ១៩៨០ បានបង្កើតសញ្ញាណនៃ«សិល្បៈអាហារ»។ អាហាររបស់នាងគឺផ្ដល់ទាំងភាពស្រស់ស្អាត រសជាតិឆ្ងាញ់ និងពោរពេញដោយគំនិត ៖ «ការសម្ដែង ទេសភាពដ៏អស្ចារ្យ និងញ៉ាំបាន តែក៏ជារូបភាពបំភាន់ភ្នែកដែលបាត់ទៅវិញ ហើយដែលយើងម្នាក់ៗមានការបកស្រាយរៀងៗខ្លួន»។ តាមរយៈវត្ថុធាតុដើមធម្មជាតិ នាងស្នើនូវការច្នៃប្រឌិតថ្មីៗសម្រាប់សាធារណជនពិសេសមួយ ដែលជួបជុំគ្នាដើម្បីស្វែងរករសជាតិ ក្លិន ឬរូបរាងផ្សេងៗដែលមិននឹកស្មានដល់។ អាហារបង្កើតឡើងដោយសៃតុ គឺមានពាក់ព័ន្ធនឹងទេវកថា ព្រេងនិទាន ប្រវត្តិសិល្បៈ និងចង្វាក់ផែនដីព្រមទាំងចក្រវាឡ ហើយវាតម្រូវឱ្យយើងប្រើញាណផ្សេងៗរបស់យើង។

ឡៃ សៃតុ រស់នៅ និងធ្វើការនៅទីក្រុងប៉ារីសតាំងពីឆ្នាំ២០០៣។ នាងបានចូលរួមកម្មវិធី Rijksakademie នៅអាំស្តឺដាម (២០១០-២០១១)។ ស្នាដៃរបស់នាងត្រូវបានតាំងបង្ហាញនៅក្នុងកន្លែងល្បីៗជាច្រើន ដូចជាមជ្ឈមណ្ឌលប៉ុមពីឌូសៀងហៃនិងប៉ារីស មូលនិធិ Morra នៅអ៊ីតាលី វិចិត្រសាលសិល្បៈ AKINCI នៅអាំស្តឺដាម សារមន្ទីរ des Abattoirsក្រុងទូលូ ជាដើម។

Related post