សន្និសីទតាមអនឡាញ | ស៊ីលវាំង លីម រឿងរ៉ាវនៃជីវិតក្នុងពិភពម៉ូត

[ជាផ្នែកមួយនៃ ពិព័រណ៍ “ណាត់ ណាប់ ម៉ាប់” និងរដូវវប្បធម៌ស្តីពីវាយនភណ្ឌ ការបង្កើត និងការច្នៃប្រឌិតថ្មីនៅកម្ពុជា]

ស៊ីលវាំង លីម កើតនៅឆ្នាំ ១៩៥១ នៅខេត្តកែប។ ចំណង់ចំណូលចិត្តអំពីរបាំខ្មែរនិងការចាប់អារម្មណ៍ពីសំលៀកបំពាក់ដ៏អស្ចារ្យរបស់ក្រុមរបាំព្រះរាជទ្រព្យបានបង្កើត លោកមានការស្រលាញ់វាយនភណ្ឌ។ នៅឆ្នាំ ១៩៧២ សង្គ្រាមស៊ីវិលបានជំរុញឱ្យគាត់និរទេសខ្លួនទៅរស់នៅនៅប្រទេសបារាំង នៅទីក្រុងប៉ារីសដែលជាកន្លែងដែលគាត់ធ្វើការអស់រយៈពេលជាច្រើនឆ្នាំសម្រាប់ក្រុមហ៊ុនម៉ូដធំ ៗ ដូចជា Givenchy និង Dior ដែលក្នុងនោះលោកក៏បានចូលរួមការងារក្នុងបង្កើតម៉ូតសម្លៀកជាច្រើនទៀត។ ត្រឡប់មកប្រទេសកម្ពុជាវិញក្នុងឆ្នាំ ២០០០ ស៊ីលវាំង លីម បានដាក់ទេពកោសល្យរបស់គាត់ក្នុងការបម្រើដល់របាំព្រះរាជទ្រព្យដែលគាត់បានរចនាសំលៀកបំពាក់ ដោយធ្វើទំនើបកម្មនូវដំណើរការផលិតដែលធ្លាប់ធ្វើ ដែលមានអាយុកាលរាប់សតវត្សរ៍។

សន្និសីទសម្របសម្រួលនិងដឹកនាំដោយ អេឡេអូណ័រ សុខអាលកាវិច(éonore Sok-Halkovich ) អ្នកកាសែតថតរូបរស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ ២០១៥ ជាកន្លែងដែលគាត់ធ្វើការជាអ្នកឆ្លើយឆ្លងព័ត៌មានអោយសារព័ត៌មានបរទេស ខណៈកំពុងអភិវឌ្ឍគម្រោងផ្ទាល់ខ្លួនក្នុងការសរសេរល្ខោននិងថតរូប។ គាត់គឺជាអ្នកនិពន្ធសៀវភៅ “ប្រជាជនកម្ពុជា ខ្សែជីវិតរបស់ប្រជាជន” របស់សិក្ខាសាលាអង់រី ដូអីយ៉េ(Ateliers Henry Dougier) ឆ្នាំ ២០១៩ ។

ជាមួយស៊ីលវាំង លីម រៀបចំដោយអេឡេអូន័រ សុខអាលកាវិច ព្រមទាំងបង្ហាញដោយ វា៉ឡង់តាំង រ៉ូឌ្រីហ្គេ។

ដើម្បីតាមដានសន្និសីទ 👉 ចុចទីនេះ !

Related post