ពិព័រណ៍ | ណាត់ ណាប់ ម៉ាប់

តើធ្វើដូចម្តេចដើម្បីអាចចូលទស្សនាពិព័រណ៍នេះ? ចុះឈ្មោះសម្រាប់ការចូលទស្សនាពិព័រណ៍ដាចដោយឡែកពីគេ !
វិចិត្រសាលបើកពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ពី ច័ន្ទដល់ព្រហស្បតិ៍ និងចាប់ពីម៉ោង ១០ព្រឹកដល់ ៥ល្ងាច ថ្ងៃសុក្រនិងសៅរ៍។

ការទស្សនាអមដោយអ្នកសម្របសម្រួល

ទស្សនាការតាំងពិព័រណ៍ជាមួយអ្នកសម្រុះសម្រួលតែម្នាក់ឯងឬជាក្រុមជាភាសាបារាំងឬជាភាសាខ្មែរ។ អ្នកអាចទាញយកអត្ថប្រយោជន៍ពីពេលនេះដើម្បីពិភាក្សាសាកសួរនិងចែករំលែកអំពីស្នាដៃនៅក្នុងពិព័រណ៍ជាមួយអ្នកសម្រុះសម្រួលនិងអ្នកទស្សនាផ្សេងទៀត។

ជាភាសាខ្មែរ (ថ្ងៃ ពុធ និងសុក្រ) និងជាភាសាបារាំង (ថ្ងៃអង្គារ ព្រហស្បតិ៍ និងសៅរ៍)
ថ្ងៃអង្គារ ដល់ថ្ងៃព្រហស្បតិ៍ៈ ១១ព្រឹក -១២ល្ងាច, ៤រសៀល – ៥ល្ងាច, ៥ល្ងាច -៦ល្ងាច ។
ថ្ងៃសុក្រនិងថ្ងៃសៅរ៍ៈម៉ោង ៣:០០ រសៀល – ៤ :០០ ល្ងាច ៤ :០០ ល្ងាច – ៥ :០០ ល្ងាច

ចាំបាច់ត្រូវកក់ទុកជាមុន

“ជួបជាមួយវត្ថុសិល្បៈ”

រៀងរាល់ថ្ងៃសុក្រវេលាម៉ោង ១១: ៣០ព្រឹក អ្នកសម្របសម្រួលនឹងជួបអ្នកជាមួយការងាររយៈពេល ១០ នាទី។ ឱកាសពិសេសនៃភាពស្និទ្ធស្នាលជាមួយការងារពីការតាំងពិព័រណ៍បច្ចុប្បន្នដើម្បីរៀនអំពីសិល្បករដែលកាន់កាប់កន្លែងរបស់យើង។
ថ្ងៃសុក្រវេលាម៉ោង ១១:៣០ព្រឹក (ជាភាសាបារាំង)
ចាំបាច់ត្រូវកក់ទុកជាមុន

សកម្មភាពកម្សាន្តពីពិព័រណ៍វាយនភ័ណ្ឌសម្រាប់កុមារ

នាំកូន ៗ របស់លោកអ្នកមកស្វែងយល់ពីការតាំងពិព័រណ៍ “ណាត់ ណាប់ ម៉ាប់” តាមរយៈសកម្មភាពកម្សាន្តតាមបែបច្នៃប្រឌិតនិងរីករាយអមដោយអ្នកសម្របសម្រួល!
ដើម្បីមើលសកម្មភាពកម្សាន្តទាំងនេះ

ជាភាសាបារាំង និងខ្មែរ
មួយក្រុមមានគ្នាយ៉ាងច្រើន ៨នាក់ (ចាំពីអាយុ ៥ឆ្នាំ)
ចាំបាច់ត្រូវកក់ទុកជាមុន

វិទ្យាស្ថានបារាំងនៅកម្ពុជាកំពុងសម្ពោធរដូវកាលវប្បធម៌ដំបូងនៃកម្មវិធីប្រចាំឆ្នាំរបស់ខ្លួនគឺ៖វដ្តនៃវាយនភណ្ឌ! សម្លៀកបំពាក់ ការច្នៃម៉ូដ ការបង្កើតនិងការច្នៃប្រឌិត នៅក្នុងប្រទេសកម្ពុជានិងកន្លែងផ្សេងទៀតនឹងក្លាយជាប្រធានបទដ៏សំខាន់នៃព្រឹត្តិការណ៍វប្បធម៌របស់យើង ក្នុងខែបន្ទាប់ទៀត។

ការសម្ពោធពិធីតាំងពិព័រណ៍ ចាប់ផ្តើមលើប្រធានបទ “ណាត់ណាប់ ម៉ាប់” ដែលផ្តោតលើវិស័យវាយនភណ្ឌគ្រប់ប្រភេទទាំងអស់ ក្រោមទម្រង់ជាអំបោះ ក្រណាត់សម្រាប់សំលៀកបំពាក់ប្រពៃណី ក្រណាត់សំពត់ ក្រមា កន្ទេល កម្រាល ផ្ទាំងក្រណាត់ លាយបញ្ចូលគ្នា នឹងផ្គុំគ្នា ដើម្បីបង្កើតបានជាកម្រាលព្រំដ៏ស្រស់ស្អាត និងប្លែកភ្នែក ឆ្លុះបញ្ចាំងអំពីគំនិតច្នៃប្រឌិតដ៏អស្ចារ្យរបស់ឧស្សាហកម្មនេះ។

កម្មវិធីវប្បធ៌មនេះ បានប្រមូលផ្តុំ៖
– ក្រណាត់ដែលបានមកពីសារមន្ទីរជាតិនៃកម្ពុជា ក៏ដូចជា សំលៀកបំពាក់ និងក្រណាត់ពីរបាំព្រះរាជទ្រព្យនៃប្រទេសកម្ពុជា។
– ស្នាដៃរបស់សិល្បករ ក៏ដូចជាសិប្បករ ជនជាតិខ្មែរឬរស់នៅក្នុងប្រទេសកម្ពុជា រួមមាន៖
ស៊ីលវាំង លីម, ពេជ្រ សុភាព, ឯម រៀម, រ៉ុមីដា គេធ, តូម៉ាស ចាសហ្វ្រេ, អេរិក រេសុីណា និង ទិត្យ វាសនា
– គម្រោងរបស់ មីរីយ៉ាម អូម៉ា អាវ៉ាឌី «ហ្ស៊ីរ៉ូម៉ានី បាល់កញ្ចក់» នៅក្នុងកូលិកស្សិនឆ្នាំ ២០២១ (LA COLLECTION 2021) នៅវិទ្យាស្ថានបារាំងនៅប៉ារីស។
– រូបភាពរបស់ស្ត្រី ដែលធ្វើការនៅក្នុង វាយនភ័ណ្ឌដែលថតដោយអ្នកថតរូប ម៉ិច សេរីរ័ត្ន, ពេជ្រ សុភាព និងសុវណ្ណ ភីឡុង។រូបថតពាក់កណ្តាលខ្លួន ដែលរៀបចំតាំងបង្ហាញដោយអ្នកសារព័ត៌មាន អេលេអូណូរ៉េ សុខអាលកូវិច
– សំរង់វីដេអូក្បាច់រាំ របស់សិល្បករ ល័ ហ្វូល៊ែ ជាសិល្បករដំបូងក្នុងពិភពក្បាច់រាំទំនើប។

ការចូលទស្សនាពិព័រណ៍ក្នុងវិចិត្រសាល(ដោយសេរី ឬអមដោយអ្នកសម្របសម្រួល)  ត្រូវបានកំណត់ត្រឹមចំនួន ១០នាក់យ៉ាងច្រើន។
ចាំបាច់ត្រូវពាក់ម៉ាស់។

Related post