រដូវកាលវប្បធម៌ “រាំតាមខ្ញុំ” ពីថ្ងៃទី ៩ ឧសភា ដល់ថ្ងៃទី ២៦ ខែមិថុនា

[LIRE EN FRANÇAIS]

ដូវកាលវប្បធម៌ “រាំតាមខ្ញុំ” ពីថ្ងៃទី ៩ ឧសភា ដល់ថ្ងៃទី ២៦ ខែមិថុនា

វិទ្យាស្ថាន​បារាំង​កម្ពុជា​ប្រារព្ធអបអរសាទរ​សិល្បៈ​របាំ​ក្នុងភាពសម្បូរ​បែប ​តាមរយៈ​រដូវកាល​វប្បធម៌​ថ្មី “រាំ​តាមខ្ញុំ”។ របាំដែលជាចំណុចស្នូលនៃទំនៀមទំលាប់ប្រពៃណីខ្មែរ ឆ្លុះបញ្ចាំងពីប្រវត្តិសាស្រ្តនៃអរិយធម៌ ក្នុងការវិវត្តយ៉ាងស្វាហាប់របស់វា។ រដូវកាលនេះ ឆ្លាស់គ្នារវាងពិធីនានា ​ស័ក្តិ​សិទ្ធ​ កីឡា និងការកម្សាន្ត នឹងស្វែងយល់ពីចង្វាក់ និងស្ទីលនានា ដែលមានការប្រែប្រួល រវាងការអនុវត្តតាមក្បួនតម្រា និងសេរីភាពពេញលេញក្នុងការបញ្ចេញមតិ។

យើង​នឹង​ចាប់​ផ្តើម​ជាមួយ​នឹង​ការ​តាំង​ពិព័រណ៍មួយ ​ដែល​ឧទ្ទិស​ដល់​ប្រវត្តិ​នៃ​របាំ​នៅក្នុង​ប្រទេស​កម្ពុជា ការរួបផ្សំគ្នា   ​ររាងគំនូរ រូប​ថត​ និង​បំណែក​បុរាណ​វិទ្យា​នៃ​កាយវិការ​របាំ។ ដោយសារកំណាយ​បុរាណ​វិទ្យា​ និងបណ្ណសាររបស់សាលាបារាំងចុងបូព៌ា ការ​ការ​តាំង​ពិព័រណ៍នេះនឹងបង្ហាញបណ្ណសាររូបថតនៃរបាំបុរាណ និងប្រជាប្រិយខ្មែរ។

ស្នាដៃរបស់លោក រ៉ូម៉ាំង ប៊ែនីនី (Romain Bernini) នឹងសន្ទនាដូចជាព្រលឹងក្បាច់រាំនៅព្យួរជាមួយនឹងកាយវិការដ៏ប្រណិតរបស់អ្នករបាំ។ របាំជាបេតិកភណ្ឌអរូបី លេចឡើង និងបាត់ទៅវិញក្នុងពេលដ៏ខ្លីនៃពេលនេះ នៅចន្លោះពេលទៀងទាត់ ឬមិនទៀងទាត់។ គ្រាដ៏កម្រនឹងបង្ហាញដោយមិនអាចពិពណ៌នាបាន។

រដូវកាលនេះនឹងមានភាពចម្រុះ ដោយមានការសម្តែងរបាំបុរាណរបស់សាលាសម្ដេចរាជបុត្រី ព្រះរៀម នរោត្តម បុប្ផាទេវី របាំប្រជាប្រិយខ្មែរដូចជា របាំគោះត្រឡោក របាំចាក់គ្រើល របាំត្រុដិ និងរបាំ​ទន្សោង​គោព្រៃ ក៏ដូចជាការសម្តែងរបាំសហសម័យទោលជាមួយអ្នកនាង សារ៉ាវ៉ាន់នី តាណានិត (Sarawanee Tanatanit) ដែលរៀបចំដោយអ្នកច្នៃក្បាច់រំាបារាំងលោកអាប៊ូ ឡាហ្គ្រា (Abou Lagraa) នៅប្រទេសថៃ។ វិទ្យាស្ថានបារាំងកម្ពុជា នឹងធ្វើឱ្យញាប់ញ័រ ទៅតាមចង្វាក់នៃការសម្តែងភ្លាមៗឥតព្រៀងទុក ដោយធ្វើឱ្យសួនច្បាររបស់វិទ្យាស្ថានមានភាពភាពកន្ត្រាក់រស់រវើក ជាមួយនឹងដង្ហើមនៃភាពឥតព្រៀងទុក និងការច្នៃប្រឌិតបែបសិល្បៈ។

ដោយសារតន្ត្រី និងរបាំមិនអាចកាត់ផ្តាច់ពីគ្នាបាន ព្រឹត្តិការណ៍ពហុវសិល្បៈមួយនេះ នឹងរួមបញ្ចូលគ្នានូវបទចម្រៀង តន្ត្រី និងរបាំ ដែលនាំមកជាមួយគ្នានូវអ្នកចម្រៀងសូប្រាណូ ម៉ារី វ៉ាស្កូនី (Marie Vasconi) អ្នកលេងព្យ៉ាណូ Etienne Chenevrier និងក្រុមអ្នករបាំ ក្រោមការដឹកនាំ និងច្នៃក្បាច់រាំរបស់អ្នកនាង ខេន វ៉ាន់ធី តាមរយៈបទភ្លេងរបស់ Fauré, Debussy, Poulenc…

នៅមុនពេលនៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិកនៅទីក្រុងប៉ារីស ការរាំបែបកីឡានឹងត្រូវអញ្ជើញជាកិត្តិយសជាលើកដំបូង៖ ការរាំ Break Dance នឹងក្លាយជាវិញ្ញាសាអូឡាំពិកមួយក្នុងចំណោមវិញ្ញាសាអូឡាំពិកនានាក្នុងឆ្នាំ២០២៤។ វិទ្យាស្ថានបារាំងកម្ពុជា នឹងប្រារព្ធការប្រកួតកីឡាអូឡាំពិក ជាមួយនឹងការប្រកួតការរាំ Break Dance នៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ជាមួយនឹងវង្វាន់ជាការធ្វើដំណើររយៈពេល ១០ ថ្ងៃទៅកាន់ទីក្រុងប៉ារីស សម្រាប់ការជួបជុំបែបរបាំវប្បធម៌ តាមរយៈកម្មវិធីបោះជំរុំនៅមជ្ឈមណ្ឌលរបាំជាតិ។

នៅមុនពេលនៃព្រឹត្តិការណ៍កីឡាអូឡាំពិក និងប៉ារ៉ាអូឡាំពិកនៅទីក្រុងប៉ារីស ការរាំបែបកីឡានឹងត្រូវអញ្ជើញជាកិត្តិយសជាលើកដំបូង៖ ការរាំ Break Dance នឹងក្លាយជាវិញ្ញាសាអូឡាំពិកមួយក្នុងចំណោមវិញ្ញាសាអូឡាំពិកនានាក្នុងឆ្នាំ២០២៤។ វិទ្យាស្ថានបារាំងកម្ពុជា នឹងប្រារព្ធការប្រកួតកីឡាអូឡាំពិក ជាមួយនឹងការប្រកួតការរាំ Break Dance នៅថ្ងៃទី៣១ ខែឧសភា និងថ្ងៃទី១ ខែមិថុនា ជាមួយនឹងវង្វាន់ជាការធ្វើដំណើររយៈពេល ១០ ថ្ងៃទៅកាន់ទីក្រុងប៉ារីស សម្រាប់ការជួបជុំបែបរបាំវប្បធម៌ តាមរយៈកម្មវិធីបោះជំរុំនៅមជ្ឈមណ្ឌលរបាំជាតិ។

វដ្ដភាពយន្ដដែលឧទ្ទិសដល់សិល្បៈរបាំ និងប្រវត្តិរបស់របាំ នឹងធ្វើឱ្យកម្មវិធីនេះកាន់តែសម្បូរបែប រួមទាំងភាពយន្តជីវប្រវត្តិដោយលោក ម៉ៃឃើល ឡប់ (Michael Laub) និងភាពយន្តឯកសារពីមជ្ឈមណ្ឌលរបាំជាតិ និងវេទិកាលីយ៉ុង Numéridanse។

Related post