ពិព័រណ៍ | ម៉ាំងហ្គាចា ម៉ាំងហ្គាបា

ធ្វើដូចម៉េចដើម្បីចូលទស្សនាពិព័រណ៍នេះ?  ទស្សនាដោយសេរី ឬ មានការណាត់ជាមុន ! 
វិចិត្រសាលបើកពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ពីចន្ទ ដល់ព្រហស្បតិ៍ និងម៉ោង ១០ព្រឹក ដល់ ៥ល្ងាច ថ្ងៃសុក្រ/សៅរ៍

ម៉ាំងហ្គាចា ម៉ាំងហ្គាបា

វិទ្យាស្ថានបារាំងកម្ពុជាសូមធ្វើការបង្ហាញ រដូវកាលវប្បធម៌លើកទី៣ របស់ខ្លួន ៖ “ម៉ាំងហ្គាចា ម៉ាំងហ្គាបារា” ចាប់ពីថ្ងៃទី ២៩ ខែមិថុនា ដល់ថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៣! ជារដូវកាលវប្បធម៌មួយ ដែលនឹងលើកឡើងពីរឿងត្លុតនានា និង​ ការផ្លាស់ប្តូរររវាង អឺរ៉ុប / អាស៊ី ហើយជាពិសេសប្រទេសរវាង ប្រទេសបារាំង / ប្រទេសជប៉ុន / ប្រទេសកម្ពុជា ដោយផ្តោតលើរឿងប្រភេទ ម៉ង់ហ្វ្រា / manfra រឿងត្លុតបារាំង។ ប្រទេសបារាំង​ត្រូវ​បាន​គេ​ចាត់​ទុក​ជា​ប្រទេស​ទី​ពីរ​ក្នុង​ប្រភេទរឿងត្លុត!

រដូវកាលវប្បធម៌នេះ នឹងប្រមូលផ្តុំអ្នកនិពន្ធរឿងត្លុត រឿងគំនូររូបភាព ជាពិសេសនៅប្រទេសបារាំង នៅលើជញ្ជាំងខាងក្រៅរបស់​បណ្ណាល័យ និងនៅមជ្ឈមណ្ឌលភាសា ក៏ដូចជាមាន ការតាំងបង្ហាញស្នាដៃរបស់ លោក អ៊ីហ្សាស៊ី សាកាហ្គូឈី នៅក្នុងវិចិត្រសាលនៃវិទ្យាស្ថានបារាំងកម្ពុជា នៅក្នុងក្របខណ្ឌនៃតាំងពិពណ៌ ដែលមានចំណងជើងថា «អ៊ីកគ្យូ មនុស្សមិនសមរម្សរឿងរបស់ព្រះសង្ឃមួយព្រះអង្គ ក្នុងប្រភេទរឿងត្លុក» រៀបចំឡើងដោយយសហការជាមួយស្ទូឌីយោ Koi ជាពិសេស លោក កេនហ្សូ ស៊ុយស៊ូគី​ (Kenzo Suzuki) និង លោកដូម៊ីណិក វើរេ (Dominique Veret) ជាមនុស្សសកម្មក្នុងវិស័យរឿងត្លុតតាំងពីឆ្នាំ១៩៨៨ និង លោកវាំងសង់ ប៊ែនីញែរ (Vincent Bernière) អ្នករៀបចំពិព័រណ៍ អ្នកបោះពុម្ពផ្សាយ និងជាអ្នកកាសែតបារាំង។

សកម្មភាពជាច្រើន នឹងដាក់បង្ហាញនៅបរិវេនវិទ្យាស្ថានបារាំងទាំងអស់ ហើយនឹងរួមមានសិក្ខាសិលាសិក្សា ការទស្សនាដោយមានការពន្យល់ សន្និសីទនានា និងវដ្តនៃភាពយន្តគំនូរជីវចល ដើម្បីអបអរសាទររឿងត្លុត និង​​ រឿងត្លុតបារាំង នៅរាជធានីភ្នំពេញ។

អ៊ីហ្សាស៊ី សាកាហ្គូឈី

លោក អ៊ីហ្សាស៊ី សាកាហ្គូឈី ជាអ្នកគូរ និងនិពន្ធរឿងត្លុត និងរឿងគំនូរជីវចលដ៏ល្បីល្បាញ (តូក្យូ ១៩៤៦  – ១៩៩៥) បានចាប់ផ្តើមអាជីពរបស់គាត់ជាអ្នកគូរគំនូរ នៅស្ទូឌីយោគំនូរជីវចល អូហ្សាមូ តេហ្ស៊ូកា (Osamu Tezuka) ។ ដោយគាត់ចាប់អារម្មណ៍និងមានចំណង់ចំណូលចិត្តខ្លាំងចំពោះ រឿងគំនូររូបភាពកំប្លែង ហើយជាពិសេសគាត់ចង់គ្រប់គ្រងវត្ថុទាំងអស់ដែលកើតចេញពីការបង្កើតរបស់គាត់យ៉ាងពេញលេញ គាត់បានបោះបង់ចោលកុនជីវចលនៅទសវត្សរ៍ឆ្នាំ ១៩៧០ ដើម្បីលះបង់ខ្លួនឯងទាំងស្រុងក្នុងការផលិតរឿងត្លុត ដែលរឿងដែលល្បីល្បាញជាងគេគឺ រឿង Version ផ្កាថ្ម និងអ៊ីកគ្យូ

គាត់នៅជាមួយលោក អូហ្សាមូ តេហ្ស៊ូកា ដែលជាអ្នកនិពន្ធរឿងត្លុតដំបូង និងបោះពុម្ពនៅប្រទេសបារាំងក្នុងឆ្នាំ១៩៧៨ នៅក្នុងទស្សនាវដ្តី Le Cri qui tue ។ យើងត្រូវរងចំារហូតដល់មានការផ្ទុះទីផ្សាររឿងត្លុតនៅប្រទេសបារាំងក្នុងទសវត្សរ៍ឆ្នាំ ២០០០ ទើបមានរឿងត្លុតរបស់អ្នកនិពន្ធល្បីៗជប៉ុន ត្រូវបានបោះពុម្ព និងបកប្រែជាភាសាបារាំង។ សព្វថ្ងៃនេះ ប្រទេសបារាំងគឺជាទីផ្សារបរទេសដំបូងគេបង្អស់ សម្រាប់រឿងត្លុតជប៉ុន ហើយរឿងត្លុត គឺជាវិស័យសំខាន់បំផុតសម្រាប់ការលក់សៀវភៅនៅក្នុងប្រទេសបារាំង ជាពិសេសសម្រាប់ទស្សនិកជនវ័យក្មេង។

ដើម្បីទទួលបានព័ត៌មានបន្ថែមទៀតអំពីការតាំងពិព័រណ៌រឿងត្លុក អ៊ីកគ្យូ មនុស្សមិនសមរម្ស រឿងរបស់ព្រះសង្ឃមួយព្រះអង្គ ក្នុងប្រភេទរឿងត្លុក  និងលើស្នាដៃរបស់ លោកសាកាហ្គូជី។ >> ព័ត៌មានបន្ថែម

“រឿងគំនូររូបភាពកំប្លែង” នៅប្រទេសបារាំង “រឿងត្លុត Manga ” នៅប្រទេសជប៉ុន

រឿងគំនូររូបភាពកំប្លែង ជាសិល្បៈដែលពេញនិយម ឆ្លងជំនាន់ និងជាសាកល ហើយទាញយកប្រភពរបស់ខ្លួនពីប្រវត្តិនៃការតំណាង នៅភាគខាងលិច ដូចជានៅបូព៌ា ពីសិល្បៈតុបតែងបែបគំនូរជប៉ុន។ សិល្បៈនេះកើតមុនពេលរឿងកុន រឿងគំនូររូបភាពកំប្លែងដែលត្រូវបានគេស្គាល់ថាជាសិល្បៈទី៩ គឺនៅសហសម័យនៅក្នុងប្រទេសបារាំងជាមួយនឹងសម័យថតរូបពិសេសហៅថា daguerréotype ដែលជាដំណើរការថតរូបដែលត្រូវបានបង្កើតឡើងដោយ Nicéphore Niepce និង Louis Daguerre ក្នុងឆ្នាំ ១៨៣៩ ។

ដោយយោងប្រវត្តិសាស្រ្តទៅអូគូសៃ(Hokusai) រឿងត្លុតបានបង្ហាញខ្លួននៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ ១៨១៤។ យើងកំណត់ការរីកចំរើនរបស់រឿងត្លុត ក្រោយសង្គ្រាមលោកលើកទីពីរ ក្នុងទសវត្សរ៍ទី៥០ និង ៦០ រហូតដល់ការកើនឡើងជាសកលនាពេលបច្ចុប្បន្ន។ ពាក្យ manga មានន័យថា រូបភាពគំនូរមិនទាន់ចប់ គួរឱ្យអស់សំណើច (Ga: គំនូររូបភាព / man: ដែលផ្តល់ភាពរីរាយ)។ លើសពីប្រភពដើមភូមិសាស្ត្រសាមញ្ញ ប្រភេទសារព័ត៌មាននេះ បង្កប់នូវសោភ័ណភាព និងជាឧស្សាហកម្មនៅក្នុងវិស័យរឿងគំនូររូបភាពកំប្លែង ដោយមានថតចេញជារឿងកុន រឿងគំនូរជីវចលក្នុងទូរទស្សន៍ និងមានការយកទៅបកស្រាយជាច្រើនបែបនៅលើអ៊ីនធឺណិត ការស្លៀកពាក់ឈុតសម្លៀកបំពាក់ដូតតួអង្គ គំនូរជីវចល ហ្គេម រូបចម្លាក់ ។ល។ រឿងត្លុតខ្លាតតូច (សៀវភៅខ្នាតតូច) ជាពិសេសស្រួលកាន់ និងមានតម្លៃសមរម្យ ហើយការមានរឿងតជាភាគៗ រួមចំណែកដល់ជោគជ័យនៃទម្រង់រឿងគំនូររូបភាពប្រភេទនេះ។

ធ្វើដូចម៉េចដើម្បីចូលទស្សនា? 

ចូលទស្សនាដោយសេរី / ការទស្សនាអមដោយអ្នកសម្របសម្រួល 
ដើម្បីណាត់ទុកជាមុន [email protected] 

ការទស្សនាអមដោយអ្នកសម្របសម្រួល

ទស្សនាការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួលតែម្នាក់ឯង ឬជាក្រុម ជាភាសាបារាំង ឬជាភាសាខ្មែរ ! អ្នកអាចទាញយកអត្ថប្រយោជន៍ពីពេលនេះ ដើម្បីពិភាក្សា សួរសំណួរ និងចែករំលែកអំពីការងារនៅក្នុងការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួល និងអ្នកទស្សនាផ្សេងទៀត។

ជាភាសាបារាំង ភាសាខ្មែរ និងជាភាសាអង់គ្លេស
ថ្ងៃច័ន្ទ ដល់ សៅរ៍៖ ៩ព្រឹក ដល់ ១២ថ្ងៃត្រង់ // ២រសៀល ដល់ ៥ល្ងាច
ណាត់ទុកជាមុន – ដោយសេរី

Related post