ពិព័រណ៍ | រឿងត្លុករបស់ព្រះសង្ឃមួយអង្គ អ៊ីកគ្យូ មនុស្សមិនសមរម្ស

ធ្វើដូចម៉េចដើម្បីចូលទស្សនាពិព័រណ៍នេះ?  ទស្សនាដោយសេរី ឬ មានការណាត់ជាមុន ! 
វិចិត្រសាលបើកពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ពីចន្ទ ដល់ព្រហស្បតិ៍ និងម៉ោង ១០ព្រឹក ដល់ ៥ល្ងាច ថ្ងៃសុក្រ/សៅរ៍

អ៊ីកគ្យូ មនុស្សមិនសមរម្ស

រឿងរបស់ព្រះសង្ឃមួយព្រះអង្គ ក្នុងប្រភេទរឿងត្លុក

សូមគោរពអញ្ជើញលោក លោកស្រី មកស្វែងយល់ និងទស្សនាការតាំងពិពណ៌នៃ រដូវកាលវប្បធម៌ « ម៉ាំងហ្គាចា ម៉ាំងហ្គាបា » ដែលឧទ្ទិសដល់វិចិត្រករ និងជាអ្នកនិពន្ធរឿងកំប្លែងបែបរូបភាពជប៉ុន ដ៏ល្បីល្បាញម្នាក់ គឺលោក អ៊ីហ្សាស៊ី សាកាហ្គូឈី (Hisashi Sakaguchi)។ 

លោក អ៊ីហ្សាស៊ី សាកាហ្គូឈី កើតនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ ១៩៤៦ នៅទីក្រុងតូក្យូ។ នៅអាយុ ១៦ ឆ្នាំ លោក អ៊ីហ្សាស៊ី សាកាហ្គូឈី បានចូលរួមជាមួយស្ទូឌីយោគំនូរជីវចល មូស៊ីប្រូ (Mushi Pro) ដែលត្រូវបានបង្កើតឡើង និងដឹកនាំដោយលោក អូហ្សាមូ តេហ្ស៊ូកា (Osamu Tezuka) ដែលគេឱ្យរហស្សនាមថា “អទិទេពនៃរឿងត្លុត” សម្រាប់ការចូលរួមចំណែកដ៏ធំធេង និងមានឥទ្ធិពលរបស់គាត់ ក្នុងរឿងគំនូររូបភាពជប៉ុន។ គាត់បានបណ្តុះបណ្តាលខ្លួនឯងក្នុងការបង្កើតតួអង្គ និងឈុតឆាក ផ្នែកគំនូរជីវចល បន្ទាប់មកក្នុងការផលិតខ្សែភាពយន្តខ្លាតវែង (ព្រះអង្គម្ចាស់នៃព្រះអាទិត្យ ឆ្នាំ១៩៧៨)។ ក្នុងពេលជាមួយគ្នានេះដែរ គាត់បានចាប់ផ្តើមបង្ហាញខ្លួនជាលើកដំបូងក្នុងនាមជាអ្នកនិពន្ធរឿងត្លុត នៅឆ្នាំ១៩៦៩  ជាមួយនឹងរឿងខ្លីៗ ដែលក្នុងនោះ គាត់បានបង្ហាញចំណាប់អារម្មណ៍របស់គាត់សម្រាប់ការពិសោធនិទានកថា និងគំនូរ ដែលមានលក្ខណៈបែបកំណាព្យ។

នៅឆ្នាំ១៩៨៣  លោក អ៊ីហ្សាស៊ី សាកាហ្គូឈី បានលះបង់ខ្លួនឯងចំពោះរឿងភាគដំបូងរបស់គាត់ គឺ ផ្កាថ្ម(Fleurs de Pierre) ជារឿងភាគដែលមានជាង១៤០០ទំព័រ ហើយផ្តោតលើប្រទេសយូហ្គោស្លាវី ដែលត្រូវខ្ទិចខ្ទាំដោយសង្រ្គាមលោកលើកទីពីរ។ គំនូររូបភាពរបស់គាត់ មានលក្ខណៈ ជាក់ស្តែង លម្អិតបែបវ័យ ឆ្លាតវៃ ក៏ដូចជាមានភាពសម្បូរបែបនៃនិទានកថារបស់គាត់ ដែលក្នុងនោះ បង្ហាញពី គំនិតផ្សេងៗគ្នា ខុសៗគ្នា នៃព្រឹត្តិការណ៍នានា ព្រមទាំងជាសក្ខីភាពបង្ហាញពីភាពរសើបដ៏ជ្រាលជ្រៅ និងការគិតដ៏ស្មុគស្មាញ។ ដប់ឆ្នាំក្រោយមក នៅពេលគាត់ឈានចាប់យកពីជីវិតរបស់ព្រះសង្ឃ ព្រះនាមអ៊ីកគ្យូ សូជូន Ikkyu Sojun (១៣៩៤-១៤៨១) លោកបានក្លាយជាបុគ្គលដ៏ល្បីល្បាញមួយរូបទៅហើយ នៅក្នុងវប្បធម៌ជប៉ុន ជាពិសេសដោយសារគំនូររូបភាពជីវចលដែលត្រូវបានផ្សព្វផ្សាយយ៉ាងខ្លាំងក្លា។ ទោះបីជាយ៉ាងណាក៏ដោយ គឺចេញពីដៃរបស់គាត់ហើយ ដែលសមិទ្ធិផលនៃការប្រមូលផ្តុំនូវមុខផ្សេងៗរបស់មនុស្សពិបាកយល់ អ៊ីកគ្យូ ៖ កុមារដែលមានស្មារតីរស់រវើក និងក្បាលខូច ជាព្រះសង្ឃដែលមិនអនុលោមតាមវិន័យព្រះសង្ឃ និងស្វែងរកនូវការភ្ញាក់ដឹងខ្លួនពិតប្រាកដ ជាមនុស្សមានមនុស្សធម៌ ក្រោកបះបោរដោយសង្រ្គាម និងជាកវីពនាចរ តាមខ្យល់ ដូចជាផ្ទាំងពពក។

ដោយជោគវាសនាដ៏សោកសៅ លោក អ៊ីហ្សាស៊ី សាកាហ្គូឈី បានស្លាប់នៅថ្ងៃទី២២ ខែធ្នូ ឆ្នាំ១៩៩៥  បន្តិច ក្រោយពីបញ្ចប់ការធ្វើគម្របរឿងត្លុត សម្រាប់ភាគចុងក្រោយនៃរឿងអ៊ីកក្យ៊ូ ។

នៅក្នុងប្រទេសជប៉ុន រឿងប្រភេទរឿងត្លុត ត្រូវបានបោះពុម្ពជាលើកដំបូងជារឿងភាគ នៅក្នុងកាសែតនានាដែលបោះពុម្ព មានចរាចរច្រើន មុនពេលចេញជារឿងគំនូរជីវចល ក្នុងករណីជោគជ័យ។ រឿងត្លុត ភាគច្រើនរបស់ លោកតេហ្ស៊ូកា ត្រូវបានបង្កើតជាគំនូរជីវចល។ រឿងត្លុតទាំងនេះ កម្រនឹងគេយកទៅបោះផ្សាយនៅប្រទេសបារាំងណាស់ ដែលនាំឱ្យមានការៀបចំកម្មវិធីមួយដ៏ប្លែក នៅក្នុងក្របខ័ណ្ឌនៃវដ្តពិព័រណ៍។

អ្នកទទួលបន្ទុករៀបចំការតាំងពិព័រណ៍
Vincent Bernière ជាមួយ Koï Studio, Frédéric Guyader, Laurent Lefebvre, Kenzo Suzuki និង Dominique Veret. 
 
ធ្វើដូចម៉េចដើម្បីចូលទស្សនា? 

ចូលទស្សនាដោយសេរី / ការទស្សនាអមដោយអ្នកសម្របសម្រួល 
ដើម្បីណាត់ទុកជាមុន [email protected] 

ការទស្សនាអមដោយអ្នកសម្របសម្រួល

ទស្សនាការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួលតែម្នាក់ឯង ឬជាក្រុម ជាភាសាបារាំង ឬជាភាសាខ្មែរ ! អ្នកអាចទាញយកអត្ថប្រយោជន៍ពីពេលនេះ ដើម្បីពិភាក្សា សួរសំណួរ និងចែករំលែកអំពីការងារនៅក្នុងការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួល និងអ្នកទស្សនាផ្សេងទៀត។

ជាភាសាបារាំង ភាសាខ្មែរ និងជាភាសាអង់គ្លេស
ថ្ងៃច័ន្ទ ដល់ សៅរ៍៖ ៩ព្រឹក ដល់ ១២ថ្ងៃត្រង់ // ២រសៀល ដល់ ៥ល្ងាច
ណាត់ទុកជាមុន – ដោយសេរី

Related post