ពិព័រណ៍ | ប្រព័ន្ធអេកូ

ធ្វើដូចម៉េចដើម្បីចូលទស្សនាពិព័រណ៍នេះ?  ទស្សនាដោយសេរី ឬ មានការណាត់ជាមុន ! 
វិចិត្រសាលបើកពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ពីចន្ទ ដល់ព្រហស្បតិ៍ និងម៉ោង ១០ព្រឹក ដល់ ៥ល្ងាច ថ្ងៃសុក្រ/សៅរ៍

ក្នុងឆ្នាំ ២០២៣ វិទ្យាស្ថាន នាំអារម្មរណ៍អ្នកសម្រាកលំហែក្នុងពិភពធម្មជាតិ !

វិទ្យាស្ថានបារាំងនៅកម្ពុជា បង្ហាញរដូវកាលវប្បធម៌ថ្មីរបស់ខ្លួន “ប្រព័ន្ធអេកូ” ចាប់ពីថ្ងៃទី ០៨ ខែមីនា ដល់ថ្ងៃទី ៥ ខែមេសា ដែលជារដូវកាលវប្បធ៌ម ប្រកាសគម្រោងពង្រីកសួនច្បារ និងការដំឡើងឆាកថ្មីជា អចិន្ត្រៃយ៍ សម្រាប់ការសម្តែងទស្សនិយភាព និងតន្រ្តី។ សួននេះមានគោលបំណងប្រែក្លាយវិទ្យាស្ថានទៅជាកន្លែងដកពិសោធន៍ និងជំនុញការយល់ដឹងដែលមាននានា ដល់យុវជនកម្ពុជា។ មហិច្ឆតារបស់សួននេះ គឺដើម្បីធ្វើសមាហ័រណកម្មនៃភាពរស់រវើក ដល់ទីក្រុង ដើម្បីក្លាយជាគំរូនៃភាពបៃតងក្នុងទីក្រុង ព្រមទាំងគោរពតាមស្លាកសញ្ញាបៃតង (ចេញដោយក្រសួងបរិស្ថាន ដោយ ស្លាកសញ្ញានេះ មានគោលបំណងដល់ដែលស្វែងរកហិរញ្ញវត្ថុទាំងអស់ ដែលធ្វើសកម្មភាពក្នុងសេវាកម្មប្រយោជន៍រួមតាមរយៈការអនុវត្តប្រកបដោយតម្លាភាព និងនិរន្តរភាព)។

ការបង្កើតទេសភាពនៅក្នុងទីក្រុង ប្រៀបបីដូចប្រែទៅជាមន្ទីរពិសោធន៍នៃធម្មជាតិថ្មីៗ ដល់ទីក្រុង។ នៅពេលយើងនិយាយអំពីទេសភាព យើងនឹងនិយាយអំពីផ្នែកមួយនៃផ្ទៃដី ដែលវិវឌ្ឍន៍ទៅតាមពេលវេលា។ សកម្មភាពរបស់មនុស្ស ក៏ដូចជាកម្លាំងធម្មជាតិផ្លាស់ប្តូរវា។ សាធារណជនត្រូវបានអញ្ជើញឱ្យដើរតួនាទីយ៉ាងសកម្មក្នុងការការពារ ការអភិរក្ស និងការអភិវឌ្ឍន៍តំបន់ទាំងនោះផងដែរ។ ភូមិភាគមួយចំនួននៃតំបន់ត្រូពិច ដែលក្នុងនោះរួមមានប្រទេសកម្ពុជាផងដែរ កំពុងត្រូវបានរងផលប៉ះពាល់ជាពិសេសដោយសារតម្រូវការដី ក្នុងការសង់សងលំនៅស្ថានរស់នៅ ក្នុងទីក្រុង។ វត្តមានរបស់រុក្ខជាតិរួមចំណែកដល់ការថយ ការកើនឡើងខ្លាំងនៃសីតុណ្ហភាពនៅក្នុងតំបន់ទីក្រុង ជួយធ្វើឲ្យមានភាពប្រសើរឡើងនូវផាសុកភាព និងរួមចំណែកដល់ការកែលម្អគុណភាពនៃខ្យល់ (បន្សុទ្ធខ្យល់)។ លើសពីនេះ ទីធ្លាពណ៌បៃតងគឺជាកន្លែងអំណោយផលសម្រាប់ការអភិវឌ្ឍន៍សុខុមាលភាព និងការច្នៃប្រឌិត។

ស្ថិតនៅក្នុងបរិបទនៃការផ្លាស់ប្តូរអេកូឡូស៊ី ដែលវិទ្យាស្ថានបារាំងនៅកម្ពុជាកំពុងងាកទៅរកគោលដៅស្វ័យទ្រទ្រង់។

សម្រាប់ឆ្នាំទីពីរ ជាប់ៗគ្នា វិទ្យាស្ថានកំពុងរៀបចំកម្មវិធី ពានរង្វាន់ស្ថាបត្យកម្ម ក្នុងភាពជាដៃគូជាមួយសាកលវិទ្យាល័យនានាប្រចាំនៅកម្ពុជា ដើម្បីបង្ហាញពីគំនិតច្នៃប្រឌិត ដែលជាស្ថាបត្យករ និងជាអ្នករចនាទេសភាពជំនាន់ថ្មី ក្នុងប្រទេស។ ឆ្នាំនេះ និស្សិតមកពី វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) សាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ (URBA) សាកលវិទ្យាល័យន័រតុន និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម (URA) ជួបគ្នាប្រកួតប្រជែងស្វែងរក ការផ្លាស់ប្តូរ និងធ្វើឱ្យសួនរបស់វិទ្យាស្ថានមានពណ៌បៃតង ជាពិសេសជុំវិញឆាកសម្តែងអចិន្ត្រៃយ៍។ ការតាំងពិព័រណ៍នៅក្នុងវិចិត្រសាលនឹងបង្ហាញគម្រោងរបស់ពួកគាត់។

ជាមួយគ្នានេះ វិទ្យាស្ថានបារាំងកម្ពុជាបានអញ្ជើញ ដូរីយ៉ា បឺឡង់ហ្ស៊េ (Doria Belanger) ដែលជាសិល្បករដែលសំដែងរបាំជុំវិញពិភពលោក មកបង្ហាញរបាំបុរាណ និងសហសម័យនៅកម្ពុជា តាមរយៈរូបភាពរបាំរយៈពេលមួយនាទី ដែលហ៊ុំព័ទ្ធដោយរុក្ខជាតិបៃតង។ ប្រព័ន្ធអេកូ ក្នុងប្រទេសកម្ពុជា ដែលជាផ្នែកសំខាន់នៃគម្រោងរបស់គាត់ ឈ្មោះ សូមផ្តល់ពេលឱ្យខ្ញុំ មួយនាទីព័ត៌មានបន្ថែម >>

នៅថ្ងៃពុធទី ៨ ខែមីនា ក្នុងអំឡុងពេលសម្ពោធ វិទ្យាស្ថាននឹងចាក់បញ្ចាំងខ្សែភាពយន្ត “The Draughtsman’s Contract” ដោយលោក Peter Greenaway (1982) នៅខាងក្រៅ ក្នុងសួនច្បាររបស់ខ្លួន !

ការតាំងពិព័រណ៍មួយដែលបង្ហាញពីការជួបប្រសព្វគ្នារវាងប្រព័ន្ធអេកូ និងការផ្សារភ្ជាប់គ្នារវាងសិល្បៈសម្ដែង និងជីវចម្រុះ។

ធ្វើដូចម៉េចដើម្បីចូលទស្សនា? 

ចូលទស្សនាដោយសេរី / ការទស្សនាអមដោយអ្នកសម្របសម្រួល 
ដើម្បីណាត់ទុកជាមុន [email protected] 

ការទស្សនាអមដោយអ្នកសម្របសម្រួល

ទស្សនាការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួលតែម្នាក់ឯង ឬជាក្រុម ជាភាសាបារាំង ឬជាភាសាខ្មែរ ! អ្នកអាចទាញយកអត្ថប្រយោជន៍ពីពេលនេះ ដើម្បីពិភាក្សា សួរសំណួរ និងចែករំលែកអំពីការងារនៅក្នុងការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួល និងអ្នកទស្សនាផ្សេងទៀត។

ជាភាសាបារាំង ភាសាខ្មែរ និងជាភាសាអង់គ្លេស
ថ្ងៃច័ន្ទ ដល់ សៅរ៍៖ ៩ព្រឹក ដល់ ១២ថ្ងៃត្រង់ // ២រសៀល ដល់ ៥ល្ងាច
ណាត់ទុកជាមុន – ដោយសេរី

Related post