វាគឺជារឿងដែលអាចទៅរួច សម្រាប់លោកអ្នកក្នុងការរៀនភាសាបារាំងនៅទីណាក៏បាន ទៅតាមពេលដែលលោកអ្នកត្រូវការ ជាមួយកម្មវិធីសិក្សាភាសាបារាំងតាមអនឡាញ ផ្តល់ដោយវិទ្យាស្ថានបារាំង!
វគ្គសិក្សា “វគ្គសិក្សារបស់ខ្ញុំតាមអនឡាញ (Mon cours en ligne)” មាន ១១ ម៉ូឌុលដែលរួមមានពីកម្រិត A1 ដល់ C1 ដែលត្រូវនឹងការសិក្សាប្រហែល ៥០ ឬ ៦០ម៉ោង។ កម្មវិធីសិក្សានេះមានពីររបៀប៖
• ស្វ័យសិក្សាពីចម្ងាយ ១០០%៖ ជាមួយនឹងជម្រើសនេះ អ្នកសិក្សាធ្វើការសិក្សាដោយស្វ័យភាព បន្ទាប់មកអ្នកបង្រៀនម្នាក់ធ្វើការជួយបង្រៀនបន្ថែមលើចំនុចផ្សេងៗដទៃទៀត ក្នុងដំណើរការសិក្សា។
• ពាក់កណ្តាលស្វ័យសិក្សាពីចម្ងាយ៖ ជម្រើសនេះលាយបញ្ចូលគ្នានូវការសិក្សាតាមអនឡាញ និងការសិក្សាក្នុងថ្នាក់ជាមួយគ្នា។ វគ្គសិក្សាត្រូវបានរៀបចំឡើងស្របតាមតម្រូវការនិងភាពលំបាករបស់អ្នកសិក្សា ការសិក្សាប្រចាំការសិក្សាសប្តាហ៍ ដើម្បីវឹកហាត់ការសន្ទនាផ្ទាល់មាត់។
វគ្គសិក្សានេះមានគោលបំណងជួយលោកអ្នកឱ្យទទួលបានចំណេះដឹង និងសមត្ថភាពក្នុងការបង្កើតនូវសំនេរ និងការសន្ទនា ព្រមទាំងមានទេពកោសល្យក្នុងការប្រើប្រាស់ “ធាតុនៃភាសា” (សទ្ទានុក្រម វេយ្យាករណ៍ ការបញ្ចេញសំឡេង) និងធ្វើឱ្យលោកអ្នកមានស្វ័យភាពនិងមានភាពសកម្មលើកការសិក្សារបស់ខ្លួន។
ជាមួយនឹងកម្មវិធីសិក្សាតាមអនឡាញនេះ លោកអ្នកត្រូវធ្វើការសរសេរនិងនិយាយផ្ទាល់មាត់ដែលអាចជួយឲ្យលោកអ្នកប្រើប្រាស់ភាសាទៅតាមស្ថានភាពនីមួយៗ ប្រកបដោយភាពជោគជ័យ។ សកម្មភាពសិក្សាមានភាពខុសប្លែកៗពីគ្នា (ការរកឃើញ ការកិច្ចសិក្សាតាមអ៊ីនធឺណែត វេទិកាផ្លាស់ប្តូរសំនួរ-ចម្លើយឬមតិយោបល់ ការបំពេញពាក្យឬល្បះ លំហាត់តាមអនឡាញ ការវឹកហាត់និងការរៀនចំជាប្រព័ន្ធ “បេសកម្មដែលត្រូវសំរេច” ព្រមទាំងល្បែងកម្សាន្តជាដើម។ ល។ )
—
តម្រូវការចាំបាច់៖
ដើម្បីអាចចុះឈ្មោះចូលរៀនវគ្គសិក្សានេះ លោកអ្នកត្រូវតែអាចបំពេញតាមលក្ខខណ្ឌដូចខាងក្រោម៖
• ត្រូវមានអាយុ ១៨ ឆ្នាំឬលើសពីនេះ
• ចេះភាសាអង់គ្លេស ឬ ភាសាអ៊ឺរ៉ុបណាមួយ
• មានកុំព្យូទ័រដែលភ្ជាប់ដំណើរការប្រព័ន្ធអ៊ីនធឺណែត
• មានវេបខេម(webcam) មីក្រូ កាសស្តាប់ ឬ អូប៉ាល័រ
• មានចេះប្រើប្រាស់ឧបករណ៍ព័ត៍មានវិទ្យា
• អាចសិក្សាពាក់កណ្តាលស្វ័យភាព ក្នុងម៉ោងសិក្សាថេរមួយ
• ទំនេរយ៉ាងហោចណាស់ ៥ ម៉ោងក្នុងមួយសប្តាហ៍ ក្នុងអំឡុងពេល ១២ សប្តាហ៍។
—
សកម្មភាពសិក្សាដែលត្រូវបានដាក់ជូន
សម្រាប់ក្នុងមួយជំពូក (ក្នុងម៉ូឌុល មាន ៥ ឬ ៦ ជំពូក) មាន ៥ សកម្មភាពដែលបានដាក់ជូនសម្រាប់អ្នកសិក្សា៖
• ខ្ញុំរកឃើញ ៖ ការយល់ដឹងអំពីប្រធាន បទបរិបទ វចនាធិប្បាយ
• ខ្ញុំមើល និងខ្ញុំផ្ទៀងស្តាប់ ៖ ចំនេះដឹងក្នុងការសរសេរនិងការនិយាយផ្ទាល់មាត់
• ខ្ញុំវឹកហាត់ ៖ វេយ្យាករណ៍ សទ្ទានុក្រម សូរស័ព្ទ ការវឹកហាត់ផ្នែកវេយ្យាករណ៍និងពាក្យ ចេញពីអត្ថបទផ្សេងៗ រួមទាំង លំហាត់ស្វ័យអត្រាកំណែ
• ខ្ញុំសម្តែងនិងខ្ញុំឆ្លើយតប ៖ អន្តរាគមន៍នៅលើវេទិកា ការនិយាយឬសន្ទនា
• ខ្ញុំធ្វើការសន្និដ្ឋាន ៖ រង្វាយតម្លៃខ្លួនឯងនិងការបំពេញភារកិច្ចលើការសិក្សា ដែលត្រូវបញ្ជូនទៅគ្រូបង្រៀន។
—
តម្លៃសិក្សា
វគ្គពាក់កណ្តាលស្វ័យសិក្សាពីចម្ងាយ
កម្រិត | រយៈពេល | ស្វ័យសិក្សា | សិក្សាជាមួយគ្រូ | តម្លៃ |
A1.1 និង A1.2 | ១២ សប្តាហ៍ | ៥០ម៉ោង១២ដង | ១២ដង (ម្តង ១ម៉ោង៣០នាទី) | ១៩០$ |
វគ្គសិក្សាផ្ទាល់ខ្លួន
កម្រិត | រយៈពេល | ស្វ័យសិក្សា | សិក្សាជាមួយគ្រូ | តម្លៃ |
A1.1 និង A1.2 | ១២ សប្តាហ៍ | ៥០ម៉ោង | ៦ម៉ោង ១២ ម៉ោង | ២៩០$ ៣៥០$ |
A2.1 ដល់ C1.2 | ១៤ សប្តាហ៍ | ៦០ម៉ោង | ៦ម៉ោង ១២ ម៉ោង | ២៩០$ ៣៥០$ |
សម្រាប់ការចុះឈ្មោះ / សម្រាប់ព័ត៌មានបន្ថែម
ផ្ទះ ២១៨ ផ្លូវ ១៨៤ (កែវជា) ភ្នំពេញ
[email protected]
០១២ ៣៦៧ ៣៣៥ / ៣៣