Tags : ហ្រ្វង់កូហ្វូនី

បណ្ណាសារ

តោះតែងកំណាព្យពាក្យបារាំង

តាមអនឡាញ ថ្ងៃសុក្រ ទី ១៩ ខែមីនា ចូលរួមដោយសេរី លោកអ្នក អបអរសាទរទិវាហ្វ្រង់កូហ្វូនី(ទិវាអ្នកប្រើភាសាបារាំង)របស់លោកអ្នកតាមរយៈការតែងកំណាព្យពាក្យបារាំង! សម្រាប់ព្រឹត្តិការណ៍ខួបលើកទី៣ វិទ្យាស្ថានបារាំងសូមអញ្ជើញលោកអ្នកដែលនិយាយភាសាបារាំងនិងលោកអ្នកដែលស្រលាញ់វប្បធម៏បារាំង ទាំងអស់ទូទាំងប្រទេស ឱ្យចូលរួមអបអរសាទរពីភាពស្រស់ស្អាតនិងភាពសម្បូរបែបនៃភាសាបារាំងនៅគ្រប់ទីកន្លែងដែលលោកអ្នករស់នៅ!  គោលបំណង? សរសេរកំណាព្យហែគឹ (Haiku) និងចែករំលែកវានៅក្នុងព្រឹត្តិការណ៍ឬនៅលើគេហទំព័រហ្វេសប៊ុករបស់អ្នកដោយ ប្រើ #francophoniekh2021! លោកអ្នកអាចតែងកំណាព្យនៅផ្ទះ នៅហាងកាហ្វេ នៅកន្លែងធ្វើការជាដើម ឬនៅកន្លែងដែលលោកអ្នកចង់ ដោយប្រើប្រាស់ទូរសព្ទ័ដៃ ឬ កុំព្យូទ័រ និងសេវាអ៊ីនធឺណែតតែប៉ុណ្ណោះ។ ហេតុអ្វីបានជាកំណាព្យហៃគឹ? វាជាកំណាព្យដ៏ខ្លីមួយដែលមានបីឃ្លា (៥-៧-៥ ព្យាង្គ) ដែលគ្រប់គ្នាអាចតែង ដោយមិនកំណត់កម្រិតចំណេះដឹងរបស់របស់ពួកគេ ដើម្បីបង្ហាញការច្នៃប្រឌិតរបស់ពួកគេ ព្រមទាំងការសរសេរតែងជាភាសាបារាំង។ នៅថ្ងៃទី ១៩ ខែមីនាចាប់ពីម៉ោង ១១ ព្រឹករហូតដល់ម៉ោង ២ រសៀលយើងរង់ចាំកំណាព្យរបស់លោកអ្នក! សូមត្រៀមខ្លួនចូលរួមទាំងអស់គ្នា   សម្រាប់ព័ត៌មានបន្ថែម : [email protected]Read More

បណ្ណាសារ

សប្តាហ៍នៃភាសាបារាំង និងទិវាហ្វ្រង់កូហ្វូនី !

វិទ្យាស្ថានបារាំងនៅកម្ពុជា អបអរសប្តាហ៍នៃភាសាបារាំង និងទិវាហ្រ្វង់កូហ្វូនី ! រៀបចំជារៀងរាល់ឆ្នាំនៅជុំវិញថ្ងៃទី ២០ ខែមីនា ដែលជាទិវាភាសាបារាំងអន្តរជាតិ ដោយក្រសួងអប់រំជាតិបារាំង សប្តាហ៍នេះប្រារព្ធកម្មវីធីជុំវិញភាសាបារាំងតាមរយៈសកម្មភាពជាច្រើនដែលបានរៀបចំនៅទូទាំងប្រទេសបារាំង និងក្រៅប្រទេស។Read More

បណ្ណាសារ

ហ្វ្រង់កូហ្វូនី | ការប្រលងចម្រៀងជាភាសាបារាំង វគ្គផ្ដាច់ព្រ័ត្រ

មកអបអរទិវាហ្វ្រង់កូហ្វនី ជាមួយមិត្តភ័ក្តិរបស់លោកអ្នក ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រលងចម្រៀងជាភាសាបារាំង !Read More

បណ្ណាសារ

ហ្វ្រង់កូហ្វូនី | រឿងនិទាន និងចម្រៀងពីកុងហ្គូ

វិទ្យាស្ថានបារាំងនៅកម្ពុជាប្រារព្ធទិវាភាសាបារាំងចាប់ពីថ្ងៃទី ២០ ដល់ ២៥ ខែមីនា! មកស្វែងយល់ពីរឿងនិទាន និងចម្រៀងប្រពៃណីរបស់កុងហ្គោជាមួយ Kevin Mukaba និង ស្គរតាំៗ របស់គាត់៖Read More