ហ្វ្រង់កូហ្វូនី | ការប្រលងចម្រៀងជាភាសាបារាំង វគ្គផ្ដាច់ព្រ័ត្រ

>> LIRE EN FRANÇAIS << 

[ជាផ្នែកមួយនៃព្រឹត្តិការណ៍ ខែនៃទិវាហ្វ្រង់កូហ្វូននី]

មកអបអរទិវាហ្វ្រង់កូហ្វនី ជាមួយមិត្តភ័ក្តិរបស់លោកអ្នក ក្នុងវគ្គផ្តាច់ព្រ័ត្រនៃការប្រលងចម្រៀងជាភាសាបារាំង !

វិទ្យាស្ថានបារាំងនៅកម្ពុជា និងក្រសួងអប់រំ យុវជន និងកីឡា បានរួមគ្នារៀបចំកម្មវិធីប្រឡងចម្រៀងជាភាសាបារាំង ក្រោមចំណងជើងថា “Et j’ai chanté… chanté !” (ខ្ញុំច្រៀង ខ្ញុំច្រៀង !) ក្នុងឱកាសនៃការប្រារព្ធពិធីដែលបានរៀបចំជារៀងរាល់ឆ្នាំនៅជុំវិញ ទិវាហ្វ្រង់កូហ្វូនី។ ការប្រកួតបានបញ្ចប់ហើយ៖ សូមចូលរួមអបអរសាទរ និងលើកទឹកចិត្តដល់បេក្ខជនចុងក្រោយដែលនឹងសម្តែងនៅលើឆាកបើកចំហនៃវិទ្យាស្ថាននៅថ្ងៃព្រហស្បតិ៍ ទី ២៣ ខែមីនា វេលាម៉ោង ៦ ល្ងាច សម្រាប់រាត្រីជុំវិញបទចម្រៀងបារាំង !

បក្ខជនចម្រៀងទោល៖

  • NARAK Chanraksmey បកស្រាយបទ L’air du vent ដោយ Disney
  • PHAN Phadeth បកស្រាយបទ Je t’aime ដោយ Lara Fabian
  • LONG Seiha បកស្រាយបទ Balance ton quoi ដោយ Angèle
  • SON Seilasereiboth បកស្រាយបទ Dernière danse ដោយ Indila
  • RONG Mara បកស្រាយបទ Je t’aime ដោយ Lorie Pester
  • TIT Chan បកស្រាយបទ Santé ដោយ Stromaë
  • NORODOM-KETTENMEYER Amrita បកស្រាយបទ Dernière danse ដោយ Indila
  • ROTHDINA Din បកស្រាយបទ Les Champs Elysées ដោយ Joe Dassin
  • DARN Ratana បកស្រាយបទ Je vole ដោយ Louane

បក្ខជនច្រៀងចម្រៀងជាក្រុម៖

  • ថ្នាក់ទី៦ មកពីសាលា EFI បកស្រាយបទ Trombone, guitare et compagnie ដោយ Michel Legrand
  • ថ្នាក់ទី៤ មកពីសាលាហេបភីច័ន្ទតារា បកស្រាយបទ Le lion est mort ce soir ដោយ Henri Salvador
  • និស្សិតឆ្នាំទី ៣ នៃ ECAM-ITC បកស្រាយបទ On écrit sur les murs ដោយ Kids United
  • ថ្នាក់ទី៤ មកពីសាលាហេបភីច័ន្ទតារា បកស្រាយបទ Aimer à perdre la raison ដោយ Enfoirés
  • ក្រុមដែលដឹកនាំដោយ Chamroeun Neata មកពី សាលាហេបភីច័ន្ទតារា បកស្រាយបទ Si t’étais là ដោយ Louane
  • ថ្នាក់ទី៦ នៃសាលា Northbridge International School បកស្រាយបទ Mamma Mia!

ការប្រកួតប្រជែងនេះគឺបើកចំហសម្រាប់យុវជនដែលមានអាយុពី 10 ទៅ 30 ឆ្នាំដែលរស់នៅក្នុងប្រទេសកម្ពុជា (មិនរាប់បញ្ចូលអ្នកនិយាយភាសាបារាំងដើម)។ អាចចូលរួមតែម្នាក់ឯង ឬជាក្រុម។ អ្នកចូលរួម/ក្រុមនីមួយៗត្រូវថតបទចម្រៀងតាមជម្រើសរបស់ពួកគេ ជាភាសាបារាំងទាំងស្រុង។

លក្ខខណ្ឌជ្រើសរើសមានដូចខាងក្រោម៖
• គុណភាពសំឡេង
• ការបកស្រាយ
• ប្រភពដើមនៅក្នុងជម្រើស ឬក្នុងការបកស្រាយបទចម្រៀង
• គុណភាពនៃការបញ្ចេញសំឡេងជាភាសាបារាំង

វត្តមានលើឆាកក៏នឹងជាលក្ខណៈវិនិច្ឆ័យនៃការជ្រើសរើសសម្រាប់វគ្គផ្តាច់ព្រ័ត្រផងដែរ។
រង្វាន់នឹងត្រូវបានចែកចាយបន្ទាប់ពីការពិភាក្សារយៈពេលខ្លី នៅពេលដែលអ្នកចូលរួមទាំងអស់បានសម្តែងនៅលើឆាក។

Related post