ល្ខោននិយាយ | “ជនកំណាញ់” របស់លោក ម៉ូលីយ៉ែ ជាភាសាខ្មែរ

ជាស្នាដៃសម្រង់ចេញរបស់ម៉ូលីយ៉ែ ដូចអ្នកមិនធ្លាប់ឮ៖ ជាភាសាខ្មែរ !

វិទ្យាស្ថានបារាំងនាំយកនូវការសម្តែងមួយ ជាផ្នែកមួយនៃសប្តាហ៍ភាសាបារាំង និងហ្វ្រង់កូហ្វូនី និងសហការជាមួយសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅទីក្រុងភ្នំពេញ នៃល្ខោនបារាំងបុរាណ ល្ខោននិយាយ៖ “ជនកំណាញ់ (L’Avare)” របស់លោក ម៉ូលីយ៉ែ !

ការសម្តែងនេះនឹងបង្ហាញជាភាសាខ្មែរ ជាមួយនឹងការបកប្រែជាភាសាបារាំង ដោយក្រុមល្ខោននិយាយ មកពីសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។

រឿង “ជនកំណាញ់ (L’Avare )” របស់លោក ម៉ូលីយ៉ែ វាជាស្នាដៃអក្សរសិល្ប៍បរទេសមួយដែលកំរមាននរណា ម្នាក់យកចិត្តទុកដាក់សិក្សាស្រាវជ្រាវទៅលើវាទេព្រោះវាជាភាសាបរទេស និងរឿងមួយនេះវាត្រូវបាន កើតឡើងនៅក្នុងសង្គមបារាំងនៃស.វ ទី១៧ ឆ្នាំ ១៦៦៨ ។ អ្នកនិពន្ធបានលើកយកបញ្ហាទំនាស់វិបត្តិសង្គមនិងភាពកំណាញ់មកចោទជា បញ្ហាជិវិតរស់នៅ របស់មនុស្សនៃប្រទេសបារាំងគ្រប់ស្រទាប់វណ្ណៈមិនថាអ្នកមានមិនថា អ្នកក្រនោះទេគឺបាន បង្ហាញពីភាពកំណាញ់របស់ អាប៉ាហ្គុង ចំពោះសត្វ និងមនុស្ស។អាស្រ័យដូចនេះ បានជាលោក ម៉ូលីយ៉ែ គាត់ចង់បង្ហាញ ពីភាពកំណាញ់របស់មនុស្ស នៅស.វ ទី១៧ ឆ្នាំ១៦៦៨ ក្រៅពីនេះនៅមាន វប្បធម៌ អរិយធម៌ប្រពៃណីទំនៀមទំលាប់ សាសនាពិសេសគឺសីលធម៌ការ រស់នៅដែលបានប្រែប្រួល ទៅតាមសង្គមជាតិបារាំង។

ជាភាសាខ្មែរ បកប្រែជាភាសាបារាំង

Related post