បណ្ណាសារ

បណ្ណាល័យពហុឯកសារ | យូហ្គាសម្រាប់កុមារ

សាលឌីជីថល ថ្ងៃសៅរ៍ ទី១៦ ខែមករា ម៉ោង ៩កន្លះព្រឹក ៣$ ក្នុងម្នាក់​ ពីអាយុ ៣ ដល់ ៥ឆ្នាំ (៦នាក់យ៉ាងច្រើន) “ ខ្ញុំបានរកឃើញយូហ្កានៅឆ្នាំ ២០១៦ បន្ទាប់ពីថ្នាក់ដំបូងរបស់ខ្ញុំខ្ញុំដឹងថាវាគឺជាការអនុវត្តដែលនឹងអមដំណើរខ្ញុំឥឡូវនេះ។ ចាប់តាំងពីពេលនោះមកខ្ញុំបានអនុវត្តយូហ្គាប្រភេទផ្សេងៗគ្នាចុងក្រោយដើម្បីហ្វឹកហាត់នៅប្រទេសឥណ្ឌាក្នុងឆ្នាំ ២០១៩។ បទពិសោធន៍នេះសំបូរទៅដោយបទពិសោធន៍និងការផ្លាស់ប្តូរហើយឥឡូវនេះខ្ញុំអាចចែករំលែកចំណង់ចំណូលចិត្តចំពោះវិន័យនេះ។ “ ចុះឈ្មោះនៅនឹងកន្លែង ឬតាមរយៈ៖ [email protected]Read More

បណ្ណាល័យពហុឯកសារ | លំហតានុយគិ

សាលសម្រាប់កុមារ ថ្ងៃសៅរ៍ ទី១៦ ខែកុម្ភៈ ម៉ោង ១០ព្រឹក ៣$ ក្នុងម្នាក់​ ចាប់ពីអាយុ ៥ ឆ្នាំ (៦នាក់យ៉ាងច្រើន) ស្វែងយល់ពីការតាំងពិព័រណ៍ អ៊ុយរ៉ាម៉ាដូ AR ជាមួយក្រុមគ្រួសាររបស់អ្នកនិងដូចជាពួកតានុគិ ដែលជាវិញ្ញាណនៃធម្មជាតិផ្លាស់ប្តូរខ្លួនអ្នកទៅជាសត្វហើយមកគូរទេសភាពនៅជុំវិញតួអក្សរមួយ! ជាមួយស្មាតហ្វូនឬថេប្លេតរបាំងរបស់អ្នកនឹងភ្ញាក់ឡើងហើយគំនូររបស់អ្នកនឹងមានជីវិតឡើងវិញ! ចុះឈ្មោះនៅនឹងកន្លែង ឬ តាមរយៈ៖ [email protected]Read More

បណ្ណាសារ

ថ្នាក់ភាសាបារាំង | ថ្នាក់បំប៉ន

តោះចុះឈ្មោះចូលរៀថ្នាក់បំប៉ននៃវិទ្យាស្ថានបារាំង! ការសិក្សាដែលមានរយៈពេល ១ម៉ោង របស់យើងត្រូវបានរៀបចំឡើងក្នុងមួយសប្តាហ៍ម្តង ទៅតាមកម្រិតនីមួយៗ (១០ម៉ោង ក្នុងមួយវគ្គ) ក្នុងគោលបំណងដើម្បីអភិវឌ្ឍចំណេះដឹងផ្នែកភាសានិងភាពស្ទាត់ជំនាញរបស់លោកអ្នកនៅក្នុងភាសាបារាំង៖ ធ្វើការសិក្សាលើការបញ្ចេញសំឡេងរបស់លោកអ្នកជាមួយថ្នាក់បំប៉នសូរស័ព្ទឬអនុវត្តភាពស្ទាត់ជំនាញផ្ទាល់មាត់របស់លោកអ្នកតាមរយៈថ្នាក់បំប៉នការសន្ទនា! ព័ត៌មានលម្អិតអំពីថ្នាក់សិក្សា៖ រយៈពេល៖ ១០ម៉ោង ក្នុងមួយវគ្គ កម្រិតដែលអាចសិក្សាបាន៖ ថ្នាក់បំប៉នសូស័ព្ទ៖ កម្រិតA1/A2 និង B1/B2 ស្តង់ដាសម្រាប់វាស់ស្ទង់កម្រិតភាសារបស់អឺរ៉ុប (CEFR) ថ្នាក់បំប៉នការសន្ទនា៖ កម្រិត A2/B1 និង B1/B2 ស្តង់ដាសម្រាប់វាស់ស្ទង់កម្រិតភាសារបស់អឺរ៉ុប (CEFR) តម្លៃ : ២៩ ដុល្លា ថ្នាក់បំប៉នសូរស័ព្ទ៖ សកម្មភាពសិក្សានេះមានគោលបំណងជួយសិស្សនិស្សិត ឱ្យស្គាល់និងញែកដាច់ពីការបញ្ចេញសំឡេង ក៏ដូចជាធ្វើឱ្យការបញ្ចេញសំឡេងរបស់ពួកគេកាន់តែប្រសើរជាងមុន។ អ្នកចូលរួមនឹងត្រូវបានអញ្ជើញឱ្យធ្វើការលើចង្វាក់ ការនិយាយនិងការសង្កត់សំឡេងនៃពាក្យដើម្បីទទួលបានការបញ្ចេញសំឡេងធម្មជាតិ ពីពាក្យមួយទៅពាក្យមួយទៀត។សាស្ត្រាចារ្យនឹងធ្វើយ៉ាងណាឱ្យយើងចេះបញ្ចេញសំលេង ការអនុវត្តការសន្ទនាប្រចាំថ្ងៃ ព្រមទាំងល្បែងកម្សន្តជាច្រើនទៀត ជាលំហាត់ ដើម្បីឱ្យសិស្សនិស្សិតសិក្សាប្រកបដោយភាពសប្បាយរីករាយ។ ថ្នាក់បំប៉នការសន្ទនា សកម្មភាពសិក្សានេះមានគោលបំណងផ្តល់ឱ្យសិស្សនូវបើកចំហរធំទូលាយមួយដែលពួកគេអាចបញ្ចេញមតិដោយសេរីដើម្បីអនុវត្តនូវជំនាញសន្ទនាផ្ទាល់មាត់របស់ពួកគេ។ សាស្ត្រាចារ្យនឹងលើកទឹកចិត្តឱ្យមានអន្តរកម្មនៅក្នុងក្រុមនិងកិច្ចសហការរវាងអ្នកចូលរួមទាំងអស់។ សម្រាប់កម្រិត A1 / A2 អន្តរកម្មនឹងផ្តោតលើការងារសិក្សាជាក់ស្តែងព្រមទាំងធ្វើការលើការផ្លាស់ប្តូររវាងអ្នកចូលរួម។ សម្រាប់កម្រិត B1 / B2 សិស្សនិស្សិតនឹងត្រូវផ្តល់មតិយោបល់លើប្រធានបទឬស្ថានភាពណាមួយហើយយកមកនិយាយជជែកវែកញែកពីចំណុចរបស់ពួកគេយល់ឃើញ។ តើត្រូវចុះឈ្មោះយ៉ាងដូចម្តេច? អទិភាព សម្រាប់អ្នកចុះឈ្មោះបានមុនគេ!  _______________________________________________________ […]Read More

ភាពយន្ត | ក្រឡេកមើលកម្ពុជា

វដ្តនៃភាគយន្ត ក្រឡេកមើលកម្ពុជា នាំមកជូននូវខ្សែភាពយន្តចំនួន ៣ រឿង ដោយអ្នកដឹកនាំរឿងចំនួន ៣ រូប៖ គឺខ្មែរ ខ្មែរកាត់បារាំងនិងបារាំង។Read More

ភាពយន្ត | រសជាតិនៃអាថ៌កំបាំង

អស់រយៈពេល ៣០ ឆ្នាំមកហើយដែល អង់តន់ បានថតរូបខ្មោចនៃគ្រួសារនិងប្រជាជនរបស់គាត់នៅក្នុងប្រទេសនៃអតីតចក្រភពអូតូម៉ង់ដែលត្រូវបានខ្មោចលងដោយអំពើប្រល័យពូជសាសន៍អាមេនី។Read More

បណ្ណាល័យពហុឯកសារ | អ្នកបង្កើតកម្មវិធីវ័យក្មេង

សាលឌីជីថល ថ្ងៃសៅរ៍ ទី ២៣ ខែមករា ម៉ោង ១០ព្រឹក និង ១១ព្រឹក ម្នាក់ ៣ ដុល្លា ចាប់ពីអាយុ ៦ ឆ្នាំ (អ្នកចូលរួម ៤ នាក់យ៉ាងច្រើន) បង្កើតគំនូរជីវចលរបស់លោកអ្នកនៅលើ Scratch Junior និងធ្វើឱ្យតួរអង្គរបស់លោកអ្នកផ្លាស់ប្តូរ លោតរាំ និងច្រៀងតាមការកំណត់របស់ជម្រើសរបស់លោកអ្នក! ជាហ្គេមកម្សាន្តដ៏រីករាយចំពោះការបង្កើតកម្មវិធីនៅលើ iPad ។ ចុះឈ្មោះផ្ទាល់ ឬតាមរយៈ៖ [email protected]Read More

បណ្ណាសារ

ថ្មី | ការសិក្សាភាសាបារាំងតាមអនឡាញ

វាគឺជារឿងដែលអាចទៅរួច សម្រាប់លោកអ្នកក្នុងការរៀនភាសាបារាំងនៅទីណាក៏បាន ទៅតាមពេលដែលលោកអ្នកត្រូវការ ជាមួយកម្មវិធីសិក្សាភាសាបារាំងតាមអនឡាញ ផ្តល់ដោយវិទ្យាស្ថានបារាំង! វគ្គសិក្សា “វគ្គសិក្សារបស់ខ្ញុំតាមអនឡាញ (Mon cours en ligne)” មាន ១១ ម៉ូឌុលដែលរួមមានពីកម្រិត A1 ដល់ C1 ដែលត្រូវនឹងការសិក្សាប្រហែល ៥០ ឬ ៦០ម៉ោង។ កម្មវិធីសិក្សានេះមានពីររបៀប៖ • ស្វ័យសិក្សាពីចម្ងាយ ១០០%៖ ជាមួយនឹងជម្រើសនេះ អ្នកសិក្សាធ្វើការសិក្សាដោយស្វ័យភាព បន្ទាប់មកអ្នកបង្រៀនម្នាក់ធ្វើការជួយបង្រៀនបន្ថែមលើចំនុចផ្សេងៗដទៃទៀត ក្នុងដំណើរការសិក្សា។ • ពាក់កណ្តាលស្វ័យសិក្សាពីចម្ងាយ៖ ជម្រើសនេះលាយបញ្ចូលគ្នានូវការសិក្សាតាមអនឡាញ និងការសិក្សាក្នុងថ្នាក់ជាមួយគ្នា។ វគ្គសិក្សាត្រូវបានរៀបចំឡើងស្របតាមតម្រូវការនិងភាពលំបាករបស់អ្នកសិក្សា ការសិក្សាប្រចាំការសិក្សាសប្តាហ៍ ដើម្បីវឹកហាត់ការសន្ទនាផ្ទាល់មាត់។ វគ្គសិក្សានេះមានគោលបំណងជួយលោកអ្នកឱ្យទទួលបានចំណេះដឹង និងសមត្ថភាពក្នុងការបង្កើតនូវសំនេរ និងការសន្ទនា ព្រមទាំងមានទេពកោសល្យក្នុងការប្រើប្រាស់ “ធាតុនៃភាសា” (សទ្ទានុក្រម វេយ្យាករណ៍ ការបញ្ចេញសំឡេង) និងធ្វើឱ្យលោកអ្នកមានស្វ័យភាពនិងមានភាពសកម្មលើកការសិក្សារបស់ខ្លួន។ ជាមួយនឹងកម្មវិធីសិក្សាតាមអនឡាញនេះ លោកអ្នកត្រូវធ្វើការសរសេរនិងនិយាយផ្ទាល់មាត់ដែលអាចជួយឲ្យលោកអ្នកប្រើប្រាស់ភាសាទៅតាមស្ថានភាពនីមួយៗ ប្រកបដោយភាពជោគជ័យ។ សកម្មភាពសិក្សាមានភាពខុសប្លែកៗពីគ្នា (ការរកឃើញ ការកិច្ចសិក្សាតាមអ៊ីនធឺណែត វេទិកាផ្លាស់ប្តូរសំនួរ-ចម្លើយឬមតិយោបល់ ការបំពេញពាក្យឬល្បះ លំហាត់តាមអនឡាញ ការវឹកហាត់និងការរៀនចំជាប្រព័ន្ធ “បេសកម្មដែលត្រូវសំរេច”  ព្រមទាំងល្បែងកម្សាន្តជាដើម។ ល។ ) — […]Read More

បណ្ណាសារ

ការប្រគំតន្ត្រី |​ តន្ត្រីខ្មែរពីម្សិលមិញនិងថ្ងៃនេះ

រោងភាពយន្តរបស់វិទ្យាស្ថាន ថ្ងៃសុក្រ ទី២៩ ខែមករា ម៉ោង ៧យប់ ចូលរួមដោយសេរី ដោយអ្នកនិពន្ធបទភ្លេង ហង្ស រិទ្ធីរ៉ាវុធ តន្ត្រីខ្មែរគឺបង្កើតឡើងដោយការប្រមូលផ្តុំឧបករណ៍ភ្លេងជាច្រើនរួមគ្នា។ វប្បធម៌ខ្មែរសព្វថ្ងៃនេះ មួយភាគធំពឹងផ្អែកលើរបាំដែលបន្សុំជាមួយតន្រ្តីត្រូវបានរួមបញ្ចូល ដូចមានរបាំព្រះរាជទ្រព្យ របាំឆ៉ៃយ៉ាំង ល្ខោនស្បែកធំ ល្ខោនបាសាក់ … ល។ អ្នកនិពន្ធបទភ្លេង លោកហង្ស រិទ្ធីរ៉ាវុធ ផ្តល់ជូនលោកអ្នកនូវកម្រងតន្រ្តីជាបន្តបន្ទាប់ជាមួយនឹងឧបករណ៍បែបបុរាណនិងទំនើបដើម្បីផ្តល់ជូនលោកអ្នកនូវរាត្រីដ៏អស្ចារ្យ នៅរោងភាពយន្តរបស់វិទ្យាស្ថាន។Read More