សន្និសីទតាមអនឡាញ | តាមបណ្តោយខ្សែគំនិត

[ជាផ្នែកមួយនៃ ពិព័រណ៍ “ណាត់ ណាប់ ម៉ាប់” និងរដូវវប្បធម៌ស្តីពីវាយនភណ្ឌ ការបង្កើត និងការច្នៃប្រឌិតថ្មីនៅកម្ពុជា]

ចូលរួមស្វែងយល់ពីការតាំងពិព័រណ៍ “ណាត់ ណាប់ ម៉ាប់” របស់យើង ជាមួយសន្និសីទតាមអនឡាញរបស់យើង “តាមបណ្តោយខ្សែគំនិត” ដោយជួបសិល្បករដែលចូលរួមក្នុងពិព័រណ៍នេះផងដែរ។ រយៈពេលមួយម៉ោង មីរីយ៉ាម អូម៉ា អាវ៉ាឌី, អេរិក រេស៊ីណានិង ឯម រៀម នឹងពិភាក្សាអំពីខ្សែគំនិត រឿងរ៉ាវដែលបង្រួបបង្រួមពួកយើងកាលពីម្សិលមិញនិងថ្ងៃនេះ ព្រមទាំងកិច្ចការងារសិល្បៈរបស់ពួកគាត់។ កិច្វសន្ទនានេះនឹងធ្វើឡើងក្រោមការដឹកនាំដោយ អ្នកវិភាគនិងជាប្រវត្តិវិទូផ្នែកសិល្បៈ ហ្សូលី ក្រង់។

ដើម្បីតាមដានសន្និសីទ 👉 ចុចទីនេះ !

ហ្សូលី ក្រង់ អ្នកវិភាគនិងជាប្រវត្តិវិទូផ្នែកសិល្បៈ (AICA) និងជាអ្នកអភិរក្សឯករាជ្យ។ ចាប់តាំងពីឆ្នាំ ២០១៨ មក គាត់បានធ្វើជាអ្នកមើលការខុសត្រូវផ្នែកសរសេរកម្មវិធី Transpalette – មជ្ឈមណ្ឌលសិល្បៈសហសម័យនៅប៊ួស្សឹ។

មីរីយ៉ាម អូម៉ា អាវ៉ាឌី សិល្បករបារាំង-កូម៉ូរ៉ូ កើតនៅឆ្នាំ ១៩៨៣ នៅទីក្រុងប៉ារីស។ គាត់រស់នៅនិងធ្វើការនៅកោះរ៉េអ៊ុយនីញ៉ុង។ ចាប់តាំងពីឆ្នាំ ២០១៣ មកគាត់បានបង្រៀនពីការបង្កើតស្នាដៃសិល្បៈនៅឯសាលាសិល្បៈជាន់ខ្ពស់នៃកោះរ៉េអ៊ុយនីញ៉ុង។ ស្ថាបនិកមន្ទីរពិសោធន៍ប៉ារ៉ូលប៉ារ៉ូល (Paroles Paroles ) ដោយសហការការងារជាមួយវិចិត្រករ យ៉ូហាន់ កេឡង់ (Yohann Quëland) មកពីតំបន់សាំងពែន (Saint-Pern) គាត់ក៏ធ្វើការផ្នែកសិល្បៈសម្តែងក្នុងនាមជាអ្នករចនាទេសភាពនិងអ្នករចនាពន្លឺ។

អេរិក រេស៊ីណា កើតនៅលើកោះម៉ាដាហ្គាស្ការ កោះក្រហមដែលជាប្រភពនៃការបំផុសគំនិតនិងចំណង់ចំណូលចិត្តរបស់គាត់ចំពោះអាពាហ៍ពិពាហ៍នៃពណ៌បានរស់នៅក្នុងប្រទេសកម្ពុជាអស់រយៈពេលម្ភៃឆ្នាំហើយ។ ប្រទេសកម្ពុជា ប្រៀបបានជាផ្នែកមួយនៃបេះដូងរបស់គាត់ ដែលអនុញ្ញាតឱ្យគាត់រកឃើញនិងកែលម្អបច្ចេកទេសត្បាញរបស់គាត់។ បំលាស់ប្តូរនៃវប្បធម៌បាននាំឱ្យគាត់មានការផ្លាស់ប្តូរ ដូចជាការផលិតសាច់ក្រណាត់នៃការបំផុសគំនិតឱ្យឆ្លងទៅការប្រសព្វគ្នានៃចំណេះដឹង។

ឯម រៀម កើតនៅឆ្នាំ ១៩៧១ នៅខេត្តកណ្តាល បានបញ្ចប់ការសិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ។ បន្ទាប់ពីការសិក្សាដ៏អស្ចារ្យនៅប្រទេសបារាំងគាត់បានវិលត្រឡប់មកទីក្រុងភ្នំពេញវិញហើយបានបើកវិចិត្រសាលវិចិត្រសាល Gallery X-em ដែលជាកន្លែងដែលគាត់បានបង្ហាញស្នាដៃរបស់គាត់ក៏ដូចជាស្នាដៃរបស់វិចិត្រករដទៃទៀត។ តាមរយៈការប្រើប្រាស់សម្ភារៈក្នុងស្រុក ដោយគាត់ចោទសួរអំពីទំនាក់ទំនងរវាងមនុស្សនិងធម្មជាតិសំណួរអំពីការចងចាំនៃអំពើប្រល័យពូជសាសន៍នៅកម្ពុជានិងកេរ្តិ៍ដំណែលនៃអរិយធម៌សម័យអង្គរ។

Related post