កាសម្តែង | ភាសាម្ដាយខ្ញុំ

>> ស្វែងយល់ពីកម្មវិធីផ្សេងៗក្នុងវដ្ត «ការចាកចេញ» <<

នៅក្នុងរាត្រីនៃភាសានេះ ហ្សង់បាបទីស ភូ នឹងបង្ហាញស្នាដីថ្មីរបស់លោកចំនួនពីរ ៖ លោកនឹងអានសម្រង់អត្ថបទចំនួន៨០ពាក្យពីប្រទេសកម្ពុជា គឺជាអត្ថបទដែលនឹងត្រូវចេញផ្សាយនេះនឹងនាំយើងធ្វើដំណើរនៅចំណ្ដាលបេះដូងប្រទេសនៃស្នាមញញឹម ។ បន្ទាប់មក នឹងមានការចាក់ឯកសារសំលេងអំពីភាសាម្ដាយខ្ញុំ ដែលរៀបរាប់ពីទំនាក់ទំនងដ៏ទន់ភ្លន់រវាងម្ដាយម្នាក់និងកូនប្រុសម្នាក់ដែលនិយាយភាសាមិនដូចគ្នា។ វីដេអូគំនូររៀបចំឡើងដោយសិល្បការិនីសៅ ស្រីម៉ៅ នឹងត្រូវចាក់អមជាមួយឯកសារសំលេងនេះ។ 

ជាភាសាបារាំង បកប្រែជាភាសាខ្មែរ និងអង់គ្លេស
ក្រោមជំនួយពីសិល្បៈខ្មែរអមតៈ

—-

ហ្សង់បាបទីស ភូ កើតនៅទីក្រុងប៉ារីស នៅឆ្នាំ១៩៨១ ដោយឪពុកម្ដាយមានកំណើតខ្មែរ-ចិន។ លោកគឺជាអ្នកនិពន្ធ អ្នកដឹកនាំរឿង និងអ្នកសម្ដែង។ ស្នាដៃទស្សនីយភាពដំបូងគេរបស់លោក ក្រោមចំណងជើងថា«កម្ពុជា នេះហើយខ្ញុំ» ត្រូវបានសម្ដែងនៅប្រទេសបារាំង និងកម្ពុជា និងបោះពុម្ពផ្សាយដោយគ្រឹះស្ថាន Asiathèque។ ចំពោះដឹកនាំសម្ដែងទស្សនីយភាពទី២ លោកបានសម្រួលអត្ថបទប្រលោមលោក«អ្នកផ្សងព្រេងអារាត់អារាយ»របស់លោកសុទ្ធ ប៉ូលីន មកជាអត្ថបទល្ខោន។ លោកក៏សរសេរអត្ថបទខ្លីៗដែរបញ្ចូលរឿងផ្ទាល់ខ្លួន និងចំណោទបញ្ហានៅក្នុងសង្គមបញ្ចូលគ្នា។ 

សៅ ស្រីម៉ៅ កើតនៅឆ្នាំ១៩៨៦ នៅក្នុងជំនរំជនភៀសខ្លួនមួយនៅព្រំដែនថៃ។ នាងរៀនចប់ផ្នែកសិល្បៈនៅអង្គការហ្វាពន្លឺសិល្បៈ នៅខេត្តបាត់ដំបង នៅឆ្នាំ២០០៦។ ស្នាដៃសិល្បៈរបស់នាងមានភាពចម្រុះ រួមមានគំនូរ រូបថត គំនូរឌីជីថល ចម្លាក់ និងការសម្ដែង។ នាងបានគូររូបសម្រាប់អ្នកនិពន្ធជាច្រើន និងបានបោះពុម្ពសៀវភៅប្រលោមលោករូបភាពទៀតផង។

Related post