សកម្មភាពកម្សាន្តពីពិព័រណ៍វាយនភ័ណ្ឌ

ស្វែងយល់ស៊ីជម្រៅបន្ថែមលើប្រធានបទនៃការតាំងពិព័រណ៍ “ណាត់ ណាប់ ម៉ាប់” តាមរយៈសកម្មភាពកម្សាន្តមួយចំនួន (ត្បាញ កែឆ្នៃ ក្បាច់រចនា ម៉ូត ការតុបតែង) ជាមួយអ្នកសម្រុះសម្រួលផ្នែកវប្បធ៌ម និងចូលរួមក្នុងសកម្មភាពកម្សាន្តរបស់យើងទាក់ទងនឹងប្រធានបទនេះ។ ក្រដាសកាតុង កន្ត្រៃ អង្គាំ និងវត្ថុប្រើប្រាស់ហើយដែលកែឆ្នៃបាន … បង្ហាញការច្នៃប្រឌិតរបស់អ្នកនិងអភិវឌ្ឍការស្រមើលស្រមៃរបស់អ្នកក្នុងសិក្ខាសាលាសិល្បៈនិងរីករាយទាំងនេះ! បង្ហាញការច្នៃប្រឌិតរបស់អ្នកនិងអភិវឌ្ឍការស្រមើលស្រមៃរបស់អ្នកក្នុងអំឡុងពេលសិក្ខាសាលាសិល្បៈនិងសប្បាយរីករាយ !

ជាភាសាបារាំង និងខ្មែរ

ចុះឈ្មោះតាមរយៈ [email protected]

ចូលរួមក្នុងសកម្មភាពកម្សាន្តផ្សេងទៀត របស់បណ្ណាល័យពហុឯកសារ រដូវក្តៅនេះ។ មើលទីនេះ!

សកម្មភាព កាលបរិច្ឆេទ
បត់កន្សែង
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទនៃម៉ូត តាមរយៈការប្រើប្រាស់នូវកន្សែង បន្ទាប់មកបត់វាធ្វើជាកូនតុក្កតា!
ថ្ងៃអង្គារ ០៦ កក្កដា
ថ្ងៃអង្គារ ០៣ សីហា
កែច្នៃសរសៃអំបោះ
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទត្បាញ និងពីអំបោះមកបង្កើតជាកូនតុក្កតាកូនសោរមួយ។
ថ្ងៃពុធ ០៧ កក្កដា
ថ្ងៃពុធទី ០៤ សីហា
រូបសត្វនានា
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទត្បាញ អំពីក្បាច់រចនាលើក្រណាត់ និងប្រើប្រាស់ក្រដាសកាតុង បង្កើតរូបសត្វនានា ដែលមាននៅលើហូលពិដាន។
ព្រហស្បតិ៍ ០៨ កក្កដា
ព្រហស្បតិ៍ ០៥ សីហា
កងចាប់សុបិន្ត
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទត្បាញ និងបង្កើតកងចាប់សុបិន្តដោយខ្លួនឯង។
ថ្ងៃសុក្រទី ០៩ កក្កដា
ថ្ងៃសុក្រទី ០៦ សីហា
អង្គាំ និងខ្សែរដៃ
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទម៉ូត ជាមួយនឹងអង្គាំ រុបភាព និងបង្កើតខ្សែរដៃ ឬ ខ្សែរក។
ថ្ងៃសៅរ៍ទី ១០ កក្កដា
ថ្ងៃសៅរ៍ទី ០៧ សីហា
តម្បាញ
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទតម្បាញ ដោយអនុវត្តន៍ដោយផ្ទាល់ជាមួយក្រដាស។
ថ្ងៃអង្គារ ២០ កក្កដា
ថ្ងៃអង្គារទី ១៧ សីហា
បត់ក្រដាស 3D
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទក្បាច់រចនានៃតម្បាញ ព្រមទាំងប្រើប្រាស់ក្រដាស ដើម្បីបង្កើតរូបពស់ក្រដាស។
ថ្ងៃពុធទី ២១ កក្កដា
ថ្ងៃពុធទី ១៨ ខែសីហា
ម៉្សៅក្រដាស
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទការកែឆ្នៃឡើងវិញ និងធនធានធម្មជាតិ ជាមួយក្រដាសកាសែតប្រើប្រាស់រួចហើយ ដើម្បីបង្កើតជាពែងកាហ្វេ ចាន ឬរបស់របស់របរផ្សេង តាមការគិតរបស់លោកអ្នក។
ព្រហស្បតិ៍ ២២ កក្កដា
ព្រហស្បតិ៍ ១៩ សីហា
ក្តារឡាប៊ីរីន ពីបំពង់បឺត
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទការកែឆ្នៃឡើងវិញ និងធនធានធម្មជាតិ ជាមួយបំពង់បឺត ដូចស្នាដៃសិល្បករ ឯម រៀម ក្នុងវត្ថុសិល្បៈរបស់លោក សម្រាប់បង្កើតក្តារឡាប៊ីរីនមួយ។
ថ្ងៃសុក្រទី ២៣ កក្កដា
ថ្ងៃសុក្រទី ២០ សីហា
ទន្សាយគួរឲ្យស្រលាញ់
ស្វែងយល់ពីការតាំងពិព័រណ៍លើប្រធានបទក្បាច់រចនាតម្បាញ ជាមួយការប្រើប្រាស់នូវអំបោះ កន្ត្រៃ ស្រោមជើង… ដើម្បីបង្កើតកូនតុក្កតារូបទន្សាយមួយ !
ថ្ងៃសៅរ៍ទី ២៤ កក្កដា
ថ្ងៃសៅរ៍ទី ២១ សីហា

Related post