បណ្ណាល័យពហុឯកសារ | សកម្មភាពកម្សាន្តរដូវក្តៅ

តើកូន ៗ របស់លោកអ្នកឈប់សម្រាកវិស្សមកាលហើយស្វែងរកសកម្មភាពដើម្បីឱ្យពួកគេកម្សាន្តកុំឲ្យទំនេរ? បណ្ណាល័យពហុឯកសារផ្តល់ជូនលោកអ្នកនូវសកម្មភាពសប្បាយរីករាយនិងសម្បូរបែបច្រើនទៀត។ ជួបគ្នាជាប្រចាំថ្ងៃនៅបណ្តាល័យពហុឯកសារ នៃវិទ្យាស្ថានបារាំងដើម្បីឱ្យលោកអ្នកកម្សន្តក្នុងថ្ងៃឈប់សម្រាករដូវក្តៅ!

ចុះឈ្មោះនៅនឹងកន្លែង ឬតាមរយៈ [email protected]

ចូលរួមនឹងសកម្មភាពកម្សាន្ត ដែលទាក់ទងនឹងពិព័រណ៍ “ណាត់ ណាប់ ម៉ាប់”។ មើលទីនេះ !

វីដេអូហ្គេមតាមជម្រើស

លោកអ្នកជាហ្វេនហ្គេម Fifa 20, Mario Kart, NBA 2K20 ឬ Rocket League … សូមអញ្ជើញចូលរួមលេងទោល ឬ ជាមួយគ្រួសារ ឬ មិត្តភក្តិនៅបណ្ណាល័យពហុឯកសារ។ ធានាថាសប្បាយមិនខាន! លេងហ្គេមនៅលើ PS4 និង Switch។
ពីម៉ោង ១០ព្រឹក ដល់ ១១ព្រឹក / ពីម៉ោង ១១ព្រឹក ដល់ ១២ថ្ងៃត្រង់
រៀងរាល់ព្រឹក ចាប់ពីថ្ងៃទី ០៦/កក្កដា/២០២១ ដល់ ០៩/កក្កដា/២០២១ + ពីថ្ងៃទី ២០/កក្កដា ដល់ ២៣/កក្កដា + ០៣/សីហា ដល់ ០៦/សីហា + ១៧/សីហា ដល់ ២០/សីហា
ចាប់ពីអាយុ ៦ឆ្នាំ / អ្នកចូលរួម ៤នាក់

• ចូលក្នុងពិភពបែបនិម្មិត!

ធ្វើការគ្រប់គ្រងមនុស្សយន្ត Astro ដើម្បីជួយសង្គ្រោះសមាជិកក្រុមរបស់អ្នកឬក៏ស្វែងយល់ពីផ្លូវសម្រាប់ការប្រកួតបើកបរ Gran Turismo Sport ៖ ទទួលបានអារម្មណ៍ពិតៗ ជាមួយនឹងមួកកាសនៃការពិតនិម្មិត (VR)! នៅលើ PS4។ 
ពីម៉ោង ១០ព្រឹក ដល់ ១១ថ្ងៃត្រង់ / ម៉ោង ១១ ដល់  ១២ថ្ងៃត្រង់
រៀងរាល់ថ្ងៃសៅរ៍៖ ១០/កក្កដា + ២៤/កក្កដា + ០៧/សីហា + ២១/សីហា
ចាប់ពីអាយុ ៧ឆ្នាំ / អ្នកចូលរួមម្នាក់

• គីមីវិទ្យាពិត [រំសាយចោល]

សូមស្វាគមន៍មកកាន់សកម្មភាពកម្សាន្តសម្រាប់កុមារ អំពីគីមីវិទ្យារបស់អូការីណា! នៅពេលដែលអង្គធាតុ រឹងនិងរាវ ធ្វើការបំលែងទៅមកច្រើនសារ នាំឲ្យមានរឿងគួរឱ្យភ្ញាក់ផ្អើល! ក្នុងសកម្មភាពពិសោធន៍នេះកុមារនឹងមានការភ្ញាក់ផ្អើលដោយដាក់ដៃរបស់ពួកគេ … នៅក្នុងម៉្សៅ!
ថ្ងៃទី ១៧ ខែកក្កដា ឆ្នាំ២០២១ ពីម៉ោង ២រសៀលកន្លះ ដល់ម៉ោង ៤កន្លះល្ងាច
ចន្លោះពី ៧ ទៅ ១២ឆ្នាំ / អ្នកចូលរួម ៦នាក់

• ល្បងប្រាជ្ញានាវិកតូចៗ

អ្នកមានពេលមួយម៉ោងដើម្បីស្រាយអាថ៌កំបាំងរបស់ចោរសមុទ្រ! តើអ្នកនឹងអាចចេញពីបន្ទប់បានទេ? ឆ្លងកាត់ការស៊ើបអង្កេតដ៏រីករាយនិងស្រស់បំព្រងកូនៗរបស់លោកអ្នកនឹងត្រូវបានអញ្ជើញឱ្យបង្ហាញពីជំនាញនៃការគិតរបស់ពួកគេនិងធ្វើការជាក្រុមដើម្បីរកឱ្យឃើញនូវអាថ៌កំបាំងលាក់បាំងដោះស្រាយល្បែងផ្គុំរូបនិងដោះស្រាយប្រស្នា សារអាថ៌កំបាំងដែលនឹងនាំឱ្យពួកគេឈានរកជ័យជំនះ!
ថ្ងៃទី ១៤ ខែសីហា ឆ្នាំ២០២១ ពីម៉ោង ២រសៀលកន្លះ ដល់ម៉ោង ៤កន្លះល្ងាច
ចន្លោះពី ៧ ទៅ ១២ឆ្នាំ / អ្នកចូលរួម ៦នាក់

Related post