វដ្តភាពយន្ត | អនុស្សាវរីយ៍ព្រះបាទនរោត្តមសីហនុ

ចាប់ពីថ្ងៃទី ៨ ដល់ថ្ងៃទី ២៩ ខែតុលា វិទ្យាស្ថានបារាំងនៅកម្ពុជា និងមជ្ឈមណ្ឌលបុប្ផាណា បង្ហាញវដ្តភាពយន្ត ដើម្បីឧទ្ទិសថ្វាយព្រះនរោត្តម សីហនុ!

ក្នុងឱកាសគម្រប់ខួប ១០០ឆ្នាំការប្រសូតរបស់ ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ពីឆ្នាំ ១៩៤១ ដល់ ២០០៤ ភាពយន្តឯកសារ និងភាពយន្តចំនួន ៨ នឹងត្រូវបង្ហាញជូនសាធារណជន ដើម្បីឧទ្ទិសដល់មរតក ដែលទ្រង់បានបន្សល់ទុកដល់កម្ពុជា ដល់ឧស្សាហកម្មខ្សែភាពយន្ត។

សន្និសីទដែលដឹកនាំដោយ ហ្សង់មីស្សែល ហ្វីលីពី នឹងធ្វើឡើងនៅថ្ងៃសៅរ៍ ទី១៥ ខែតុលា បន្ទាប់ពីការចាក់បញ្ចាំងរឿង នរោត្តម សីហនុ ស្តេចផលិតភាពយន្ត ដោយ ហ្សង់បាទីស ម៉ាតាំង ដែលមានចំណងជើងថា “នរោត្តម សីហនុ រជ្ជកាលមិនធម្មតា”។

រាល់ភាពយន្តទាំងអស់នឹងបញ្ជាំងនៅវិទ្យាស្ថានបារាំង និងមជ្ឈមណ្ឌលបុប្ផាណា គឺ ឥតគិតថ្លៃ។

>> ដើម្បីស្វែងយល់បន្ថែមពីកម្មវិធីនានា ជុំវិញខួប ១០០ឆ្នាំនៃថ្ងៃប្រសូតរបស់ព្រះបាទ នរោត្តម សីហនុ <<

ថ្ងៃសៅរ៍ ទី០៨​ ខែតុលា – (មជ្ឈមណ្ឌលបុប្ផាណា)

ម៉ោង ៥រសៀល – ព្រះរាជ​ទស្សនកិច្ច​របស់​ព្រះករុណា ព្រះបាទ នរោត្តម សីហនុ នៅ​សាធារណរដ្ឋ​បារាំង ឆ្នាំ ១៩៩៦ (ផលិតនៅឆ្នាំ ១៩៩៦)

៩២ នាទី / ជាភាសាខ្មែរ

ជីវប្រវត្តិរបស់សម្ដេចព្រះនរោត្តមសីហនុ ។ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំងរហូតដល់ទទួលឯករាជ្យភាពទឹកដី។ នេះគឺជាមោទនភាពដ៏អស្ចារ្យនៅក្នុងការចរចាបានពេញលេញដោយជោគជ័យរបស់ប្រទេសកម្ពុជាជាមួយប្រទេសបារាំងដោយមិនមានការបង្ហូរឈាមនិងការទទួលបានប្រាសាទព្រះវិហារពីប្រទេសថៃ ការអភិវឌ្ឍសេដ្ឋកិច្ចនិងឧស្សាហកម្មនៅក្នុងប្រទេស។

ថ្ងៃពុធ ទី១២ ខែតុលា – (នៅវិទ្យាស្ថានបារាំង)

ម៉ោង ៤ល្ងាច – កម្ពុជាឆ្នាំ ១៩៦៥

៥៦ នាទី  / ជាភាសាបារាំង

ភាពយន្ដឯកសារស្ដីពីការអភិវឌ្ឍលើវិស័យ៖ ហេដ្ឋារចនាសម្ព័ន្ធ អប់រំ សេដ្ឋកិច្ច សេវាសុខភាព កសិកម្ម ឧស្សាហកម្ម…នៅក្នុងសម័យសង្គមរាស្រ្ដនិយម ។

——————–

ម៉ោង ៥ល្ងាច – ជីវប្រវត្តិព្រះបាទ សីហនុ

៣២ នាទី / ជាភាសាបារាំង

ដោយព្រះបាទ នរោត្តម សីហនុ។
ជីវប្រវត្តិរបស់សម្ដេចព្រះនរោត្តមសីហនុ។ ប្រទេសកម្ពុជាស្ថិតនៅក្រោមអាណាព្យាបាលរបស់បារាំងរហូតដល់ទទួលឯករាជ្យភាពទឹកដី។ នេះគឺជាមោទនភាពដ៏អស្ចារ្យនៅក្នុងការចរចាបានពេញលេញដោយជោគជ័យរបស់ប្រទេសកម្ពុជាជាមួយប្រទេសបារាំងដោយមិនមានការបង្ហូរឈាមនិងការទទួលបានប្រាសាទព្រះវិហារពីប្រទេសថៃ ការអភិវឌ្ឍសេដ្ឋកិច្ចនិងឧស្សាហកម្មនៅក្នុងប្រទេស។

——————–

ម៉ោង ៦កន្លះល្ងាច – បក្សីនៃឋានសួគ៌, ដោយ ម៉ាហ្សែល កាំមុស (១៩៦២)  / ខាងក្រៅអគារ

៩១ នាទី / ជាភាសាបារាំង

ដោយព្រះបាទ នរោត្តម សីហនុ។
ព្រះតេជគុណសុខ បានចាកចេញពីវត្តទៅរស់ជាជីវិតគ្រហស្ថធម្មតា។ ថ្ងៃមួយដោយបុព្វហេតុការការពារក្មេងកំព្រាម្មាក់ គាត់ក៏បានស្គាល់នារីរាំរបាំដ៏ស្រស់ស្អាតម្នាក់ ឈ្មោះដារា។ ដោយសារនាងជាអ្នកមានជំនឿលើហោរាសាស្រ្ត នាងគិតថាថ្ងៃណាមួយនឹងមានព្រះអង្គម្ចាស់មួយព្រះអង្គដែលនឹងនាំនាងឡើងឋានសួគ៌។ ជំនឿររបស់នាងបានក្លាយជាការពិត ប៉ុន្តែស្នេហារបស់ពួកគេត្រូវបានបំបែកបំបាក់ដោយសារគែម ដែលជាអ្នកជំនួញដ៏មានស្តុកស្តមម្នាក់ ហើយជាអ្នកដែលគិតថាខ្លួនជាម្ចាស់តែម្នាក់គត់លើដារា។ នៅទីបញ្ចប់ហោរាសាស្ត្របានបង្ហាញរឿងពិតនេះនៅប្រាសាទបាយ័នខេត្តសៀមរាប ហើយពួកគេបានហោះហើរទៅឋានសួគ៌។

ថ្ងៃសុក្រ ទៅ ១៤ ខែតុលា – (នៅវិទ្យាស្ថានបារាំង)

ម៉ោង ៦កន្លះល្ងាច – ផ្កាកុលាបនៃភ្នំបូកគោ (១៩៦៩) 

៩៤ នាទី  /  ជាភសាខ្មែរបកប្រែជាអង់គ្លេស និងបារាំង 

ដោយព្រះបាទ នរោត្តម សីហនុ។
នៅលើភ្នំបូកគោ វរសេនីយ៍ឯក ហាស៊ឺហ្កាវ៉ា បានធ្វើប្រតិបត្តិការរឹបអូសយកសណ្ឋាគារមួយនៅក្នុងទីក្រុង ហើយបានប្រកាសឯករាជ្យជូនកម្ពុជា។ វរសេនីយ៍ឯកបានជួបកញ្ញា រ៉ូហ្សែត ជាជនជាតិខ្មែរកាត់បារាំង និងជាម្ចាស់អាជីវកម្មផ្កានិងបន្លែ……

ថ្ងៃសៅរ៍ ទី១៥​ ខែតុលា – (នៅវិទ្យាស្ថានបារាំង)

ម៉ោង ២ រសៀល -នរោត្តម សីហនុ ស្ដេចថតភាពយន្ត, ដោយហ្សង់បាទីស ម៉ាតាំង (១៩៩៧) 

បន្តដោយកម្មវិធីសន្និសីទដែលដឹកនាំដោយ ហ្សង់មីស្សែល ហ្វីលីពី “នរោត្តម សីហនុ រជ្ជកាលដ៏វិសេសវិសាល

៦៤ នាទី / ជាភាសាបារាំង

ខ្សែភាពយន្តនេះ គូររូបព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ (ប្រសូតក្នុងឆ្នាំ ១៩២២ ស្តេចពីឆ្នាំ ១៩៤១ ដល់ ២០០៤ និងសោយទិវង្គតនៅថ្ងៃទី ១៤ ខែតុលា ឆ្នាំ ២០១២) និងរំលឹកអំពីអត្ថិភាពដ៏មានជីវិតរបស់ព្រះអង្គនៅប្រមុខប្រទេស ដែលធ្លាប់ស្គាល់អាណានិគម សង្គ្រាមទាំងអស់នៃ សតវត្សទី២០ និងសម័យសោកនាដកម្មនៃរបបខ្មែរក្រហម។ ភាពយន្តនេះរៀបរាប់ពីសកម្មភាពដែលមិនសូវមានគេស្គាល់របស់ព្រះមហាក្សត្រក្នុងនាមជាអ្នកដឹកនាំរឿង ហើយផ្អែកលើការដកស្រង់ដែលមិនបានបោះពុម្ពផ្សាយជាច្រើនពីខ្សែភាពយន្តភាគរបស់ទ្រង់ ដែលសព្វថ្ងៃនេះជាសក្ខីភាពដ៏មានតម្លៃអំពីប្រវត្តិសាស្ត្រកម្ពុជា។

ភាពយន្តឯកសារដែលនិពន្ធដោយ Frédéric Mitterrand
ដឹកនាំរឿងដោយ Jean-Baptiste Martin
ផលិតដោយ Marie Mitterrand និង Jean-Baptiste Martin
ផលិតកម្ម កាសាឌី

ថ្ងៃសៅរ៍ ទី២២ខែតុលា ម៉ោង៥ល្ងាច – (នៅមជ្ឈមណ្ឌលបុប្ផាណា)

ម៉ោង ៥ល្ងាច – ព្រៃប្រសិទ្ធិ៍, ដោយព្រះបាទ នរោត្តម សីហនុ

១០០ នាទី / ជាភាសាខ្មែរ

ដោយព្រះបាទ នរោត្តម សីហនុ។
អ្នកបរបាញ់សត្វខ្មែរមួយក្រុមនៃវណ្ណៈអភិជនបានលង់ខ្លួនចូលទៅដល់ព្រៃជ្រៅ។ កញ្ញាដ៏ស្រស់ស្អាតឈ្មោះ កូលាបបានត្អូញត្អែរទៅលោកអភិបាលខេត្តថាពពួកសត្វទាំងឡាយហាក់ដូចជាចេះវេទមន្តបំបាំងខ្លួនអញ្ចឹង។ កូលាបមិនដែលជឿលើអារក្ខអ្នកតាការពារព្រៃភ្នំដែលចេះធ្វើអំពើទេ ផ្ទុយពីមិត្តរបស់នាង អេលីយ៉ាន។ ចំណែកឯព្យែរ៉ូ ប្អូនប្រុសរបស់អេលីយ៉ាន មិនចូលចិត្តការបរបាញ់ទេ។ នៅក្នុងល្អាងដែលពួកគេចូលជ្រកទឹកភ្លៀង ព្យែរ៉ូកំពុងអោបថើបគ្នាជាមួយកូលាប។ ព្រះអនុជ ដ៏ក្មេងខ្ចីម្នាក់បានលេចមុខឡើង ហើយអញ្ជើញ ពួកគេទៅដំណាក់របស់ម្ចាស់បងព្រះនាង គឺព្រះអង្គ។ បន្ទាប់ពីស្រស់ស្រូបអាហារមក ពួកគេទស្សនាទស្សនីយភាពរបាំសំដែងដោយព្រះអនុជ។ កញ្ញាអេលីយ៉ានកំពុងជាប់ចិត្តយ៉ាងខ្លាំង រីឯកូលាបវិញប្រច័ណ្ឌព្យែរ៉ូ។ នៅថ្ងៃបន្ទាប់ ព្រះអនុជបានបដិសេដការផ្តើមទាក់ទងជាមួយព្យែរ៉ូ ចំណែកព្រះអង្គសំដែងអោយឃើញថាព្រះអង្គជាម្ចាស់ទឹកដីនេះ ដើម្បីបាននៅជិតអេលីយ៉ាន។ បន្ទាប់ពីមានពិធីវង់ភ្លេងរាត្រីមក ព្រះអង្គបានអនុញ្ញាតអោយពួកគេត្រឡប់ទៅក្នុង “ព្រៃប្រសិទ្ធី” វិញ។

ថ្ងៃសៅរ៍ ទី២៩ ខែតុលា – (នៅវិទ្យាស្ថានបារំាង)

ម៉ោង ២ រសៀល – រស់ដោយសប្យាយ (១៩៦៨) 

៦៥ នាទី / ជាភាសាខ្មែរ បកប្រែជាភាសាបារាំង

ដោយព្រះបាទ នរោត្តម សីហនុ។
លោកស្នងការស៊ីប៉ូរ៉ាក់ និងអធិការសំប៊ូនបានចុះប្រតិបត្តិការចាប់បនល្បែងស៊ីសងដ៏ប្រណិតមួយនៅគីរីរម្យ ដែលកាន់កាប់ដោយព្រះអង្គម្ចាស់ចាន់ថាវង្ស។ បនល្បែងស៊ីសងនេះត្រូវបានលាក់កំបាំង ដោយបន្លំធ្វើជាកន្លែងលក់ដូរផ្កាអ័កគីឌេ។ ក្រោយពីព្រះអង្គម្ចាស់ចាន់ថាវង្សត្រូវគេចាប់ដាក់ពន្ធធនាគារមក ភរិយារបស់ព្រះអង្គគឺអ្នកម្នាងស៊ុលប្រា ដែលគ្មានទីពំនឹង បានចំណាយពេលដ៏ល្អនេះស្នេហ៍ស្និតជាមួយក្មួយរបស់ខ្លួន។ បន្ទាប់មក អ្នកម្នាងបានស្គាល់គ្នាជាមួយលោកឧកញ៉ាស្នេហាសម្បត្តិ ដែលជាអ្នកជួញដូរខាងសណ្ឋាគារដ៏ធំ។ ឧកញ៉ាបាននាំនាងទៅដើរកំសាន្តនៅតាមឆ្នេរកោះនៅទីក្រុងព្រះសីហនុ……

Related post