រដូវកាលទី១ | ភ្នំពេញ ទីក្រុងមានជីជាតិ

>> ស្វែងយល់ពីព្រឹត្តិការណ៍ដែលបានគ្រោងទុកសម្រាប់ “ភ្នំពេញ ទីក្រុងមានជីជាតិ” <<

នៅពីក្រោយគម្រោងរបស់អ្នករៀបចំ​តំបន់បៃតង ឬគម្រោងរបស់​ស្ថាបត្យករ គឺ​តែង​តែ​មានសំណួរ​អំពីការរស់នៅរបៀបថ្មីក្នុងពិភពលោក និងការសម្រប​បែប​ផែន​នៃ​ការ​ផលិត​​ទៅនឹង​របៀប​ថ្មី​នេះ។ ពិព័រណ៍ផ្សេងៗដែល​មាន​នៅក្នុង​ស៊េរី​ព្រឹត្តិការណ៍នេះ គឺដើម្បីដាក់គ្រឹះគំរូលំនៅដ្ឋានថ្មីៗ ដែលគិតគូរពីបញ្ហាបរិស្ថាន សេដ្ឋកិច្ច និងការផ្លាស់ប្តូរដែលកំពុងលុកលុយសង្គមនាពេលបច្ចុប្បន្ន។

ការ​ពង្រីកទីក្រុងមួយដែលកំពុងផ្លាស់ប្ដូរ ៖ ការដាក់ឱ្យមានកន្លែងបៃតងគឺចាំបាច់ណាស់ ដើម្បីឱ្យទីក្រុងអភិវឌ្ឍផ្សាភ្ជាប់នឹងបរិស្ថានធម្មជាតិ។ ការសាងសង់ទីក្រុងមួយ​ដែល​ទំនើប ៖ គិតពីថាតើដើមឈើត្រូវដាក់នៅកន្លែងណា? ពេលខ្លះក៏រក្សាទុក ពេលខ្លះក៏ដាំបន្ថែម ពោលគឺស្ថាបត្យករ អ្នករៀបចំទីក្រុង និងអ្នករៀបចំតំបន់បៃតង តែងតែ​គិតគូរ​ពី​ដើមឈើ​។

ដូច្នេះ តើធ្វើដូចម្តេចដើម្បីអភិវឌ្ឍរាជធានីភ្នំពេញ? តើគួរថែរក្សាបេតិកភណ្ឌស្ថាបត្យកម្មរបស់ទីក្រុងភ្នំពេញទេ? តើកន្លែងណាដែលត្រូវរៀបឱ្យមានសួន? ដាំ តម្រឹម តម្រង់ នៅហាលវាល នៅខាងក្នុង ដាំរង្វើល ដាំចម្រុះ ដាំញឹក កាយ សាងសង់…រង់ចាំ ឬគ្រាន់តែទុកចោលឱ្យស្មៅដុះ។ ការថែរក្សាកន្លែងរស់នៅ និងបរិស្ថានរបស់វា គឺជាពាក្យគន្លឹះនៃការតាំងពិព័រណ៌នារដូវកាលនេះ “ទីក្រុងមានជីជាតិ” ដែលជាដំណើរពិតមួយឆ្លងកាត់បេះដូងនៃរាជធានីភ្នំពេញ។

ពិព័រណ៍ទាំងនេះ​អម​ដោយ​សន្និសីទ កិច្ចពិភាក្សាតុមូល ការបញ្ចាំងភាពយន្ត និងស្ថាបត្យកម្ម ព្រមទាំងការទស្សនា​ដោយមានការពន្យល់ទៀតផង។

Related post