រដូវកាលទី ៤ | ជីវិតទីទៃ

ធ្វើដូចម៉េចដើម្បីចូលទស្សនាពិព័រណ៍នេះ?  ទស្សនាដោយសេរី ឬ មានការណាត់ជាមុន ! 
វិចិត្រសាលបើកពីម៉ោង ១០ព្រឹក ដល់ ៦ល្ងាច ពីចន្ទ ដល់ព្រហស្បតិ៍ និងពី ១០ព្រឹក ដល់ ៥ល្ងាច ថ្ងៃសុក្រ/សៅរ៍

>> ស្វែងយល់ពីកម្មវិធីផ្សេងៗក្នុងវដ្ត «ជីវិតទីទៃ» <<

តើកាលពីសម័យអង្គរ នាសតវត្សទី៧ គេគិតយ៉ាងម៉េចអំពីលំហអាកាស? ហើយចុះនៅក្នុងដំណើរឆ្ពោះទៅភពព្រះអង្គារ តើគេមានការរំពឹងទុកអ្វីខ្លះ និងប្រមើលឃើញអ្វីខ្លះខណៈពេលដែលគេគិតទៅដល់ភាពធំល្ហល្ហេវនៃចក្រវាឡនោះ?

នៅក្នុងរដូវកាលវប្បធម៌លើកទី៤នេះ វិទ្យាស្ថានបារាំងនៅកម្ពុជានឹងអញ្ជើញបុរាណវត្ថុវិទូ សិល្បករ និងអ្នកវិទ្យាសាស្ត្រជាច្រើនរូប ដើម្បីលើកយកចក្ខុវិស័យ និងការស្រាវជ្រាវរបស់ពួកគេមកជួបប្រសព្វគ្នា។ តើលំហអាកាសមានឥទ្ធិពលលើការស្រមើស្រមៃរបស់ខ្មែរដែរឬទេ? តើរូបភាពអ្វីដែលគេបង្កើតឡើងអំពីលំហអាកាស? តើកិច្ចសន្ទនាបែបណាដែលគេលើកឡើង? ហើយតើរឿងរ៉ាវអ្វីខ្លះដែលគេនាំគ្នានិយាយ? នេះជាការមើលក្បាច់ចម្លាក់នៅតាមប្រាសាទតំបន់អង្គរ ចាប់អារម្មណ៍នឹងការផ្លាស់ទី យានជំនិះនៅក្នុងព្រះពុទ្ធសាសនា ការប្រម៉ែប្រមូលរឿងរ៉ាវផ្សេងៗតាមរយៈការសិក្សាអំពីសិលាចារិក និងផ្អែកលើជំនឿផ្សេងៗពាក់ព័ន្ធនឹងព្រះចន្ទ ហើយស្វែងយល់អំពីផ្នែកអាថ៌កំបាំងរបស់ព្រះចន្ទ និងចោទសួរអំពីការធ្វើដំណើរផ្សងព្រេងនៅក្នុងអវកាស និងអំពីប្រវត្តិសាស្ត្ររបស់មនុស្សជាតិ។

មូលបទនៃភពផែនដី ជំនឿ រឿងដ៏អស្ចារ្យហួសវិស័យនៃលំហអាកាស និងចំណេះដឹងថ្មីៗនៃវិទ្យាសាស្ត្រនឹងមកជួបគ្នា។ ដូច្នេះផ្នែកបុរាណវត្ថុវិទ្យា សិល្បៈ និងវិទ្យាសាស្ត្រ នឹងបានមកជួបគ្នានៅក្នុងរដូវកាលវប្បធម៌ចុងក្រោយនេះ។ ហើយសិល្បករដែលមានវត្តមានក្នុងកម្មវិធីនេះនឹងចោទសួរអំពីទំនាក់ទំនងនៃវិស័យទាំងនេះ។ ស្នាដៃរបស់ពួកគេត្រូវបានយកធ្វើជាប្រភពនៃការស្រាវជ្រាវរបស់អ្នកបុរាណវត្ថុវិទ្យាសហសម័យដែលផ្គូផ្គងការស្រាវជ្រាវរបស់តារាវិទូ និងការស្រាវជ្រាវរបស់សិល្បករលើការស្រមើស្រមៃអំពីលំហអាកាស។

ជើងឯកដែលជាតំបន់បុរាណវិទ្យាដ៏ពិសេសមួយ គឺអាចធ្លាប់ជាកន្លែងសម្រាប់សង្កេតមើលពីលំហអាកាស និងមើលតារាសាស្ត្រនៅសតវត្សទី៧-ទី៨ ក៏ជាផ្នែកមួយដែរ។ គឺដូចគ្នាដែរចំពោះលេខសូន្យដែលគេអាចរកស្លាកស្នាមឃើញនៅកម្ពុជា។ តើលេខនេះកើតនៅទីនេះមែនឬ?

———

ម៉ារី-លូស ណាដាល់ កើតនៅប្រទេសបារាំងក្នុងឆ្នាំ១៩៨៤។ នាងជាវិចិត្រករ-អ្នកស្រាវជ្រាវ និងវិស្វករ។ នាងទទួលបានសញ្ញាបត្រពីសាលាជាតិជាន់ខ្ពស់ស្ថាបត្យកម្ម ក៏ដូចជាពីសាលាជាតិជាន់ខ្ពស់សិល្បៈតុបតែងលម្អផងដែរ។ នាងបានបន្តការសិក្សាថ្នាក់បណ្ឌិត SACRe (វិទ្យាសាស្ត្រ សិល្បៈ ការច្នៃប្រឌិត ការស្រាវជ្រាវ)។ ការងាររបស់នាងភាគច្រើនផ្ដោតលើម៉ាស៊ីនពិធីការពិសោធន៍ដែលបង្ហាញពីចំណេះដឹងច្បាស់លាស់នៃថាមពលរូបធាតុទាក់ទងនឹងវិទ្យាសាស្ត្រ។ ម៉ារី-លូស ណាដាល់ ចាប់អារម្មណ៍លើទំនាក់ទំនងវិទ្យាសាស្ត្រ និងទេវកឋាដែលយើងមានជាមួយបរិស្ថានជុំវិញតាមរយៈម៉ាស៊ីនទាំងនេះ។ ការសម្តែងរបស់នាងដែលមានចំណងជើងថា«ធ្វើឱ្យពពកយំ»បង្ហាញពីទំនាក់ទំនងទាំងនេះតាមរយៈការប្រើស្នាបាញ់តម្រង់ទៅពពកដើម្បីឱ្យពពក«យំ»។ ការសម្តែងឧតុនិយមនេះជាបទពិសោធន៍សិល្បៈ និងវិទ្យាសាស្រ្តរបស់ម៉ារី-លូស ណាដាល់។

មាស សុខន កើតនៅឆ្នាំ១៩៧៧។ លោកទទួលបានបរិញ្ញាបត្រនៅមហាវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈនៅទីក្រុងភ្នំពេញក្នុងឆ្នាំ២០០៤។ ទោះបីលោកបានសិក្សាផ្នែកស្ថាបត្យកម្មតុបតែងខាងក្នុង ហើយនៅតែបន្តធ្វើការងារក្នុងផ្នែកនេះក្ដី តែចំណង់ចំណូលចិត្ត និងពេលវេលាកាន់តែច្រើនឡើងគឺផ្ដោតទៅលើចម្លាក់ ការដំឡើងវត្ថុសិល្បៈ និងគំនូរ។ លោកព្រួយបារម្ភពីបរិមាណសំរាមដែលបោះចោលតាមដងផ្លូវនានា។ សំរាមទាំងនេះរាយប៉ាយពាសវាលពាសកាល ហើយបំផ្លាញបរិស្ថានរបស់ប្រទេស។ ដូច្នេះហើយ លោកក៏សម្រេចចិត្តប្រើប្រាស់សម្ភារៈទាំងនេះឡើងវិញនៅក្នុងការងាររបស់ខ្លួន ដើម្បីរិះគន់អំពីការបំពុលបរិស្ថាន ដែលប៉ះពាល់ដល់ប្រជាជនទាំងផ្លូវកាយទាំងផ្លូវចិត្ត ជាពិសេសគឺក្លិនដែលភាយចេញពីសំរាមទាំងនោះ។ រូបគំនូររបស់លោកមានភាពពុះកញ្ជ្រោល វានិទានរឿងរ៉ាវរបស់ប្រទេសកម្ពុជានាសម័យថ្មីបំផុតរហូតដល់សម័យចាស់បំផុត ដោយលាយឡំនូវជំនឿ និងការមាក់ងាយនៃពិភពមួយដ៏ច្របូកច្របល់។

រៀម មុនីស៊ីឡុង កើតនៅឆ្នាំ១៩៨២ ជាវិចិត្រករខ្មែរម្នាក់ដែលមានជំនាញប្រើសំរាមដើម្បីបង្កើតស្នាដៃសិល្បៈ។ វិចិត្រកររូបនេះចាប់ផ្ដើមគូររូបតាំងពីអាយុ១២ឆ្នាំ ដោយធ្វើជាជាងគំនូរនៅក្នុងវត្តមួយ។ បន្ទាប់មកលោកបានក្លាយជាអ្នកបច្ចេកទេសស្ម័គ្រចិត្ត ហើយរៀនពីរបៀបផលិតក្រដាសកែច្នៃឡើងវិញ។ ការយល់ដឹងនេះបាននាំផ្លូវលោកឆ្ពោះទៅរកការប្រែក្លាយកាកសំណល់ផ្លាស្ទិច ឬសរីរាង្គទៅជាស្នាដៃសិល្បៈ។ «ស្នាដៃសិល្បៈសំរាម»ជាប្រភពនៃការបំផុសគំនិតសិល្បៈ ដោយលោកបានបង្កើតម៉ាស៊ីនជាច្រើន ដើម្បីបញ្ជ្រៀបការយល់ដឹងអំពីការអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព។ នៅក្នុងស្នាដៃរបស់ខ្លួន លោករៀម មុនីស៊ីឡុង បង្ហាញពីការធ្វើអាជីវកម្មហួសប្រមាណលើធនធានផ្សេងៗ និងការខ្ជះខ្ជាយ។

ធ្វើដូចម៉េចដើម្បីចូលទស្សនា? 

ចូលទស្សនាដោយសេរី (១៥នាក់យ៉ាងច្រើន ក្នុងវិចិត្រសាល) / ការទស្សនាអមដោយអ្នកសម្របសម្រួល ត្រូវណាត់ទុកជាមុន
ដើម្បីណាត់ទុកជាមុន [email protected] 

ការទស្សនាអមដោយអ្នកសម្របសម្រួល

ទស្សនាការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួលតែម្នាក់ឯង ឬជាក្រុម ជាភាសាបារាំង ឬជាភាសាខ្មែរ ! អ្នកអាចទាញយកអត្ថប្រយោជន៍ពីពេលនេះ ដើម្បីពិភាក្សា សួរសំណួរ និងចែករំលែកអំពីការងារនៅក្នុងការតាំងពិព័រណ៍ជាមួយអ្នកសម្របសម្រួល និងអ្នកទស្សនាផ្សេងទៀត។

ជាភាសាបារាំង ភាសាខ្មែរ និងជាភាសាអង់គ្លេស
ថ្ងៃច័ន្ទ ដល់ សៅរ៍៖ ៩ព្រឹក ដល់ ១២ថ្ងៃត្រង់ // ២រសៀល ដល់ ៥ល្ងាច
ចាំបាច់ត្រូវណាត់ទុកជាមុន [email protected]  តាមរយៈលេខ ០២៣ ៩៨៥ ៦១១/ ៦១២។ 

Related post